The Cambodia Daily Khmer

ប្រទេសកម្ពុជាជំរុញឲ្យប្រទេសឡាវពន្យារពេលការសាងសង់ទំនប់ ដន ​សាហុង​ នៅឯកិច្ចប្រជុំក្រុងហូជីមិញ​

នៅឯកិច្ចប្រជុំតំបន់មួយនៅក្នុង​ប្រទេស​វៀតណាម​កាល​ពីថ្ងៃ​សៅរ៍​ ​កម្ពុជា​បាន​ជំរុញ​ម្តងទៀត​ឲ្យ​​​ឡាវ​​ពន្យារ​ពេល​គម្រោង​​​​​​​សាង​​សង់​ទំនប់​វារីអគ្គិសនី​ដ៏ចម្រូង​ចម្រាស​មួយ​នៅ​​ភាគ​​ខាង​ជើង​នៃ​ប្រទេស​​ទាំងពីរ។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធន​ធានទឹក និងឧតុនិយម បាន​រៀបរាប់​​យ៉ាង​​ខ្លី​ប្រាប់ក្រុម​​អ្នក​យក​​ព័ត៌មាន​នៅអាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ បន្ទាប់ពី​លោក​ត្រឡប់​វិញ​កាលពី​​ថ្ងៃ​សៅរ៍​ ​ជាមួយ​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​រដ្ឋ​មន្ត្រី​ផ្សេង​ទៀត​ពី​កិច្ច​ប្រជុំ​គណៈកម្មការ​ទន្លេមេគង្គលើក​​ទី២ នៅ​​​ក្នុង​ក្រុង​ហូជីមិញ។

លោកមាន​ប្រសាសន៍ថា “យើងបាន​ស្នើ​ឲ្យ​ភាគី​ឡាវ ​សិក្សានិងស្រាវ​ជ្រាវ​អំពី​ផលប៉ះ​​ពាល់​បរិស្ថានជាមុនសិន ហើយបន្ទាប់មក​​បញ្ជូន​លទ្ធ​ផល​នៃការ​ស្រាវ​ជ្រាវ​ទៅបណ្តា​ប្រទេស​​ជា​សមាជិក​នៃគណៈកម្មការ​ទន្លេ​មេគង្គ​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ មុនពេល​ខ្លួន​ចាប់​ផ្តើម​សាងសង់ទំនប់នេះ”។

ប្រទេសឡាវកំពុងមាន​ផែនការ​សាង​សង់​ទំនប់ដនសាហុងកម្លាំង​២៥៦​មេ​ហ្គា​​​វ៉ាត់កាត់តាម​ប្រព័ន្ធមួយ​នៃទន្លេ​មេគង្គចម្ងាយ​ពីរ​​​​គីឡូ​ម៉ែត្រ​​ពីព្រំដែន​កម្ពុជា។ ​​​ក្រុម​​​អ្នក​​​បរិស្ថាន​​​​​​និងអ្នកស្រាវ​ជ្រាវ​ព្រមាន​ថា ទំនប់នេះ​អាច​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់​ការ​ផ្លាស់ទីរបស់ត្រី​។

កិច្ចព្រម​ព្រៀង​ទន្លេមេគង្គឆ្នាំ​១៩៩៥​តម្រូវ​​​​​​ឲ្យ​​មាន​ការឯកភាព​គ្នាលើគម្រោង​សាង​​សង់​​​ទំនប់​ណាមួយ​នៅតាម​ដងទន្លេ​មេគង្គ​ មុន​​​ការ​​​​​​​​​​សាងសង់​អាចចាប់​ផ្តើម។ ​​ប្រទេសកម្ពុជា ប្រទេ សថៃ និងប្រទេស​វៀត​ណាម​​​ជំទាស់​នឹង​​​​​​គម្រោង​សាងសង់​ទំនប់​ ដន សាហុង ។

ប៉ុន្តែ​ប្រទេស​ឡាវ ដែល​​​ជា​សមាជិក​នៃគណៈ​កម្ម​​​ការ​​​ទន្លេមេគង្គ​នេះដែរ​អះអាងថា​ វិធាន​​​នេះ​​​​មិនអនុវត្ត​ចំពោះ​ទំនប់ ដន សា​ហុង ទេ ព្រោះ​​​វា​នឹង​កាត់តាមប្រព័ន្ធមួយ​នៃ​​​ប្រព័ន្ធ​​​មួយចំនួន​នៃទន្លេនេះ​ប៉ុណ្ណោះ។ លោក គាន​​​ហោ មិន​​​បាន​​​​​​​មាន​ប្រសាសន៍​ថាតើ​ប្រទេស​ឡាវបាន​ឆ្លើយតប​នឹង​ការ​អំពាវនាវ​ជាថ្មី​​របស់​កម្ពុជា​ឲ្យពន្យារពេល​ឬ​យ៉ាងណា​ទេ។

ប៉ុន្តែលោកបាន​ឲ្យដឹងថា “ភាព​ជោគ​ជ័យ​ដ៏ធំ” នៃកិច្ចប្រជុំនេះ គឺ​សេចក្តី​ប្រកាស​ដែល​សមាជិក​គ​ណៈកម្មការទាំងបួន​បាន​អនុម័ត រាប់ទាំង​ពាក្យពេចន៍អំពីជំហរឲ្យប្រទេស​​​​​​ទាំង​​​នេះប្តេជ្ញាឡើងវិញ​ក្នុង​ការ​គោរព​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​ទន្លេមេគង្គឆ្នាំ​១៩៩៥។

សេចក្តីប្រកាស​​ក្រុងហូជីមិញ លើកឡើង​អំពី​កំណើនប្រជាជន​ កំណើន​តម្រូវការ​ស្បៀងអាហារ ទឹក និងថាមពល ព្រមទាំង​ការប្រែប្រួល​​អាកាស​​ធាតុ​ក្នុងចំណោម​ការ​ប្រឈម​សំខាន់ៗនៅក្នុង​តំបន់​។ សេចក្តី​ប្រកាសនេះ​ក៏ឲ្យសមាជិក​ទំាងនេះធ្វើការ​សិក្សា​​អំពីការ​អភិវឌ្ឍ​ទន្លេមេគង្គ​ប្រកប​ដោយ​និរន្តរភាព ដោយផ្តោត​លើ​ផល​ប៉ះ​​ពាល់​​​នៃ​ទំនប់តាម​ដងទន្លេ​​។

យោងតាមសេចក្តីថ្លែងការណ៍មួយពីគណៈ​​​កម្មការនេះបានឲ្យដឹងថា លោក ង្វៀន តាន់ឌុង នាយក​រដ្ឋមន្ត្រី​​វៀត​ណាម​ ​​​​​​បាន​​​លើក​​​ឡើង​នៅឯ​កិច្ចប្រជុំ​កំពូល​នេះថា​ “ដើម្បី​​​លើក​​​ឡើងការ​ប្រឈម​បែប​នេះ កិច្ច​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​​​​ថ្នាក់ជាតិ មិន​គ្រប់​គ្រាន់​​ទេ​”។ លោកបន្តថា “យើង​ចាំបាច់​ត្រូវ​​​តែ​​​ពង្រឹង​​​កិច្ច​​​សហ​​​ប្រតិ​​​បត្តិ​​​ការ​ក្នុងតំបន់​ ​ជាពិសេស​ក្នុងចំណោម​ប្រទេស​នៅតាម​ដងទន្លេទាំងលើទំាង​​​ក្រោម​​​ តាម​រយៈ​យន្ត​ការ​ពហុភាគីនិងអនុតំបន់ ដូច​​​ជា​[គណៈ​កម្មការនេះ]។

ប៉ុន្តែអង្គការទន្លេអន្តរជាតិ(International Rivers) ជាអង្គការ​តស៊ូមតិមានមូលដ្ឋាន​នៅសហរដ្ឋ​អាមេរិក​ដែល​​ចង់​ឲ្យបញ្ឈប់​គម្រោងសាងសង់​ទំនប់ ដន សាហុង រហូត​ដល់​ធ្វើការ​សិក្សា​បន្ថែមទៀត​ និងពិនិត្យ​​​ពេញ​​លេញ ​បា​នលើកឡើងថា សមាជិក​គណៈកម្មការនេះទន់ភ្លន់ពេក ចំពោះប្រទេស​ឡាវ។

អង្គការនេះ​​បានលើកឡើង​ក្នុងសេចក្តី​ប្រកាសមួយ​កាលពីថ្ងៃ​សៅរ៍ថា “យើងមាន​ការខក ចិត្តដែលបណ្តាមេដឹកនាំមិន​ព្រម​ថ្កោល​​​​​​​ទោសការប្រញាប់​ប្រញាល់សាង​សង់​ទំនប់នៅតាម​ដងទន្លេមេគង្គបច្ចុប្បន្ននេះ”។

សេចក្តីថ្លែងការណ៍នេះបន្តថា “លទ្ធ​ភាពក្នុងការធ្វើសេចក្តីសម្រេច​ដែលត្រូវបា​នជូនដំណឹង​ផ្អែកលើទិន្នន័យ​សុក្រឹត​ និង​ការសិក្សាបែប​វិទ្យាសាស្ត្រ គួរ​តែមាន​លក្ខ​ខណ្ឌ​​ជាមុនសម្រាប់ ការ​​ចាប់​ផ្តើម​ពិភាក្សា​អំពី​ថាតើ​ត្រូវសាងសង់​ទំនប់​នៅ​តាម​ដង​ទន្លេ​មេគង្គយ៉ាងណា។

ពាក្យ​ដោយគ្មាន​សកម្ម​ភាព​ គឺ​គ្មាន​​ន័យឡើយ។រដ្ឋាភិបាល​ឡាវត្រូវតែ​ឈប់​គ្រប់គ្រងការ​សាងសង់​ទំនប់​នៅ​តាម​ដង​ទន្លេមេគង្គ​តាម​ចិត្ត​របស់​ខ្លួន”។ ប្រទេសកម្ពុជាគ្រោង​នឹង​ទទួល​កិច្ច​ប្រជុំ​គណៈកម្មការបន្ទាប់ក្នុងឆ្នាំ​២០១៨៕​ប៊ុននី​

Exit mobile version