The Cambodia Daily Khmer

តុលាការកោះហៅ ខុម ចាន់តារ៉ាទី ជាថ្មី​ទៀត​ទាក់ទិន​នឹង​បណ្តឹង​សញ្ចរកម្ម

នារីដែលគេសង្ស័យថាជាស្រីកំណាន់របស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ត្រូវបានកោះហៅជាថ្មី ឲ្យចូលខ្លួននៅសាលាដំបូងរាជធានី ដើម្បីប្រឈមនឹងការសាកសួរទាក់ទិននឹងបណ្តឹងចោទនាងពីបទ “សញ្ចរកម្ម” ទោះបីជាបទល្មើសដែលគេសង្ស័យថានាងប្រព្រឹត្ត គឺនៅមិនទាន់ច្បាស់ក៏ដោយ។

ខុម ចាន់តារ៉ាទី អាយុ២៥ឆ្នាំ ជាអ្នកធ្វើសក់បានដឹងខ្លួនថា ជាប់ពាក់ព័ន្ធសំណុំរឿងក្ដីក្ដាំដែលត្រូវគេយល់ឃើញ ជាទូទៅថាជារឿងនយោបាយ។ តុលាការបានចេញដីកាកោះហៅកាលពីថ្ងៃពុធ ឲ្យនាងបង្ហាញខ្លួននៅថ្ងៃទី១៦ ខែមិថុនា ដើម្បីសាកសួរ “ទាក់ទិននឹងសញ្ចរកម្ម”។

លោក គឹម វាសនា មេធាវីការពារក្ដីរបស់កញ្ញា ចាន់តារា៉ទី បាននិយាយថា លោកមិនយល់ហេតុអ្វីកូនក្ដីរបស់ លោកត្រូវគេកោះហៅ ឬបទល្មើសអ្វីដែលតុលាការអាចចោទនាងនោះទេ។

លោកបាននិយាយថា “ប៉ុន្តែខ្ញុំនិងកូនក្ដីរបស់ខ្ញុំនឹងចូលខ្លួនទៅតុលាការ ពីព្រោះ… ពេលណាតុលាការកោះហៅ យើង យើងត្រូវតែទៅ និងប្រាប់នូវអ្វីដែលយើងដឹង”។

លោក កឹម សុខា ដែលកំពុងសម្ងំនៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិនៅក្រុងភ្នំពេញ ចាប់តាំងពី នគរបាលបានព្យាយាមចាប់ខ្លួនលោកកាលពីថ្ងៃទី២៦ ខែឧសភាមក ត្រូវបានកោះហៅឲ្យចូលខ្លួនទៅតុលាការ នៅថ្ងៃទី១៤ ខែមិថុនា ព្រោះបានបដិសេធមិនចូលខ្លួនធ្វើជា “សាក្សី” ក្នុងរឿងក្ដីសញ្ចរកម្មនេះ។

មន្ត្រីរៀបចំការបោះឆ្នោតម្នាក់ និងមន្ត្រីបួននាក់មកពីអង្គការសិទ្ធិមនុស្សអាដហុក ដែលបានផ្ដល់ជំនួយផ្នែក ច្បាប់ដល់កញ្ញា ចាន់តារា៉ទី នៅពេលនាងត្រូវបានកោះហៅលើកដំបូងទៅតុលាការកាលពីខែមេសា កំពុងជាប់ ពន្ធនាគារពីបទសូកប៉ាន់នាងឲ្យបដិសេធចោលស្នេហាលួចលាក់ជាមួយលោក សុខា។ បន្ទាប់ពីបានបដិសេធ ស្នេហាលួចលាក់នេះពីដំបូងក្រោមការសាកសួរពីសំណាក់នគរបាលប្រឆាំងភេរវកម្មនោះ នាងស្រាប់តែបាន សារភាពវិញនៅពេលព្រះរាជអាជ្ញាសាកសួរ។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីបាននិយាយថា លោក សៀង សុខ ព្រះរាជអាជ្ញារងបាន ធ្វើតាមនីតិវិធីបទដ្ឋានក្នុងការកោះហៅកញ្ញា ចាន់តារា៉ទី បន្ទាប់ពីទទួលបានបណ្ដឹងសញ្ចរកម្មពីនគរបាល ប្រឆាំងភេរវកម្ម។

ទោះជាយ៉ាងនេះក្ដី លោក ប៊ីលី តាយ មេធាវី និងជាទីប្រឹក្សាសិទ្ធិមនុស្ស បាននិយាយថា រឿងក្ដីនេះមិនសម ហេតុផលទេ ដោយហេតុថា អ្វីដែលគេបានដឹងឮអំពីទំនាក់ទំនងរវាងលោក សុខា និងកញ្ញា ចាន់តារ៉ាទី នោះ។

លោកបាននិយាយថា “អ្វីដែលគេចោទលោក កឹម សុខា និងនាង មិនមានភ័ស្តុតាងបង្ហាញថា នាងជាស្រីពេស្យា ទេ”។ លោកបានលើកឡើងថា ទោសពីបទសញ្ចរកម្មក្នុងច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើ អាជីវកម្មផ្លូវភេទបានកំណត់យ៉ាងច្បាស់ ហើយមិនអាចអនុវត្តបានទេ។

“បើសិនបើខ្ញុំទិញអំណោយមួយឲ្យនរណាម្នាក់ដែលខ្ញុំមានទំនាក់ទំនងផ្លូវភេទជាមួយ តើនោះជាសញ្ចរកម្មឬ? គឺមិនសមហេតុសមផលទេ”៕ និត (រាយការណ៍បន្ថែមដោយ Colin Myen)

Exit mobile version