27.2 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ព្យាករសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងស្រុតចុះតទៅទៀតដល់៣%

មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) ចេញសេចក្តីរាយការណ៍នៅថ្ងៃទី៨ ខែកក្កដានេះថា ថ្វីត្បិតតែសេដ្ឋកិច្ច ជាតិនៃប្រទេសកម្ពុជាមិនទាន់ដុនដាបណាស់ណា អាចចុះឡើងៗរហ័សយ៉ាងណាក៏ដោយ ប៉ុន្តែ កំណើននៅយឺតៗនៅឡើយ ហើយខណៈដែលថាមពលឡើងថ្លៃ គោលការណ៍នយោបាយពាណិជ្ជកម្មមិនទាន់ច្បាស់

មន្រ្តីរាជរដ្ឋាភិបាល នៅតែនិយាយហើយ និយាយទៀតថា ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃប្រទេសកម្ពុជា បានអះអាងជាថ្មីថា ប្រាសាទតាមាន់ធំស្ថិតក្នុងដែនអធិបតេយ្យប្រទេសកម្ពុជាទាំងស្រុង ដោយលើកយោងផែនទី និងឯកសារកំណត់ព្រំដែនជាប្រវត្តិសាស្ត្រជាភស្តុតាង ខណៈជម្លោះអំពីកម្មសិទ្ធិបុរាណឋានតាមបណ្តោយព្រំដែនកម្ពុជា-ថៃនៅតែបន្ត។ 

នាយករដ្ឋមន្រ្តីខ្មែរ សម្ពោធថ្នល់ជាតិលេខ៧ ប្រើថវិកាចិន ក្នុងគម្រោង ខ្សែក្រវាត់និងផ្លូវ

នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចូលរួមជាអធិបតី សម្ពោធ កាត់ខ្សែបូ រៀបចំឡើងនៅស្គន់ ខេត្តកំពង់ ចាម បន្ទាប់ពីការបិទការដ្ឋានពង្រីកថ្នល់ជាតិលេខ៧ ពីពីរខ្សែ ទៅ៤ខ្សែ សម្រាប់ចរាចរណ៍ទៅមក ដោយ ប្រើទុនចិនពីគម្រោង គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ហៅកាត់តាមភាសាអង់គ្លេសថា ប្រ៊ី BRI។

ជនបរទេសធ្វើបាតុកម្មឲ្យសកម្មជនខ្មែរ នៃអង្គការ មាតាធម្មជាតិប្រាំនាក់ នៅក្រុងប៉ារីស

ជនបរទេសមិនដល់១០នាក់ បានព្យាយាមបង្ហាញមុខតវ៉ាជំនួសសហគមន៍ខ្មែរនៅប្រទេសបារាំង ទាមទារឲ្យដោះលែងសកម្មជននៃ ចលនាមាតាធម្មជាតិ៥នាក់ ដែលរដ្ឋអំណាចក្រុងភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារ។

ប្រមុខរាជរដ្ឋាភិបាល ប្តេជ្ញាអភិរក្សប្រាសាទ ព្រះវិហារ

នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តការពារអធិបតេយ្យជាតិ ទឹកដី និងអភិរក្សប្រាសាទព្រះវិហារ ព្រមទាំងប្រាសាទបុរាណផ្សេងទៀតនៅតាមបណ្តោយព្រំដែនដោយលោកចាត់ទុកការខូចខាតអំឡុងពេលប៉ះទង្គិចគ្នាប្រដាប់អាវុធកាលពីឆ្នាំ២០២៥ ថាជាការបាត់បង់សម្រាប់បេតិកភណ្ឌមនុស្សជាតិទាំងមូល។ 

ទេសចរបរទេស ធ្លាក់ចុះក្នុងដើមឆមាស២០២៦ ប៉ះពាល់អាជីវកម្ម តើរដ្ឋាភិបាលធ្វើដូចម្តេច?

សារព័ត៌មានបរទេស បានចុះផ្សាយអំពីការធ្លាក់ចុះចំនួនទេសចរបរទេសទៅទស្សនាប្រទេសកម្ពុជា ក្នុងរយៈ ពេល៥ខែក្នុងឆ្នាំ២០២៦នេះ បានប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុកក្នុងអាជីវកម្មខាងសណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋាន រថយន្តជួល ហាងលក់វត្ថុអនុស្សាវរីយគ្រប់ប្រភេទតាមទីក្រុង ទីរមណីយដ្ឋានជាដើម។ល។

ខួប១០ឆ្នាំឃាតកម្មលោក កែម ឡី៖ អង្គការសិទ្ធិមនុស្សថា យុត្តិធម៌នៅមិនទាន់ពេញលេញ ខណៈអ្នកគាំទ្របន្តរំលឹកកេរ្តិ៍ដំណែលរបស់លោក

ដប់ឆ្នាំក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី អង្គការសិទ្ធិមនុស្ស និងអ្នកគាំទ្ររបស់លោកនៅតែអះអាងថា យុត្តិធម៌មិនទាន់ត្រូវបានផ្តល់ពេញលេញ ខណៈពួកគេបន្តចងចាំ និងលើកឡើងពីកេរ្តិ៍ដំណែលរបស់អ្នកវិភាគសង្គមរូបនេះ។ 

ទាហានកម្ពុជា ៤នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅព្រំដែន ខណៈកម្ពុជា និងថៃផ្តល់ការអះអាងខុសគ្នា

ទាហានកម្ពុជា ៤នាក់បានរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកមួយនៅតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៥ ខែកក្កដា ដោយភាគីកម្ពុជាកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះ ខណៈកងទ័ពថៃបានបដិសេធថា កងកម្លាំងរបស់ខ្លួនមិនបានពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះទេ។

អាដហុក៖ ករណីរំលោភសេពសន្ថវៈ និងហិង្សាក្នុងគ្រួសារថយចុះ ប៉ុន្តែការស្វែងរកយុត្តិធម៌នៅតែជាបញ្ហាប្រឈម

សមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) អះអាងថា ករណីរំលោភសេពសន្ថវៈ និងអំពើហិង្សាក្នុងគ្រួសារនៅកម្ពុជាបានថយចុះជិតមួយភាគបីក្នុងឆ្នាំ២០២៥ បើធៀបនឹងឆ្នាំមុន។ ទោះជាយ៉ាងណា អង្គការនេះព្រមានថា ជនរងគ្រោះនៅតែប្រឈមនឹងឧបសគ្គជាច្រើនក្នុងការទទួលបានយុត្តិធម៌ និងការការពារតាមផ្លូវច្បាប់។ 

ស.រ.អា និង រាជាណាចក្រ កម្ពុជា ចុះកិច្ចព្រមព្រៀង មេឃចំហរ ភ្ជាប់ទំនាក់ទំនងផ្លូវអាកាស

រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវីល លោក ម៉ៅ ហាវាណ្ណាល់ និង ភូឈួយ រដ្ឋមន្រ្តី ក្រសួង ការបរទេស ស.រ.អា Christopher Landau បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ភ្ជាប់ទំនាក់ទំនងវិស័យអាកាសចរណ៍ជាមួយគ្នាឆ្លងទ្វីប បន្ទាប់ពីចំណាយពេលចរចាគ្នាអស់រយៈពេល១២ឆ្នាំ។

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.