The Cambodia Daily Khmer

ថវិកា​សម្រាប់​​ជួស​​​ជុល​ផ្សារ​ដែល​ឆេះ​នៅ​ខេត្ត​សៀម​រាប​ បា​ន​​ពី​​មូល​​​និ​ធិ​គ្រាអាសន្ន​របស់​រដ្ឋា​ភិ​បាល​

យោង​តា​ម​មន្ត្រី​​​​​ជាន់​ខ្ពស់មួយ​រូប​មក​ពី​​​គណ​បក្ស​កា​ន់​​អំណាច​​​បា​ន​ឲ្យ​ដឹង​ថា ប្រាក់​ចំ​នួន​​​៣០០.០០០​​ដុល្លារ​សម្រាប់​​​ជួស​​​​ជុល​​ផ្សារ​​​ដើម​​ក្រ​ឡាញ់​ ​ដែលត្រូវ​​​អ​គ្គិ​ភ័យឆាប​ឆេះ​​​នៅ​ក្នុង​​ក្រុ​ង​សៀម​រាប​ និង​ដែល​ដើម​ឡើយ​​​ប្រកាស​​​កាល​​ពី​ថ្ងៃ​ច័ន្ទ​ថា ជា​​​ជំ​នួយ​បរិច្ចាគ​ពី​​លោក​​នា​​យក​រដ្ឋ​មន្ត្រី​ ​ហ៊ុន ​សែន ​នោះ តាម​ពិត​​​​នឹង​ទទួល​​​​​​បា​ន​ពី​​ថវិកា​រដ្ឋ។

ដោយមិ​ន​ដល់​​​បី​សប្តា​ហ៍​​ទៀត​ទេដល់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​​តាំង​​តំ​​ណា​​​ង​រាស្ត្រ​​​នាថ្ងៃ​​​ទី២៨ ខែ​​កក្ក​ដា លោក​​នា​យក​រដ្ឋ​មន្ត្រីបា​ន​​សម្រេច​ផ្តល់​មូ​ល​​និ​ធិ​​គ្រាអាសន្ន​ ​ជា​​គោល​​បំ​ណង​​ដ៏​ធំ​ធេង​ និ​ង​​​ជាក់​លា​ក់​ ដែល​មិន​ធ្លាប់​បានដឹង ដើម្បី​​​ជួស​​ជុល​ផ្សារដែល​ត្រូវ​អ​គ្គិ​ភ័យ​​​​ឆាប​ឆេះ​កា​ល​​​ពី​ថ្ងៃ​សុក្រ​។

​លោក ជា​ម យៀ​ប ​សមា​​​ជិ​ក​សភា​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​បា​ន​​​មា​ន​​ប្រ​សាសន៍​​ថា លោក ហ៊ុ​ន ​សែ​ន ​ក្នុង​​​ឋានៈ​ជា​​ប្រមុខរដ្ឋា​ភិ​បាល​​មា​ន​​អំណាច​បែ​ង​​ចែ​ក​​ប្រាក់​សម្រាប់​បុព្វហេតុផ្សេងៗដូច​​ជា​​​​កា​រ​​​ជួស​​​ជុល​​ផ្សារ​​ជាដើមនៅ​ពេល​​ចាំ​បាច់។ ​លោក ជាម យៀប ​​បា​ន​មាន​​ប្រ​សាសន៍​ថា “ ​​ក្នុង​ថវិ​កា​​ជាតិ​ មា​ន​​ថវិកា​បម្រុង​​​មួ​យ​សម្រាប់​ពេល​​​​ដែល​កម្ពុជា​ ​​ជួប​គ្រា​លំ​បាក ​​ដូច​ជា​​អគ្គិ​ភ័យ ឬ​​ទឹក​​ជ​ំ​នន់​​​ជាដើម”។ លោក​បា​ន​​បដិ​សេធ​មិន​​បញ្ជាក់​លម្អិត​​​ថា​ តើ​មូល​និធិ​នោះ​​​​មាន​ទំហំប៉ុន្មាន​​ទេ​។

​​​កា​ល​ពី​ថ្ងៃ​​ច័ន្ទ លោក សៀង ណាំ​បេក្ខជន​តំ​​​ណា​ង​រាស្ត្រគ​ណ​បក្ស​ប្រជា​​ជន​កម្ពុជា​​មណ្ឌល​​ខេត្តសៀម​រា​ប​ បា​ន​ជួប​ជាមួ​យ​​អា​​​ជី​វ​ករ​​ប្រ​ហែល​២០០នាក់​ ដែល​បាន​​​បាត់​​បង់​​តូ​ប​លក់​​​របស់​ខ្លួន​​ក្នុ​ង​អគ្គិភ័យ​ ​ដែល​បណ្តាល​​ឲ្យ​​ខូ​​​ច​ខាតគិត​​ជា​ទឹក​​ប្រាក់​​​ប្រមាណ​​១លា​ន​​ដុល្លារ ​ហើយ​​បា​ន​​ប្រាប់​​​ពួក​​គេ​​​ថា លោក ហ៊ុន ​សែ​ន ​បា​ន​យល់​ព្រម​​ផ្តល់​ប្រាក់​ចំ​នួន​​៣០០.០០០​ដុល្លារ​​​ដើម្បី​ជួស​​​ជុល​ផ្សារ​នោះឡើង​វិញ។

​លោក ​ជាម យៀប ​មា​ន​ប្រ​សាស​ន៍​ថា ​បើ​ទោះ​​ជាមា​ន​ការ​បន្ត​​សកម្ម​​ភាព​​សប្បុរស​ធម៌​​​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ក៏ដោ​យ​ ក៏​វា​​ជា​ធម្មតា​​​ទេ សម្រាប់​លោក​​នា​យក​រដ្ឋ​មន្ត្រី​​ប្រើ​ប្រាក់​​​ក្នុង​​ថវិកា​​ជាតិ​​ក្នុង​​វិធី​បែប​នេះ។ លោក​បា​ន​​បន្តថា “ ផ្សារ​នេះត្រូវ​ភ្លើង​ឆេះ​។វា​​​​​ត្រូ​វ​​​ការជួស​​ជុល​ ហើយ​សៀម​​រាប ​គឺ​​ជា​​មជ្ឈមណ្ឌល​​ទេស​​ចរណ៍​ ដូច្នេះ​យើង​​មិន​អាច​​​ទុ​ក​​វាចោល​​ទាំង​បែប​នេះបា​ន​​ទេ”។

​​ទោះ​​ជា​យ៉ា​ង​ណា កា​ល​​ពី​ខែ​​ធ្នូ ផ្សារ​​ចាស់​នៅ​ខេត្ត​​សៀម​រាប ត្រូ​វ​​​បា​ន​បំ​ផ្លាញ​​ក្នុ​ង​អគ្គិ​ភ័យ​មួ​យ​ ដែល​បា​ន​សម្លាប់​​​មនុស្ស​​ចំ​នួន​​ប្រាំ​បី​នាក់ ​ហើយ​លោក ​ទេព ប៊ុន​ឆៃ ​​អភិ​បាល​​​ក្រុ​ង​​សៀមរាប ​​មា​ន​ប្រ​សាសន៍​កាល​​ពី​ម្សិល​មិញ​​​ថា  ​ផ្សារ​នោះ​​​បិទទ្វារ​នៅ​ឡើ​យ​​​​ ដោ​យ​សារ​​​​​​​រដ្ឋា​​ភិ​បាល​គ្មាន​​ថវិ​កា​​ជួស​​ជុល។ លោក​បា​នមា​ន​ប្រ​សាសន៍​ថា “ ​ផ្សារ​​នេះ​​មិន​ទាន់​​​សាង​​​សង់​​ឡើង​វិញ​ទេ​។គេ​កំ​​ពុ​ង​ដោះ​ស្រាយ​​​បញ្ហា​​សំ​ណ​ង​នៅ​​ឡើ​យ”។

លោក សុន ឆ័យ ​បេក្ខជន​​​តំណា​ង​រាស្ត្រ​​​របស់​​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ ​​មា​ន​ប្រ​សាសន៍​ថា​ ​រដ្ឋា​​ភិ​បាល​​​បដិ​សេធ​មិន​ផ្តល់​សេចក្តី​លម្អិត​​​ថា​តើ​​ខ្លួន​​ចំ​ណាយ​ថវិកា​ជាតិ​​យ៉ាង​ច្រើន​ដោយ​​រ​បៀប​ណា​​​ទេ​ ​ធ្វើ​ឲ្យ​លោក​​សង្ស័​យ​ថា មួយ​ចំនួន​​ធំ​នៃ​ថវិកា​​​​ជាតិត្រូវ​បាន​​ប្រើ​​ប្រាស់​ដើម្បី​កៀងគរ​កា​រ​​គាំ​​ទ្រ​​​សម្រាប់​គណ​​បក្ស​​ប្រជា​​ជ​ន​កម្ពុជា​ មិន​មែន​ផល​ប្រយោជ​ន៍​ជាតិឡើយ​។

​លោក​បា​នលើក​ឡើង​ពី​​​ថវិកាជាតិ​ឆ្នាំ​​២០០៦ដែល​ត្រូ​វ​បា​ន​ធ្វើ​សវនកម្ម ដែល​ក្នុ​ង​នោ​ះ​​មា​ន​ប្រ​ហែល​​៤៣​​ភាគ​​រយ​​នៃ​កា​រ​​ចំ​ណាយ​​របស់​រដ្ឋា​ភិ​បាល​ មិន​ត្រូ​វ​បាន​​បែង​​ចែក​​ឲ្យ​ទៅ​ក្រសួ​ង​​​ណាមួ​យ​ជាក់​លាក់​ទេ​។ ​លោក​បា​ន​ថ្លែ​ង​ថា“ ពួ​ក​​គេ​​មិន​និយាយ​​ថា​ប្រាក់​នេះ​សម្រាប់​ធ្វើ​​អ្វី​​​នោះ​ទេ​។ពួ​ក​គេ​គ្រាន់​​តែ​និ​យា​យ​​​ថា “ កុំ​បារម្ភអី​ លុយនេះ​​​​អាច​ប្រើ​​សម្រាប់កា​រ​សាង​សង់ ឬ​សម្រាប់​​គ្រា​​អាសន្ន​”។  លោក​បន្ថែម​ថា ​នេះ​មា​ន​​ន័​យ​ថា ​មួយ​ចំនួន​ធំ​នៃ​ថវិ​កាជាតិ​ដែល​មា​ន​ចំនួន​សរុប​​៣,១​ពាន់​លាន​​​ដុល្លារ​​នៅ​ឆ្នាំ​នេះ ត្រូ​វ​បា​ន​ចំ​ណាយ​​ដោ​យ​​គ្មាន​​តម្លា​​​ភាព​។ ​លោក​បា​ន​​​បន្ត​ថា “ មា​ន​ថវិកា​ប្រហែល​​​​១,៥​ពាន់លា​ន​​ដុល្លារ​ ​ដែល​នា​យក​​រដ្ឋមន្ត្រី
​​​​អា​ច​​ចំ​ណា​យ​លើ​អ្វី​​​ដែល​​គាត់​​​ពេញ​​ចិត្ត”៕

(រាយ​កា​រ​ណ៍​បន្ថែម​​ដោយ Simon Lewis)
ប្រែ​សម្រួល​ដោ​យ ​ចេវ ប៊ុននី​

Exit mobile version