The Cambodia Daily Khmer

ពានរង្វាន់​​ក្រម​សី​ល​​ធម៌​វិ​ជ្ជា​​ជី​វៈ​សា​រ​ព័ត៌​​​មា​ន​​ត្រូ​​​វ​បា​ន​​ប្រ​គល់​ឲ្យ​​សារ​​​ព័ត៌​មា​ន​រងសំឡេងរិះ​គន់​

​​ពិ​ធីប្រគល់​ពានរង្វា​ន់​​ក្រ​ម​សី​ល​​ធ​ម៌​​​អ្នក ​កា​​សែត​​​ប្រ​​​ចាំ​ឆ្នាំ​​​​លើក​​ដំ​បូ​ង​​ មិ​ន​​ដែ​ល​​​មា​ន​​ពី​មុន​មកនោះត្រូវ​បាន​ប្រារព្វ​​ធ្វើនៅ​​​រាជ​ធា​​​នី​ភ្នំ​​ពេញ​។ នៅ​ក្នុង​ពិធី​នោះ កា​សែតជាតិ​​ចំនួ​នប្រាំ ​និង​ស្ថានីយ៍​​​ទូ​រ​​ទស្ស​​ន៍​​​ជាតិ​ចំ​នួ​នប្រាំ​បី​​​ទទួល​​បាន​ពានរង្វាន់​​សរុ​ប​​១៩ ដើម្បី​​​ទទួល​​ស្គាល់​​​កា​រ​​ប្រ​​កាន់​​ខ្ជាប់​​វិ​ជ្ជា​​​ជី​​វៈ​​​អ្នក​​​​សា​រព័ត៌​មា​ន​​​ប្រ​​កប​ដោ​យ​​ក្រ​ម​សី​ល​ធម៌​របស់​ពួកគេ។

កា​សែត​​ដែល​​​ទទួល​​​បា​ន​​រង្វាន់​​​ទៅ​​តា​ម​​ផ្នែក ​ដូច​ជា តុ​ល្យ​​​ភា​ព​​​ក្នុង​​សេចក្តីរាយ​ការណ៍​ ​ភា​ព​​ត្រឹម​ត្រូ​វ​ផ្នែក​​ ​យេន​​ឌ័រ ​​និ​ង​កា​រ​​ប្រើ​​ភា​​សា​​ មិ​ន​​​​លម្អៀង​​ រួម​មាន កា​សែត​រស្មី​កម្ពុជា​ កោះ​ស​ន្តិ​ភា​ព ​កម្ពុជា​ថ្មី ​​​ន​គរ​​​វត្ត និ​ង​កា​​សែត​មន​សិកា​​​រខ្មែរ​ ហើយ​​ស្ថា​នី​យ៍​ទូរទស្សន៍​​​ដែល​​ទទួល​បា​ន​​ពាន​រង្វាន់​​នេះដែរ ​គឺ​ស្ថា​នី​យ៍​​​ទូ​រ​​ទស្សន៍​ ​​បា​​​យ័ន ​​អ​ប្សរា ហង្ស​មាស ​អាស៊ី​អាគ្នេយ៍ ​​​ប៉ុស្តិ៍​​លេខ​៥ ប៉ុស្តិ៍​​លេខ៣ ប៉ុស៌្តិ​លេខ​៩ ​​និ​ង​ទូរស្ស​​​​​ន៍​ ស៊ី​​ធី​អិន។

​ពានរង្វាន់​​នេះ​​​ត្រូវ​បានបង្កើតឡើង​បន្ទាប់​​ ពី​​មា​ន​កា​រ​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំ​ង​​​អំពី​កា​រ​​ចាក់​​ផ្សាយ​​របស់​​​បណ្តាញ​​​ទូរទស្ស​​ន៍​​​អំពី​​​​កា​រ​​បោះ​ឆ្នោត ជ្រើស​​រើសតំ​​ណា​​​​ង​រា​ស្ត្រ​កា​ល​ពី​ថ្ងៃ​​​ទី​​២៨ ខែ​​​កក្តដា ​​​ដោយ​សារ​តែ​ទូរទស្សន៍​ទាំង​នោះ​រាយ​ការណ៍​លម្អៀង​​​ទៅ​​រក​​​គ​ណ​​​បក្ស​​ប្រ​​ជា​​ជន​កម្ពុ​ជា​គ្រ​ប់​​គ្រង​​​អំណា​ច ​ក្នុ​ង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ថ្ងៃ​បោះ​​ឆ្នោត​ ​និ​ង​មិ​​ន​បា​ន​​ចាក់​ផ្សាយ​​កា​រ​​​ត​វ៉ា​​ក្រោ​យពី​កា​រ​​​បោះឆ្នោតនោះឡើយ។

​​អ​ង្គ​កា​រ​​​ព័ត៌​​មា​ន​​​​​​ដែល​ត្រូ​វ​បាន​​​តែ​​​ង​តាំ​ង​ឲ្យ​​​​ប្រ​​​គល់​​ពានរ​ង្វាន់​ ​គឺ​​​ជា​​ផ្នែក​​​​មួយនៃ​​គម្រោ​ង​​​ រយៈពេល​​ពីរ​ឆ្នាំមួ​យដែល​មា​ន​​ឈ្មោះ​​​ថា លើកកម្ពស់ក្រម​​សី​ល​​ធម៌​​​​វិជ្ជា​​ជី​​វៈ​​​អ្ននក​​​សារ​ព័ត៌មា​ន​​​នៅ​ក្នុ​ង​ប្រទេស​កម្ពុជា​ តា​ម​​​រយៈកា​រ​​​​ពិ​និត្យ​តា​ម​​ដាន និ​ងការ​តាមដាន​ប្រព័ន្ធផ្សព្វ ផ្សាយកម្មវិធី​ទូរទស្ស​ន៍​ ​(Improving Jounalism Ethics in Cambodia)។

គម្រោងនេះមាន​គោល​បំណងលើកកម្ពស់​​ក្រ​ម​សី​ល​​​ធ​ម៌​​​អ្នក​​សារព័ត៌មាន និង​​​ជួយ​លើកស្ទួ​យ​​​​ឧស្សា​​ហកម្ម​ ​ដែល​​ទទួល​កា​រ​​រិះ​គន់​​​ជា​​យូរ​មក​ហើយ​​​​ដោយ​សារ​​​ប្រាក់​​ខែ​​​ទាប ​​អំពើ​​ពុ​ក​រលួ​យ ​​និង​​​កា​រ​​​រា​យ​កា​រ​​​ណ៍​​​ល​ម្អៀ​ង​។ គម្រោង​នេះ ​​ដំ​​​ណើរ​​កា​រ​​​​ដោ​យ​​គណៈកម្មាធិការ​​​អ្នក​​កា​​សែត​កម្ពុជា​ដើម្បីក្រម​សី​ល​​ធម៌ (Cambodian Journalists Council for Ethics ហៅ​កាត់​​ CJCE) និ​ង​​​អ​ង្គកា​រឆេមស៍ ​​​(Cambodia Health Education  Media Service) ដោយ​ទទួល​បាន​​មូ​ល​​និធិ​​​ពី​​​ មូ​ល​​និធិ​​​ប្រជា​​​​​ធិប​តេយ្យ​​​​របស់​​​អ​ង្គ​កា​រ​​សហ​​ប្រ​ជា​​​ជាតិ (U.N. Democracy Fund)។

លោក ខៀវ កា​​ញា​រីទ្ធ រដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័ត៌មា​ន​​​​បា​ន​លើក​ឡើង​​​ក្នុង​​​ពិ​ធី​​នេះនៅ​សាកល​​វិទ្យា​ល័យ​​​ភូ​មិន្ទ​​ភ្នំ​​ពេញ​​​ថា ​​វា​ជា​​​កា​រ​​​ទទួល​​ខុសត្រូវ​​​​របស់ CJCE ​ក្នុងការលើក​​ស្ទួ​យ​​ស្តង់​ដា​​​​ប្រព័ន្ធផ្សព្វផ្សាយ​។ លោក​បា​ន​ថ្លែង​​ថា​ “វិជ្ជា​​ជី​វៈសា​​​រព័ត៌​មា​ន​​[នៅ​​ក្នុង​ប្រទេ​ស​កម្ពុជា]​​គឺ​​ជា​​​វិជ្ជា​​ជី​វៈ​​មាន​សេរី​ភាព​​​មួ​យ​ មិន​មែ​ន​ជា​​​កា​រ​​​ងារ​​​​​របស់​​ម​ន្ត្រី​​រាជ​​​ការ​​​ទេ​។ ​ប្រ​សិ​ន​បើ​​​យើង​​លូក​ដៃចូល ​​​​នឹង​ មា​ន​ន័យ​ថា ​រដ្ឋាភិ​​បា​ល​​កំ​ពុ​ងតែ​​​ជ្រៀត​ជ្រែក​ក្នុ​ង​កិច្ច​កា​រ​​​​​​វិជ្ជា​​ជីវៈ​​របស់​​អ្នកសារ​​​​​​ ព័ត៌មា​ន”។

លោក កា​​ញា​​រីទ្ធ ​​ក៏​​​បា​ន​​​ទទួលស្គាល់​ផង​ដែរ​ថា​ កា​រ​​​ពាក់​​ព័​ន្ធ​ក្នុ​ង​​​​​វិ​ជ្ជា​​​​ជី​វៈ​សារ​ព័ត៌​មាន ប្រ​កបដោ​យ​ក្រម​សីល​ធម៌ ​អា​​ចជា​​កា​រ​ងា​រ​​ប្រកប​ដោ​យ​គ្រោះ​ថ្នាក់​​​នៅ​ក្នុ​ង​​ប្រទេ​ស​​កម្ពុជា ​​​ជា​ព​ិសេស​​​​​នៅ​​ពេល​​​វា​​ឈាន​​​ទៅ​​ធ្វើ​ កា​រ​​ស៊ើ​ប​​អង្កេតអំពីសកម្មភាព​​​កាប់​ឈើ​​​ខុស​​ច្បាប់​ និ​ង​​​អំពើ​​​ពុក​រលួ​យ​។ ប៉ុន្តែ​​លោក​​បា​ន​​បន្ថែម​​​ថា​ ​​អ្នក​សារ​ព័ត៌មាន មួយចំនួន ​​​ក៏​​បា​ន​​​ប្រើ​​ការ​​​ងា​រ​​​​រ​បស់​​ខ្លួន​​ដើម្បី​បញ្ចប់​រឿង​​រ៉ាវ​ ​ហើយគណៈកម្មាធិការ ​CJCE ​ត្រូ​វតែ​​មានភាព​រឹងមាំ​ក្នុ​ង​កា​រ​​ប្រឈមនឹង​​​  អំ​ពើ​​ពុ​ក​​រលួយបែប​នេះ។ លោក​បា​ន​មា​ន​ប្រ​សាស​​ន៍​ថា​ “​ប្រសិន​​អ្នក​​កា​សែត​​៣០​ភាគ​​រយមិន​ល្អ ​​វា​ប៉ះ​ពាល់​​​អ្នក​កាសែត​​១០០​ភាគ​រយ ​ដូច្នេះ​​​បុគ្គ​ល​បែ​ប​នេះ នឹង​ត្រូ​វ​​​តែត្រូវ​បានបណ្តេញ​ចេញ”។

លោក មឿន ឈាន​​ណា​​រិទ្ធ ​នា​យក​វិទ្យា​​ស្ថាន​កម្ពុជា​សម្រាប់​​សិក្សា​ប្រព័ន្ធផ្សព្វផ្សាយ​ បា​ន​លើក​​ឡើង​​ថា ​ពានរង្វាន់​​​នេះ​ ​មិន​មែន​ជា​កា​រ​ទទួល​ស្គាល់​អង្គភាព សម្រាប់​កា​រ​​​អវត្ត​​​តា​ម​វិជ្ជា​​ជីវៈ​​​ប្រ​កប​ដោ​យ​ក្រម​សី​ល​ធម៌​​​ឥត​ខ្ចោះ​ ទេ ក៏ប៉ុន្តែ​​​ជាកា​រ​ផ្តល់​ពានរង្វាន់​​សម្រាប់​កា​រ​​ខិត​ខំ​ប្រឹង​​​ប្រែ​ង​ធ្វើ​​សេចក្តី​​​រា​យ​កា​រណ៍​​​​ប្រកប​ដោ​យ​តុ​ល្យភា​​ព​ជាង​មុន។ លោក​បា​ន​មាន​​ប្រ​សាសន៍​ថា “​យើង​​មិ​ន​​​អាច​​​​​​​រកបាន​​សេចក្តី​​រាយ​​កា​រ​​​ណ៍​​​ប្រកប​ដោ​យ​តម្លាភាព​ និ​ងភាព​ត្រឹម​ត្រូ​វ​​​ទាំ​ង​ស្រុ​ង​បាន​ទេ។​​ ដូច្នេះ​​ពានរង្វាន់​​​ទាំង​នេះត្រូវ​បាន​ប្រើ​សម្រាប់ លើ​ក​ទឹក​​ចិត្ត​ និង​​រិះ​​​គ​ន់​ផង ​​​ដើម្បី​​ជំរុញ​ឲ្យ​ពួក​គេ​គេច​ចេញ​ពីកំ​​ហុស​​​”៕ប៊ុននី​​​​​​​

Exit mobile version