The Cambodia Daily Khmer

កំលាំងប៉ូលិសក្រុងភ្នំពេញបានចាប់ខ្លួនមនុស្សចំនួន១៨នាក់ ក្នុងរយៈពេលបីថ្ងៃនៃការបង្ក្រាបការជួញដូរគ្រឿងញៀន

សមត្ថកិច្ច ទីក្រុងបានបង្ក្រាប បទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនទូទាំងប្រទេសចំនួន ១០ករណី ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់១៦ ខែមេសា ម្សិលម៉ិញនេះ។ ក្នុងប្រតិបត្តិការនោះ អាជ្ញាធរ បានឃាត់ខ្លួនអ្នកជួញដូរ អ្នកប្រើប្រាស់ និងអ្នកជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន សរុបចំនួន១៨នាក់។

របាយការណ៍នៃ ស្នងការដ្ឋាន នគរបាល ជាតិ ឲ្យដឹង ថា ក្នុង រយៈពេល ៤ ខែ ដើម ឆ្នាំ ២០១៨ នេះ កម្លាំង អាវុធហត្ថ និង កម្លាំង នគរបាល បាន ចុះ បង្ក្រាប ករណី ជួញដូរ និង ប្រើ ប្រាស់ គ្រឿងញៀន បាន ជាង ២ ពាន់ ករណី ហើយ ឃាត់ខ្លួនមនុស្សចំនួនជាង ៣ ពាន់ ៤រយនាក់ ក្នុង នោះ មាន ជនបរទេស ៧១ នាក់។ សមត្ថកិច្ច ក៏បាន ដកហូត គ្រឿងញៀន គ្រប់ ប្រភេទ ជាង ៦៤គីឡូក្រាម រួមកញ្ឆា ជាង ២២ គីឡូក្រាម និង ដើម កញ្ឆា ជាង ១២ ម៉ឺន ដើម ថែមទៀត។

របាយការណ៍របស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យដឹងថា ការ ចរាចរណ៍ និងការ ជួញដូរ គ្រឿងញៀន មិន មាន ការ ថយចុះ ទេ កាលពី ឆ្នាំ ពី ២០១៦ និង ឆ្នាំ ២០១៧ ។

របាយការណ៍ សង្ខេប ស្តី ពី លទ្ធផល ការងារ ត្រួត ពិនិត្យ គ្រឿង ញៀន ឆ្នាំ ២០១៧ និង ទិស ដៅ ការងារ ឆ្នាំ ២០១៨ របស់ អាជ្ញាធរ ជាតិ ប្រយុទ្ធ ប្រឆាំង គ្រឿង ញៀន បាន បង្ហាញ ឲ្យ ដឹង ថា ការ បង្រ្កាប បទ ល្មើស គ្រឿង ញៀន ក្នុង ២០១៧ កន្លង ទៅ នេះ គឺមាន ចំនួនជាង ៨ពាន់ករណី ដែលចំនួននេះ បាន កើន ឡើង ជាង ៩២% បើ ប្រៀប ធៀប នឹង ឆ្នាំ ២០១៦ គឺមាន ជាង៤ពាន់ ករណី បុណ្ណោះ។

របាយការណ៍ដដែលបង្ហាញថា អាជ្ញាធរ ក៏បាន ចាប់ ឃាត់ ខ្លួន ជន សង្ស័យ បានចំនួន ជិត ២ម៉ឺននាក់ក្នុងនោះ មាន ស្រីជិត ២ពាន់នាក់ ថែមទៀត៕

Exit mobile version