The Cambodia Daily Khmer

ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី​បដិសេធ​ញត្តិ​ខ្មែរ​ក្រោម

មន្ត្រី​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​បាន​បដិសេធ​មិន​ទទួល​ញត្តិ​ពី​ក្រុម​សកម្មជន​ខ្មែរ​ក្រោម ពីព្រោះ លោក​បាន​និយាយ​ថា វា “មិន​មែន​ជា​ការងារ​របស់​ខ្ញុំ​ទេ”។

លោក គង់ ចំរើន ដែល​ជា​ញឹកញាប់​លេច​មុខ​ពី​ក្រោយ​ទ្វារ​បិទ​ដើម្បី​ទទួល​ញត្តិ​នៅ​សួន​វត្ត​បទុម នៅ​ជិត​គេហដ្ឋាន​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​បាន​បដិសេធ​ឯកសារ​មួយ​ដែល​សុំ​ឲ្យ​រដ្ឋាភិបាល​គាំទ្រ​ពលរដ្ឋ​ខ្មែរ​ក្រោម ជា​ពលរដ្ឋ​ចំនួន​ភាគតិច​គេមិន​សូវ​យក​ចិត្ត​ទុក​ដាក់​​ទាំង​នៅ​ប្រទេស​កម្ពុជា ទាំង​នៅ​ប្រទេស​វៀតណាម។

លោក ចំរើន បាន​ប្រាប់​លោក សឺន ជុំជួន នាយក​គម្រោង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​ថា “ខ្ញុំ​មិន​អាច​ទទួល​ញត្តិ​របស់​លោក​បាន​ទេ ពីព្រោះ​ខុទ្ទកាល័យ​មិន​ធ្វើការ​ដោះស្រាយ​បញ្ហា​នយោបាយ​ទេ​។ មិន​មែន​ជា​កិច្ចការ​របស់​ខ្ញុំ​ទេ”។

ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ក្រុម​តស៊ូ​មតិ​ខ្មែរ​ក្រោម​ដែល​មាន​យោបល់​ឥត​សំចៃ​បំផុត​បាន​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម​ប្រគល់​មក​ប្រទេស​កម្ពុជា​វិញ​នូវ​ទឹកដី​ដែល​គេ​ស្គាល់​ថា កម្ពុជា​ក្រោម ដែល​ត្រូវ​បាន​អាណានិគម​បារាំង​ប្រគល់​ឲ្យ​ជា​ផ្លូវការ។

ថ្ងៃ​ខួប​ទី​៦៦​នៃ​ការ​សម្រេច​នោះ​គឺ​ថ្ងៃ​នេះ ទោះជា​យ៉ាង​នេះ​ក្តី លោក ជុំជួន បាន​មាន​ប្រសាសន៍​ថា ញត្តិ​របស់​លោក​បាន​អំពាវនាវ​សុំ​អន្តរាគមន៍​ធម្មតា​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ចង់​ឲ្យ​គណបក្ស​ទាំង​ពីរ [គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ] ពិភាក្សា​គ្នា​ជាមួយ​រដ្ឋាភិបាល​អំពី​ការ​ជ្រៀតជ្រែក​របស់​វៀតណាម ក្នុង​ការ​រើសអើង​ប្រជាជន​ខ្មែរ​ក្រោម​ដោយ​អាជ្ញាធរ​ទាំង​នៅ​ប្រទេស​កម្ពុជា ទាំង​នៅ​ប្រទេស​វៀតណាម”។

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ថ្ងៃ​នេះ​នឹង​រៀបចំ​ពិធី​មួយ​ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ប្រទេស​បារាំង​បាន​ប្រគល់​ខេត្ត​ជាច្រើន​របស់​កម្ពុជា​ក្រោម​ទៅ​ប្រទេស​វៀតណាម។ ប៉ុន្តែ យោង​តាម​ប្រធាន​របស់​ខ្លួន លោក ថាច់ សេដ្ឋា សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ​ធ្វើ​តាម​វិធីសាស្ត្រ​ដែល​​មិន​សូវ​ប្រឈម​មុខ​ មិនដូច​គ្នា​នឹង​បាតុកម្ម​ថ្មីៗ​ដែល​លោក​បាន​ចូលរួម​ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ដុត​ទង់​ជាតិ​វៀតណាម​នៅ​ខាង​ក្រៅ​ស្ថានទូត​ប្រទេស​វៀតណាម​ក្នុង​ក្រុង​ភ្នំពេញ​នោះទេ​​។

លោក សេដ្ឋា ដែល​បាន​បន្ត​សម្តី​វាយ​ប្រហារ​ប្រឆាំង​វៀតណាម​នៅ​ពិធី​នេះ​កាលពី​ឆ្នាំ​មុន​បាន​និយាយ​ថា “យើង​មិន​គិត​អំពី​ការ​ចង់​បាន​ទឹក​ដី​មក​វិញ​ទេ ពីព្រោះ​វប្បធម៌​សន្ទនា​របស់​យើង​នៅ​ក្មេង​ខ្ចី​ណាស់​នៅ​ឡើយ”។

ទាក់ទង​កាលពី​ថ្ងៃ​ពុធ លោក យ៉ែម បុញ្ញឫទ្ធិ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​មិន​យក​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​នេះ​ជា​អាទិភាព​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​របស់​យើង​មួយ​ចំនួន​នឹង​ចូលរួម ប៉ុន្តែ​តំណាង​រាស្ត្រ​ទាំង​អស់​ជាប់​រវល់​នៅ​សភា​ជាតិ”និត

 

Exit mobile version