នគរបាលបាននិយាយថា អ្នករត់តាក់ស៊ីអាយុ៤៨ឆ្នាំម្នាក់ត្រូវបានចោរបាញ់ប្លន់ចំផ្ទៃមុខកាលពីថ្ងៃអង្គារ នៅក្នុងខេត្តតាកែវ។
យោងតាមលោក ស៊ាង ម៉ាលី អធិការនគរបាលស្រុកទ្រាំងបានឲ្យដឹងថា អ្នករត់តាក់ស៊ីឈ្មោះ ទេព ផល្លា ត្រូវបានគេជួលឲ្យដឹកមនុស្សបីនាក់ចន្លោះពីខេត្តកំពតមកភ្នំពេញ ក្នុងតម្លៃ៥០ដុល្លារ។ នៅម៉ោងប្រហែល៦ល្ងាច នៅពេលដែលតាក់ស៊ីនោះបើកបរជិតដល់ភ្នំដិនក្នុងខេត្តតាកែវ បុរសទាំងបីនាក់ប៉ុនប៉ងប្លន់លោក ផល្លា ហើយបុរសម្នាក់បានបាញ់គាត់ចំផ្ទៃមុខ។
លោក ម៉ាលី មានប្រសាសន៍ថា “បុរសម្នាក់បានប្រើកាំភ្លើងខ្លីបាញ់ជនរងគ្រោះពីក្រោយធ្លាយទៅថ្គាមស្ដាំ។ លោកបានមានប្រសាសន៍ថា “ជនរងគ្រោះបានរងរបួសធ្ងន់”។លោកបានបន្ថែមថា ជនរងគ្រោះបានរត់ចេញពីរថយន្តនោះ ហើយត្រូវបានបាញ់ចំនួនពីរគ្រាប់ទៀត មុនពេលគេចខ្លួនដោយសុវត្ថិភាព។
លោកបានបន្ថែមថា ក្រុមចោរប្លន់បានប្លន់យករថយន្តតាក់ស៊ីម៉ាកតូយ៉ូតាកាមរីឆ្នាំ២០០៣មួយគ្រឿង។ លោក ម៉ាលី បានមានប្រសាសន៍ថា “ខ្ញុំគិតថា ជនសង្ស័យមិនមែនជាមនុស្សដែលរស់នៅក្នុងខេត្តតាកែវទេ ហើយយើងនឹងចាប់ខ្លួនពួកគេបាននៅេពលឆាប់ៗនេះ”៕ គឹមហឿន