The Cambodia Daily Khmer

អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ជួយ​ក្រុម​​អ្នក​ភូមិ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​លោក គិត​ ម៉េង

អ្នក​​​ភូមិ​​​ប្រហែល​​​១០០នាក់​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​ខាង​​​ក្រៅសាលា​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័​​​យ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ តវ៉ា​​ទៅនឹង​​​ក្រុម​​​ហ៊ុន​​​រុក​​​រក​​​រ៉ែ​​​មួយ​​​ ដែល​​​តាម​​​ព័ត៌​​​មាន​​​ថា កាន់​​​កាប់​​​ដោយ​​​ឧកញ៉ា គិត ម៉េង ដែល​​​ពួក​​​គាត់​​​ចោទ​​​ប្រកាន់​​​ថា បាន​​​រំលោភ​​​យក​​​ដីស្រែចម្ការ​​​​របស់ពួក​​​គាត់​​​។

អ្នកភូមិ​​​១០៧​​​គ្រួសារ​​​ មក​​​ពី​​​សង្កាត់​​​កំពង់​​​ស្វាយ​​​ ក្រុង​​​សេរីសោភ័ណ​​​ លើក​​​ឡើង​​​ថា ក្រុម​​​ហ៊ុន​​​ CYL Investment មិន​​​ទាន់​​​បាន​​​ចាប់​​​ផ្តើម​​​រុក​​​រក​​​រ៉ែ​​​លើ​​​ដី​​​នោះ​​​នៅ​​​ឡើយ​​​ទេ ប៉ុន្តែ បាន​​​ចាប់​​​ផ្តើម​​​កំណត់​​​ព្រំ​​​ប្រទល់ដី​​​ដោយ​​​បោះ​​​បង្គោល​​​បេតុង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ ខែ​​​ធ្នូ។ អ្នក​​​ភូមិ​​​មួយ​​​​​​ចំនួន​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​បាន​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​លើ​​​ដី​​​នោះ​​​ច្រើន​​​ទសវត្សរ៍​​​មក​​​ហើយ​​​ ហើយបាន​​​​ទាម​​​ទារ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​នេះ​​​ចាក​​​ចេញ​​​។

អ្នកភូមិឈ្មោះ ណែម ឈុន ដែល​​​អះ​​​អាង​​​ថា បាន​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​លើ​​​ដី​​​ទំហំ​​​កន្លះ​​​ហិក​តា​​​ នៅ​​​ក្នុង​​​តំបន់​​​មាន​​​វិវាទនេះចាប់​​​តាំង​​​ពី​​​ការ​​​ដួល​​​រលំ​​​នៃ​​​របប​​​ខ្មែរ​​​ក្រហម​​​ កាល​​​ពី​​​ឆ្នាំ​​​១៩៧៩​​​ បាន​​​និយាយ​​​ថា “យើ​​​ង​​​តវ៉ា​​​សុំ​​​ឲ្យ​​​អភិបាល​​​ខេត្ត​​​ដក​​​អាជ្ញាប័ណ្ណ​​​របស់​​​ក្រុម​​​ហ៊ុន​​​នេះ​​​ ពីព្រោះ​​​ក្រុមហ៊ុន​​​បាន​​​បោះ​​​បង្គោល​​​កំណត​​​់ព្រំ​​​ប្រទល់​​​លើ​​​ដី​​​ស្រែ​​​របស់​​​យើង​​​”។

លោក​​​ គោស៊ុំ សារឿត អភិបាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោកគាំទ្រ​​​អ្នកភូមិ​​​ ហើយ​​​លោក​​​នឹង​​​បញ្ជូន​​​ពាក្យ​​​បណ្តឹ​​​ង​​​ពួក​​​គាត់​​​ទៅ​​​ថ្នាក់​​​ជា​តិ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ពន្យល់​​​ប្រាប់​​​ពួកគាត់​​​រួច​​​​​ហើយ​​​ថា យើង​​​នឹង​​​រាយ​​​ការណ៍​​​ទៅ​​​ថ្នាក់​​​ជាតិ​​​ដើម្បី​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ ពីព្រោះ​​​បញ្ហា​​​នេះ មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​អាជ្ញាធរ​​​ខេត្ត​​​ទេ​​​ ហើយ​​​ពួ​​​ក​​​គាត់​​​បាន​​​យល់​​​ព្រម​​​ជា​​​មួយ​​​ខ្ញុំ​​​”។

លោក សារឿត បានមាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន CYL​​​ កាន់​​​កាប់​​​ដោយ​​​លោក គិត​​​ ម៉េង ប្រធាន​​​ក្រុមហ៊ុនរ៉ូយ៉ាល់​​​គ្រុប ហើយ​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​កាល​​​ពី​​​ឆ្នាំ ២០១០​​​ ដើម្បី ធ្វើជាកន្លែង​​​យក​​​ថ្ម​​​ផ្គត់​​​ផ្គង់​​ប្រតិបត្តិការ​ធ្វើបង្គោលបេតុង។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ ក្រុមហ៊ុន​​​បាន​​​សុំ​ការ​​​អនុញ្ញាត​​​បោះ​​​បង្គោល​​​ជុំ​​​វិញ​​​ដី​​​របស់​​​ខ្លួន ហើយ​​​ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​ ពីព្រោះ​​​ពួក​​​គាត់​​​បាន​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​រយៈ​​​ពេល​​​យូរ​​​មក​​​ហើយ​​​”។

លោក​​​អភិបាល​​ខេត្ត​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន CYL គួរតែដោះ​​​ស្រាយ​​​
ជាមួយ​​​ក្រុម​​​​​​អ្នក​​​ភូមិ​​​មុន​​​ពេល​​​បោះ​​​បង្គោល​​​កំណត់​​​ព្រ​​​ំប្រទល់​​​ដី​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “​​​ក្រុម​​​អ្នក​​​ភូមិ​​​នឹង​​​ត្រូវ​​ចាក​​​ចេញ​​​ បើផែន​​​ទី​​​បង្ហាញ​​​ថា ដីស្រែ​​​របស់​​​ពួកគាត់​​​ស្ថិត​​​ក្នុង​​​ដី​​​របស់​​​ក្រុមហ៊៊ុន​​​។ ប៉ុន្តែ​​​ខ្ញុំ​​​ជឿ​​​ថា ក្រុម​​​ហ៊ុ​​​ន​​​មាន​​​កំហុស​​​ ពីព្រោះ​​​ក្រុមហ៊ុនមិន​​​ទាន់​​​បាន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ជា​​​មួយ​​​ក្រុម​​​អ្នក​​​ភូមិ​​​នៅ​​​ឡើយ​​​”។

លោក គិត​​​ ម៉េង បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ។

​​យោង​​​តាម​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​​​​ឲ្យដ​​​ឹង​​​ថា ​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ដូច​​​ជា​​​ដី​​​ដែល​​​បាន​​​ផ្តល់​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន CYL ជា​​​ដើម​​​នេះ​​​បាន​​​បណ្តាល​​​ឲ្យ​​​មាន​វិវាទរាប់​​​មិន​​​អស់​​​ទូទាំង​​​ប្រទេស​​​ ហើយ​​​បាន​​​បណ្តាល​​​ឲ្យ​​​​​​មាន​​​​​​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​ដី​​​រាប់​​​​​​ពាន់​​​ករណី​​​ដែល​​​ភាគ​​​ច្រើន​​​រំលោភ​​​​​​ច្បាប់​​​ភូមិ​​​បាល​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​មិន​​​បាន​​​ធ្វើ​​​ការ​​​វាយ​​​តម្លៃ​​ផល​​​ប៉ះពាល់​​​សង្គម​​​ឡើយ​​​៕សារុន​​​

 

Exit mobile version