The Cambodia Daily Khmer

កម្មករ​បំផ្លាញផើង​ផ្កានិងដុត​កង់ឡានដោយសារ​អ្នកគ្រប់គ្រង​រោង​ចក្រដាក់រូបម៉ានីកាំង​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា

កម្មករ​ធ្វើ​កូដកម្ម​ប្រហែល​៥០០​នាក់​មក​ពី​រោងចក្រ​កាត់​ដេរ​ Y&W នៅ​ក្នុង​ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​បំផ្លាញ​ផើង​ផ្កា និង​ដុត​កង់ឡាន​បន្ទាប់ពី​អ្នក​គ្រប់​គ្រង​​បាន​ដាក់រូបម៉ានីកាំងស្លៀកពាក់​ឯកសណ្ឋាន​យោធា​​នៅ​ខាង​ក្រៅ​រោងចក្រ​​ ដើម្បី​រំឭក​ដល់​ថ្ងៃ​បុណ្យជាតិ​របស់​ប្រទេស​ចិន​។cam photo F&W after

លោក ខេង ភារម្យ តំណាង​សម័្ពន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា កម្មករ​១.៥០០​នាក់​ដែល​បាន​តវ៉ា​ចាប់តាំង​ពី​ថ្ងៃ​ច័ន្ទ​មកជុំវិញ​​ប្រាក់ខែ លក្ខខណ្ឌ​ការ​ងារ​ និង​ការ​បណ្តេញសមាជិក​សហជីព​ពីរ​នាក់​​កាលពីពេល​ថ្មីៗនេះបាន​ផ្ទុះកំហឹង​បន្ទាប់​ពី​បុគ្គលិក​រោង​ចក្រ​បាន​ដាក់​រូប​ម៉ានីកាំង​ និង​ផ្កា​នៅ​មុខ​រោងចក្រ​។

លោក ភារម្យ បាន​មាន​ប្រសាសន៍​ថា កម្មករ​បាន​ធ្វើ​ដូច្នេះ​ដោយ​សារ​រោងចក្រ​បាន​យក​រូប​ម៉ានីកាំង ហើយ​បាន​ស្លៀក​ពាក់​ឯកសណ្ឋាន​កង​យោធពល​ខេមរភូមិន្ទឲ្យ ហើយ​ពួកគេ​ជឿ​ថា​ វា​ជា​ការ​ប្រមាថ​ដល់​ប្រទេស​កម្ពុជា​។ យើង​មិន​បាន​ប្រាប់​ឲ្យ​កម្មករ​ធ្វើ​អ៊ីចឹង​ទេ គឺ​ពួក​គេ​បានធ្វើ​ដោយ​ខ្លួន​ឯង​”។

ក្រុម​អ្នក​តវ៉ា​ក៏​បាន​ដុត​កង់​ឡាន​ជាច្រើន​មុន​ពេល​អ្នក​គ្រប់​គ្រង​​បានប្រញាប់ប្រញាល់​យក​រូប​ម៉ានីកាំង​​ចូល​ខាង​ក្នុង​វិញ។

លោក សួង សំណាង តំណាង​សម័្ពន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ចំពោះ​ការ​ប្រមូល​ផ្ដុំ​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម​មុន​ថ្ងៃ​ឈប់សម្រាកបុណ្យ​ភ្ជុំបិណ្ឌ​កាលពី​សប្ដាហ៍មុន​​បាន​មាន​ប្រសាសន៍​ថា ” នេះ​គឺ​ជា​ការ​ប្រមាថ​ដល់​ប្រទេស​ជាតិ​របស់​យើង។ វា​មិន​មែនជា​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​យក​ឯកសណ្ឋាន​របស់​ខ្មែរ​យើង​ទៅ​ស្លៀក​ពាក់​ឲ្យ​ម៉ានីកាំង​ឡើយ​”។

លោក​បាន​មាន​ប្រសាសន៍​ថា ” នៅពេល​​ពួកគេ​យក​រូប​ម៉ានីកាំង​ចូល​ក្នុង​រោងចក្រ​វិញ ក្បាល​របស់​ម៉ានីកាំង​បាន​ធ្លាក់​។ តើ​អ្វី​ទៅដែលពួកគេ​បាន​ព្យាយាម​និយាយ​មក​កាន់​ពួកយើង​នោះ?”។

លោក ឡុង យ៉ាង ប្រធាន​រដ្ឋបាល​នៅ​រោងចក្រ​ Y&W​ បាន​បដិសេធ​ថា​ រូប​ម៉ានីកាំង​ និង​ផើង​ផ្កា​មិន​មាន​បំណង​ប្រមាថ​ដល់​កម្មករ​ទេ ដោយ​លើក​ឡើង​ថា គឺដើម្បី​គោរព​ដល់​កង​ទ័ព​ចិន​នៅ​ថ្ងៃ​បុណ្យ​ជាតិ​របស់​ចិន​​តែប៉ុណ្ណោះ​។ កាលពី​ម្សិលមិញ​ គឺ​ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់​ចិន​ ដែល​ប្រារព្ធ​ធ្វើ​ជារៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី១ ខែ​តុលា។

លោក យ៉ាង បាន​មាន​ប្រសាសន៍​ថា ” ឯកសណ្ឋាន​ដែល​ស្លៀក​ពាក់​ឲ្យ​ម៉ានីកាំង​នោះ​ គឺ​ដើម្បី​គោរព​ដល់​វីរបុរស​ចិន​ដែល​បាន​បាត់​បង់ជីវិត​​ក្នុង​សង្គ្រាម​។ ប្រធាន​របស់​យើង​ជា​ជន​ជាតិ​ចិន​នោះ មិន​បាន​ព្យាយាម​ប្រមាថ​ដល់​សញ្ជាតិ​របស់​កម្មករ​ឡើយ”។

កម្មករ​រោងចក្រ​ Y&W បាន​ទាមទារ​ប្រាក់​ឧបត្ថម្ភ​​ថ្លៃ​អាហារ​ថ្ងៃ​ត្រង់​១ដុល្លារ​ក្នុង​មួយ​ថ្ងៃ ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ​ និង​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​ស្នាក់​នៅ​១៥​ដុល្លារ​ក្នុង​មួយ​ខែ និង​លុយ​ព្រីម​១៥​ដុល្លារ​ និង​ការ​ឲ្យ​យក​លោក​ សំណាង និងលោក ឯក ចាន់​ភក្ដី តំណាង​សហ​ជីព​ចូល​ធ្វើ​ការ​វិញ។

លោក ភារម្យ បាន​មាន​ប្រសាសន៍​ថា ការ​ចរចា​រវាង​សហជីព​ និង​រោងចក្រ​នឹង​បន្ត​នៅ​ក្រសួង​ការ​ងារ​នៅ​ថ្ងៃ​នេះ​៕ សារុន​​​​​​​​

 

Exit mobile version