នគរបាលនិងអ្នកដំណើរម្នាក់បាននិយាយកាលពីថ្ងៃម្សិលមិញថា រថយន្តក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿង ដែលធ្វើដំណើរ ពីក្រុងព្រះសីហនុទៅខេត្តសៀមរាបតាមផ្លូវជាតិលេខ៦ បានក្រឡាប់ក្នុងពេលមានភ្លៀងខ្លាំងនៅខេត្តកំពង់ធំកាលពីព្រលឹមថ្ងៃសៅរ៍ ហើយបណ្តាលឲ្យរបួសអ្នកដំណើរប្រាំនាក់ក្នុងនោះមានទាំងទេសចរបរទេសបួននាក់ផង។
លោក សំ សុភី នាយការិយាល័យនគរបាលចរាចរនៅក្រុងស្ទឹងសែន ដែលគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង បាននិយាយថា អ្នកបើកបររថយន្តក្រុងរបស់ក្រុមហ៊ុនអូឡាំពិកដឹកអ្នកដំណើរ ដែលមានទីតាំងនៅ ក្រុងភ្នំពេញ បានរត់ភៀសខ្លួន ហើយបាត់ស្រមោលតាំងពីពេលនោះមក។
លោកបាននិយាយថា ការវិភាគស្នាមកង់រថយន្តអូសលើផ្លូវអាចសន្និដ្ឋានបានថា រថយន្តនេះបានបើកបរលឿនណាស់ ហើយបានជួបបញ្ហាពេលទៅដល់ផ្លូវកោង។
លោកបានពន្យល់ថា “គាត់ប្រហែលបានពើបប្រទះនឹងស្ពានភ្លាមៗនៅខាងមុខហើយបានព្យាយាមចាប់ហ្វ្រាំងភ្លាមតែម្តង ខណៈដែលរថយន្តក្រុងនោះទៅដល់ផ្លូវកោង មូលហេតុនេះហើយបានជាវាក្រឡាប់”។
លោកបាននិយាយថា អ្នកបើករថយន្តក្រុងបានគេចខ្លួនមុនពេលប៉ូលិសទៅដល់ ហើយវាស្រេចតែតុលាការក្រុងទេក្នុងការសម្រេច ថាតើចេញដីកាចាប់ខ្លួនគាត់ ឬយ៉ាងណានោះ។អ្នកស្រី នីកូល រ៉ាវិន អាយុ៣២ឆ្នាំ មកពីប្រទេសហូឡង់ បានធ្វើដំណើរជាមួយមិត្តប្រុសរបស់ខ្លួនតាមរថយន្តក្រុងនេះនៅពេលវាក្រឡាប់នៅម៉ោងប្រហែល៥ជិតភ្លឺ។ អ្នកស្រីបាននិយាយតាមទូរស័ព្ទពីគ្រែពេទ្យនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរអន្តរជាតិក្នុងក្រុងសៀមរាប ជាកន្លែងដែលអ្នកស្រីបានទទួលការវះកាត់ពីរដងកាលពីថ្ងៃសៅរ៍ ដោយសារតែបាក់ឆ្អឹងដកកាំបិតបួនកង់។
អ្នកស្រីបាននិយាយថា “វាដូចរថយន្តក្រុងឃាតកម្មអ៊ីចឹង វាហួសនិស្ស័យ”។
ដោយពន្យល់ប្រាប់ថា ការបើកបររ៉េចុះឡើងរបស់គាត់បានធ្វើឲ្យអ្នកស្រីភ្ញាក់ពីដេកនោះ អ្នកស្រី រ៉ាវិន បាននិយាយថា “កំពុងតែមានភ្លៀងខ្លាំងណាស់ ហើយអ្នកបើកបរក៏បើកលឿនហួសហេតុដែរ”។
អ្នកស្រីបាននិយាយថា “ខ្ញុំមានការចាប់អារម្មណ៍ថា យើងយឺតពេល ហើយគាត់បង្កើនល្បឿនដើម្បីឲ្យទៅដល់ទាន់ពេល។ អ្នកធ្វើដំណើរបានរអ៊ូរទាំប្រាប់គាត់ថា គាត់បើកលឿនណាស់”។
អ្នកស្រីបាននិយាយថា ក្នុងភាពជ្រួលច្របល់ក្រោយពីគ្រោះថ្នាក់នោះ ភាគច្រើននៃអីវ៉ាន់របស់អ្នកដំណើរស្ថិតនៅខាងក្នុងរថយន្តក្រឡាប់នោះ ហើយមនុស្សមួយចំនួនគិតទាំងអ្នកស្រីខ្លួនឯងផង ត្រូវចោរលួចអីវ៉ាន់របស់ខ្លួន។
អ្នកស្រីនិយាយថា “របស់របរមួយចំនួនត្រូវបានគេលួចចេញពីវ៉ាលិស និងរបស់ របរបន្តិចបបន្តួចដែលនៅក្រៅវ៉ាលិស។ ពួកគេ បានបើកវ៉ាលិសរបស់យើង នោះគឺច្បាស់ណាស់ ហើយមកគ្រប់ទិស របស់របរតូចៗដូចជា កាស់ស្តាប់ត្រចៀក និងពិលត្រូវគេលួចបាត់”។
អ្នកស្រីបាននិយាយថា អ្នកបើករថយន្តក្រុងទំនងជាបានរត់គេចខ្លួនបាត់ពីកន្លែងគ្រោះថ្នាក់ភ្លាមតែម្តង ហើយថា គាត់មិនបានជួយអ្នកដំណើរក្នុងការយកមនុស្សចេញពីរថយន្តក្រុងក្រឡាប់នោះទេ។
“មនុស្សជាច្រើនខឹងខ្លាំងណាស់ និងស្រែក ដាក់អ្នកបើករថយន្តក្រុង ដោយហៅគាត់ថា អាមនុស្សឆ្កួត។ ខ្ញុំមិនបានឃើញគាត់ ឬព្រូឡានរបស់គាត់ទេនៅពេលត្រូវបំបែកកញ្ចក់បង្អួចដើម្បីចេញពីឡាន”។
លោក អេង សីហា អ្នកគ្រប់គ្រងសេវារថយន្តក្រុងក្រុមហ៊ុនអូឡាំពិកដឹកអ្នកដំណើរ បានបន្ទោសគ្រោះថ្នាក់នេះលើអាកាសធាតុមិនល្អ និងផ្លូវរអិល ហើយបានបដិសេធមិនអត្ថាធិប្បាយ ពេលដែលសួរអំពីការទទួលខុសត្រូវរបស់ក្រុមហ៊ុនអូឡាំពិកដឹកអ្នកដំណើរក្នុងរឿងនេះ។
លោកបាននិយាយថា “ក្រុមហ៊ុនធានារ៉ាប់រងរបស់យើងនឹងដោះស្រាយរឿងនេះ ហើយលោកបានបន្ថែមថា របួសអ្នកដំណើរទាំងអស់នឹងត្រូវចេញថ្លៃចំណាយដោយក្រុមហ៊ុនកាមិនកូ៕និត