យោងតាមសាលាក្រុងភ្នំពេញ ប្រព័ន្ធដឹកជញ្ជូនសាធារណៈក្មេងខ្ចីរបស់ក្រុងភ្នំពេញទទួលបានការជ្រោមជ្រែងដ៏ប្រសើរកាលពីថ្ងៃព្រហស្បតិ៍ ក្នុងពេលដែលប្រទេសជប៉ុនបានយល់ព្រមផ្តល់ជំនួយឡានក្រុងថ្មី១៤០គ្រឿងឲ្យក្រុងភ្នំពេញសម្រាប់៤ឆ្នាំទៀត។
លោក អូនី បាននិយាយថា “ជាការប្រសើរណាស់ដែលមានខ្សែឡានក្រុងសាធារណៈថែមទៀត ដើម្បីកាត់បន្ថយការកកស្ទះនិងកាត់បន្ថយការចំណាយ “សម្រាប់ប្រជាជន។លោកកត់សម្គាល់ថា ពលរដ្ឋភាគច្រើននៅតែប្រើម៉ូតូឌុប និងរ៉ឺម៉កកង់បីដើម្បីធ្វើដំណើរក្នុងទីក្រុង។
លោក ជិន គឹមហ៊ាង អ្នកនាំពាក្យទីភ្នាក់ងារ JICA បានបញ្ជាក់ពីកិច្ចព្រមព្រៀងនេះ ប៉ុន្តែមិនបានផ្តល់សេចក្តីលំអិតទេ។
ក្នុងខែតុលា រដ្ឋាភិបាលបានបញ្ចប់គម្រោងសាកល្បងដឹកជញ្ជូនសារធារណៈរយៈពេល១ឆ្នាំ របស់ខ្លួន ហើយបានធ្វើឲ្យមានសេវាឡានក្រុងរហូតមក ទោះបីជាខាតបង់អស់ប្រាក់១លានដុល្លារនៅពេលនោះក៏ដោយ៕ មាំ វិបុល