The Cambodia Daily Khmer

យ៉ាងហោចណាស់មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត២លាននាក់បានមកកំសាន្តដំបន់អង្គរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ

ក្រសួង ទេសចរណ៍ កម្ពុជាបានធ្វើការប៉ាន់ ប្រមាណ ថាក្នុងរយៈពេលបួនថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែររយៈពេលបួនថ្ងៃនេះ យ៉ាងហោចណាស់មាន ភ្ញៀវ ទេសចរ ជិត ២លាននាក់ បាននាំគ្នាទៅលេងនៅ តំបន់ អង្គរ ខេត្ត សៀមរាប ។

ក្រុមអាជីវករនៅខេត្តសៀមរាបនិយាយថានៅឆ្នាំនេះមិនសូវមានភ្ញៀវទេសចរបរទេសមកកំសាន្តក្នុងពិធីបុណ្យ ចូលឆ្នាំខ្មែរ ដូចកាលពីឆ្នាំ មុនៗនោះទេ។

របាយការណ៍ ក្រសួង ទេសចរណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ឲ្យ ដឹង ថា ចំនួន ភ្ញៀវ ទេសចរណ៍ ជាតិ និង អន្តរជាតិដែល ទៅ ទស្សនា តំបន់ អង្គរ វត្តបាន កើន ឡើង ប្រមាណ ១៥% បើ ធៀប នឹង ឆ្នាំ ២០១៧ កន្លងទៅ។ របាយការណ៍របស់ ក្រសួង ទេសចរណ៍ឲ្យដឹងថា ចំនួនភ្ញៀវទេសចរដ៏ច្រើនសន្ធឹកសន្ធាប់នេះ បាន ផ្ដល់ ឱកាស ដល់អាជីវករ ទេសចរណ៍ ឬអ្នក លក់ដូរ ទទួល បាន នូវប្រាក់ ចំណូល កាន់ តែ ច្រើន និង បាន ផ្ដល់ ផល ប្រយោជន៍ ច្រើន ដល់ ការ អភិវឌ្ឍសេដ្ឋកិច្ច របស់ ប្រទេស ថែមទៀត។

ក្រុមអាជីវករមួយចំនួនលើកឡើង ស្រដៀង គ្នា ថា អំឡុង ពេល បុណ្យ ចូលឆ្នាំ ខ្មែរ នៅ ទី រួម ខេត្ត សៀមរាបកន្លង ទៅនេះ តម្លៃ ទំនិញ ស្ទើរ គ្រប់ មុខប្រភេទ និង បន្ទប់ ស្នាក់ នៅ បាន ឡើង ថ្លៃ ទ្វេ ដង ។ បន្ទប់ផ្ទះសំណាក់ ឬសណ្ឋាគារ តម្លៃ ១៥ដុល្លារក្នុង១យប់ បាន ឡើង ដល់ ៤០ ដុល្លារ ។ ចំណែក ទឹក សុទ្ធ មួយដប់ ១ពាន់ រៀល បានឡើង ដល់ ២ពាន់រៀល៕

Exit mobile version