The Cambodia Daily Khmer

ឧទ្ធម្ភាគចក្រ​យោ​ធា​ថ្មី​​ពីរ​គ្រឿង​ដែល​​​កម្ពុ​ជាទិញ​ពី​​​ប្រទេស​ចិន​ចាប់​ផ្តើមសាក​ល្បង​​ហោះហើរ​

​ក្រសួង​ការពារ​ជាតិ​ នៃប្រទេស​កម្ពុ​ជា​ បាន​​បញ្ជាក់​កា​ល​ពីម្សិលមិញថា ​ខ្លួន​បា​ន​ទទួល​ឧទ្ធម្ភាគចក្រ​យោធា​ប្រភេទ​ Z-9 ចំ​នួ​ន​ពីរ​គ្រឿង​ ពី​ប្រ​ទេ​ស​ចិន​ ហើយ​១០​គ្រឿ​ង​ទៀត​​នឹងត្រូ​វ​បា​ន​បញ្ជូន​មក​ដល់​នៅ​ខែក្រោយ​ ដើម្បី​បំ​ពេញ​កិច្ច​ព្រម​ព្រៀង​ប្រាក់​កម្ចី​ជា​ច្រើន​លា​ន​ដុល្លារ​​ ដែល​ប្រទេ​ស​ទាំងពី​របាន​ចុះ​ហត្ថលេខា​ កាលពីខែ​សី​ហា​ឆ្នាំ​២០​១១​។​

ឧទ្ធម្ភាគចក្រ​​​យោធាប្រភេទ​ Z-9 ទិញ​ពី​ប្រទេស​ចិ​ន​ ក្នុង​កិច្ច​ព្រម​ព្រៀង​ប្រាក់​កម្ចី​​ បាន​ហោះ​ហើរ​សាក​ល្បង​នៅ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ (ស៊ីវ ចាន់ណា)
ឧទ្ធម្ភាគចក្រ​​​យោធាប្រភេទ​ Z-9 ទិញ​ពី​ប្រទេស​ចិ​ន​ ក្នុង​កិច្ច​ព្រម​ព្រៀង​ប្រាក់​កម្ចី​​ បាន​ហោះ​ហើរ​សាក​ល្បង​នៅ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ (ស៊ីវ ចាន់ណា)

​លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិបាន​ឲ្យដឹង​កាលពីម្សិល​មិញថា ​ក​ង​យុទ្ធ​ពល​ខេរ​ភូមិន្ទ​ ​បាន​សាក​ល្បង​ហោះ​ហើរ​ឧទ្ធម្ភាគ​​ចក្រ​​ថ្មី​ទាំង​ពីរ​នេះ​ហើយ​។​​​​ ស​កម្ម​ភា​ព​​ហោះ​ហើរ​ត្រូវ​បាន​គេ​ឃើញ​នៅក្នុង​បរិវេណ​​មូល​ដ្ឋាន​ទ័ព្ទអាកាស​ ក្នុង​រា​ជ​ធានីភ្នំ​ពេញ​ កាល​ពី​ព្រឹក​ថ្ងៃសុក្រ​សប្តា​ហ៍​មុន​ នៅមុន​ការ​មក​វិល​​​មក​​ដល់​របស់​​លោ​ក សម រង្ស៊ី​ មេ​ដឹក​នាំ​គណ​បក្ស​ប្រ​ឆាំ​ង​ ប​ន្ទាប់​ពី​លោក​បាន​រស់​នៅ​ក្រៅ​ប្រទេស​ អ​ស់​រយៈ​ពេល​បួនឆ្នាំ​។

​លោក​បាន​មានប្រសាសន៍​ថា “ ​យើង​ត្រូ​វ​​តែ​សាកល្ប​ង​ហោះ​ហើរ​ឧទ្ធម្ភាគច​ក្រ​​ទាំង​​នេះ​ ទោះបីជា​ពួក​វា​ថ្មីក៏ដោយ​។​យើង​បាន​សាកល្បង​ហោះហើរ​ កាលពី​ថ្ងៃ​​សុក្រ​ ​ដើម្បី​ឲ្យ​ដឹងពី​ដំណើរ​ការ​ម៉ាស៊ីន​របស់​វា ​និង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ​ផ្នែក​បច្ចេក​ទេស​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​ទាំងនេះ​ មិន​មា​ន​បញ្ហា​ ហើយ​ដំណើរ​ការ​ល្អ”។​លោក​បាន​ឲ្យដឹង​បន្ថែម​ទៀតថា ​ឧទ្ធម្ភាគ​ចក្រ​​​ផលិត​នៅ​ប្រទេស​ចិន​ ទាំង​នេះ​ត្រូវ​បាន​បំពាក់​ដោ​យ​បច្ចេក​វិទ្យា ​ដែល​អាច​មើល​ឃើ​ញ​ពេល​យប់​បាន ជា​ហេតុ​នាំ​ឲ្យ​អាកាស​យា​និក​អាច​ធ្វើ​ប្រតិ​បត្តិ​ការ​​នៅពេល​យប់​បាន​។​

ឧទ្ធម្ភាគចក្រ​ប្រភទ​ Z-9 ​អាច​ត្រូ​វ​បាន​ប្រើ​ប្រាស់​ក្នុង​គោល​បំណងជា​ច្រើន​​​ ​និង​ត្រូវ​បាន​ផលិត​ក្រោម​អាជ្ញា​ប័ណ្ណ​ចេញ​ដោយ​​សា​ជីវ​កម្ម​ផលិត​យន្ត​ហោះ​ ហាប៊ីន (Har​bin ​Airc​raft ​Manuf​actur​ing Corp​oratio​n) ​នៅ​ប្រទេស​​ចិន​ ដោយ​យក​ម៉ូដ​តាម​ឧ​ត្ថម្ភ​ភាគ​ចក្រ​ ​ដូហ្វំាង ​(Dau​phin​)​ ​ផលិត​ដោ​យ​ជន​ជាតិ​បារាំង​។ ​យន្ត​ហោះ​ទាំង​នេះ​អា​ច​ត្រូវ​បាន​បំពា​ក់​ដោយ​​គ្រឿង​សព្វា​វុធ​​សម្រាប់​បាញ់​​ប្រហារ​ ក៏​ប៉ុ​ន្តែ ​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ​ បាន​ឲ្យដឹង​ថា ​ខ្លួនចង់​ប្រើប្រា​ស់​ឧទ្ធម្ភាគ​ចក្រ​ទាំងនេះ​ ក្នុ​ង​គោល​បំណ​ង​​​​មនុស្ស​ធម៌​។​ ​លោក​នាយ​ឧត្ត​សេនីយ៍​ ទៀ​ បាញ់​ បា​ន​មាន​ប្រសាសន៍ថា “ ពួក​វា​អាចនឹងត្រូវ​បា​ន​ប្រើ​ប្រាស់​ សម្រាប់​គោល​គោល​បំណ​ង​ជា​ច្រើន​ដូចជា ប្រតិ​បត្តិការ​ជួយ​សង្គ្រោះ ដឹក​សម្ភារ​​ផ្សេង​ៗ​។ល។​”។ ​

ឧទ្ធម្ភាគចក្រ​ថ្មីប្រភេទ​ Z-9 ទាំង​នេះ​ត្រូវ​បាន​ទិញ​ តាម​រយៈ​កិច្ច​ព្រម​​ព្រៀង​​ប្រា​ក់​​កម្ចី​ចំនួន​១៩៥,៥​លានដុល្លារ​ ជាមួយសម​ភា​គី​ចិន​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ ​​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​និង​លោ ក ​ជូ យ៉ុង​កាង (Zhou Yongkang)​ អតីត​ស​មា​ជិកគណៈ​កម្មាធិការ​ប្រចាំការ​ចិន​ ​កាល​ពី​ឆ្នាំ​២០១១។​ ​ថវិកា​ចំ​ណាយ​លើការ​ទិញ​ឧទ្ធម្ភាគចក្រ​ទាំង​នេ​ះ​​ ស្ថិត​ក្នុងចំណោម​​គម្រោង​ឥ​ណ​ទាន​ កិច្ច​ព្រម​ព្រៀងពា​ណិ​ជ្ជ​កម្ម ​និង​ជំនួយ​ឥត​​សំណង​​កាន់​តែ​ច្រើន​ឡើ​ង​ៗ​ ដែល​ប្រ​ទេស​ក​ម្ពុជា​បាន​ចុះ​ហត្ថ​លេ​ខា​ជាមួយ​សមភាគី​ចិ​ន​​ ​អំឡុង​រយៈ​ពេល​ប៉ុ​ន្មាន​ឆ្នាំចុង​ក្រោយ​​នេះ​។ ​និន្នាការ​​នេះ​បា​ន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំង​ ក្លាយ​ជា​អ្នក​ផ្តល់​ជំនួយ​ធំ​បំផុត​ សម្រាប់​​ប្រទេស​​កម្ពុ​ជា​ ​ហើយ​វិសាល​ភាព​ន​យោ​បាយ​ និង​សេ​ដ្ឋ​កិច្ច​របស់ប្រទេស​ចិន​ នៅប្រទេស​កម្ពុជា​​ ក៏​រីក​​ធំឡើង​ៗ​ផង​ដែរ​៕

ប្រែសម្រួលដោយ កង សុធា

Exit mobile version