ក្រុមពាណិជ្ជកម្មទេសចរណ៍នៅអឺរ៉ុបដាក់ប្រទេសកម្ពុជាថាជាគោលដៅទេសចរណ៍ដ៏ល្អបំផុតសម្រាប់ឆ្នាំនេះ ដោយលើកឡើងពីសោភ័ណភាពធម្មជាតិស្រស់ត្រកាលនិងសុវត្ថិភាពល្អប្រសើររបស់ប្រទេសនេះ។
បង្កើតឡើងមានសមាសភាពពីសហជីពទេសចរណ៍អឺរ៉ុបទាំង២៧នោះ ក្រុមប្រឹក្សាទេសចរណ៍បានលើកសរសើរយ៉ាងខ្លាំងចំពោះ”ឧទ្យានបុរាណវិទ្យាអង្គរតែមួយគត់”របស់ខេត្តសៀមរាប។
ប៉ុន្តែក្នុងខណៈដែលក្រុមប្រឹក្សាជំរុញឱ្យទេសចរ “ធ្វើដំណើរដោយសុវត្ថិភាព! ធ្វើដំណើរដោយមានព័ត៌មានច្បាស់!”នោះ អាជ្ញាធរកម្ពុជាទទួលស្គាល់ថា អ្នកទេសចរណ៍បរទេសជាញឹកញាប់គឺជាគោលដៅនៃបទល្មើសនៅក្នុងប្រទេសនេះ។
ការលួចតូចតាចបានបង្កឱ្យមានបញ្ហាដល់គោលដៅទេសចរណ៍ដ៏ពេញនិយម មានដូចជា ភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ ហើយទាំងជនបរទេស ទាំងទសចរក៏ក្លាយជាជនរងគ្រោះពីបទល្មើសហិង្សា រួមទាំងការបាញ់បោះ ចាក់នឹងកាំបិត ការរំលោភ និងអំពើឃាតកម្មផ្សេងៗ ក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ។ ប៉ុន្តែ ប្រទេសនេះ កំពុងតែឡើងលំដាប់ថ្នាក់ទេសចរណ៍ដោយមានអង្គរវត្តជាប់ឈ្មោះជាគោលដៅទេសចរណ៍កំពូលរបស់ពិភពលោកនៅក្នុងរបាយការណ៍ Lonely Planets’s Ultimate Travelist ឆ្នាំ២០១៥៕មាំ វិបុល