The Cambodia Daily Khmer

ចិនសំឡឹងមើលកោះតៃវ៉ាន់ដោយក្ដីខ្វល់ខ្វាយនឹងការបោះឆ្នោតព្រោះមិនចង់ឃើញស្ត្រីជើងខ្លាំង សាយ អ៊ឹងវ៉េន ឈ្នះឆ្នោតកាន់តំណែងប្រធានាធិបតីបន្តទៀត

នៅមិនដល់៣សប្ដាហ៍ទៀតទេដែនដីកោះតៃវ៉ាន់នឹងបោះឆ្នោត ប្រធានាធិបតី និងបោះឆ្នោតសភារួមគ្នា។ ការបោះឆ្នោតសម្រាប់ដែនដី នៃអតីតរបស់ចិនមួយនេះ ធ្វើឡើងស្របពេលដែលចិនកំពុងបង្ហាញ ប្រតិកម្ម ចង់លេបត្របាក់ កោះនេះត្រឡប់មកវិញ។

លោកស្រី សាយអ៊ឹងវេន ដែលប្រកាសជាបេក្ខជនប្រធានាធិបតីម្ដងទៀតសម្រាប់គណបក្ស ប្រជាធិបតេយ្យជឿនលឿនត្រូវគេរំពឹងថា អាចនឹងដឹកនាំគណបក្ស នេះឈ្នះឆ្នោតម្ដងទៀត។

បើ លោកស្រី ឈ្នះឆ្នោតមែន នោះចិននឹងមានការឈឺចាប់ម្ដងទៀត ពីព្រោះមេដឹកនាំរូបនេះ តែងតែគំរាមប្រកាសថា កោះតៃវ៉ាន់ជាដែនដីឯករាជ្យពីប្រទេសចិន។ នេះហើយដែលនាំអោយក្រុងប៉េកាំងមិនចង់ឃើញបក្សប្រជាធិបតេយ្យជឿនលឿន ឈ្នះឆ្នោតម្ដងទៀត។ យ៉ាងណាក្រុងប៉េកាំងមានតែដេកចាំមើលថាតើ គណបក្ស គុបមីនតាំង ដែលជាបក្សរណបនឹងខ្លួនអាចមានលទ្ធភាពឈ្នះឆ្នោត ដោយវិធីណា។ ប៉ុន្តែនៅពេលនេះដំណើរឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតីនៃដែនដីកោះតៃវ៉ាន់កាន់តែរំជើបរំជួលខ្លាំង។

ការបោះឆ្នោតនេះ នឹងប្រព្រឹត្តិទៅគឺនៅថ្ងៃទី១១មករាឆ្នាំ ២០២០។              ការបោះឆ្នោតនេះបើលោកស្រីសាយ អ៊ឹងវេនបន្ដកាន់អំណាចប្រធានាធិបតីមួយអាណ្ណត្តិ ទៀតប្រៀបបាននឹងលើកញញ្ញួរបង្ហាញប្រាប់ចិនថា តៃវ៉ាន់នៅតែមានអំណាចមានឥទ្ធិពលក្នុងការប្រើប្រាស់សិទ្ធរបស់ខ្លួនដើម្បីឈានទៅរកដែនដីមួយដែលឯករាជ្យហើយធ្វើ               អោយក្រុងប៉េកាំងកាន់តែ អាម៉ាស់មុខថែមទៀតព្រោះប្រទេស                មហាអំណាចមួយនេះបានប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីបន្សាបឥទ្ធិពលកោះតៃវ៉ាន់នៅលើឆាកអន្ដរជាតិ ដោយមធ្យោបាយ ទិញសម្ព័ន្ធរបស់កោះតៃវ៉ាន់មួយចំនួនឲ្យផ្ដាច់ចំណងមេត្រីភាព នឹងដែនដីកោះនេះ និង ការគំរាមប្រើកម្លាំងទ័ពវាយកាន់កាប់ដែនដីកោះនេះថែមទៀត។

កាលពីខែវិច្ឆិកា ក្រុងប៉េកាំងបានប្រើប្រាស់លុយរាប់ពាន់លានដុល្លារក្នុងគំរោងប្រាក់កម្ចីទៅឲ្យកោះសូឡូម៉ុននៃតំបន់អាស៊ីប៉ាស៊ីភិចដើម្បីឲ្យកោះមួយនេះផ្ដាច់ទំនាក់ទំនងការទូតទាំងស្រុង ជាមួយកោះ                    តៃវ៉ាន់។ មិនតែប៉ុណ្ណោះក្រុងប៉េកាំងបានដើរបញ្ចុះបញ្ជុលប្រទេសដទៃទៀតឲ្យគោរពឲ្យបាននូវគោលនយោបាយចិនតែមួយដែលមានន័យថា គ្មានចិនពីរទេនៅលើលោកនេះ។

គណបក្សប្រជាធិបតេយ្យជឿនលឿន  របស់លោកស្រីសាយ អ៊ឹងវេន ដែលតែងតែចង់ប្រកាសដាក់ដែនដីកោះតៃវ៉ាន់ជារដ្ឋអធិបតេយ្យ ឯករាជ្យគឺគណបក្សនេះកំពុងមានប្រជាប្រិយភាពជាងគេ ជាពិសេស បើធៀបនឹងបក្សគួបមីនតាំង ជាបក្សរណបចិន។ នេះបើយោងតាមការស្រាវជ្រាយរបស់ អង្គការនៃក្រុមប្រឹក្សាជាតិ នៃដែនកោះតៃវ៉ាន់។

នៅក្នុងដែនដីកោះតៃវ៉ាន់មានគណបក្សជាច្រើនដែលត្រៀមខ្លួនរួចហើយដើម្បីប្រកួតប្រជែងការបោះឆ្នោតទាំងការបោះឆ្នោតប្រធានាធិបតីទាំងការបោះឆ្នោតសមាជិកសភា។ ប៉ុន្ដែគណបក្សគូបមីនតាំង ដែលជាទំនុកចិត្តរបស់ទីក្រុងប៉េកាំងគឺជាគណបក្សប្រឆាំងលិចធ្លោរជាងគេនៅកោះតៃវ៉ាន់។

បក្សនេះជាក្ដីសង្ឈឹមរបស់ទីក្រុងប៉េកាំងដែលអាចរក សំលេងឆ្នោតបានច្រើនក្នុងការផ្ដួលបក្សបក្សប្រជាធិបតេយ្យជឿនលឿនដឹកនាំដោយលោកស្រី សាយអ៊ឹងវេន។ ប៉ុន្តែបក្សគូបមីនតាំងទំនងពីបាក              រកជ័យជម្នះបានណាស់។ តើដោយសារអ្វី?  បក្សនេះ ទោះជាមិនដែលហ៊ានប្រកាសថាខ្លួនចង់បានឯករាជ្យពីចិន ក៏ពិតមែន តែបក្សនេះ ក៏មិនដែលហ៊ាន ថាខ្លួនចង់ប្រគល់កោះតៃវ៉ាន់ទៅអោយចិនម្ដងណាដែរគឺគ្រាន់ចងបានសន្តិភាពរាប់រយឆ្នាំជាមួយចិន ក្នុងរូបភាពជាដៃគូស្មើភាពនៃទំនាក់ទមនងពាណិជ្ជកម្ម ជាមួយចិនតែប៉ុណ្ណោះ។

តែការពោលនេះ មិនអាចមានប្រសិទ្ធភាពលើអ្នកកាន់សន្លឹកឆ្នោតកោះតៃវ៉ាន់បានឡើយមើលទៅ។ តើមកពីកត្តាអ្វីខ្លះ?

មានកត្តាមួយដ៏លិចធ្លោធ្វើអោយបក្សគួបមីនតាំងពិបាករកការគាំទ្រច្រើនលើសលុប ដោយសារតែ ពលរដ្ឋតៃវ៉ាន់ កំពុងមើលមិនរំលងភ្នែតឡើយ អំពីការប្រើឥទ្ធិពលរបស់ក្រុងប៉េកាំងតាមរយៈគោលនយោបាយ ប្រទេសមួយ ប្រព័ន្ធ២ ដែលក្រុងហុងកុងកំពុងច្រានចោលត្រឡប់អោយក្រុងប៉េកាំងវិញ តាមរយៈការធ្វើបាតុកម្មដ៏រ៉ាំរ៉ៃ របស់ពលរដ្ឋដែនដីនេះ ប្រឆាំងនឹងប៉េកាំងចង់យកជនជាប់ចោទនៅហុងកុងទៅកាត់ទោស នៅក្នុងតុលាការបក្សកុម្មុយនិស្តនៅក្រុង                     ប៉េកាំង ដែលជាការបំពានធ្ងន់ធ្ងរលើប្រព័ន្ធយុត្តិធម៌ដែនដី ហុងកុង។

តាមរយៈលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាស្រុករបស់ហុងកុងកាលពីថ្មីៗនេះ ដែលក្រុមប្រជាធិបតេយ្យមិនលំអៀងចិនឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី គឺប្រៀបបានការលើកទង់ជ័យជម្នះរួចទៅហើយ សម្រាប់ពលរដ្ឋតៃ              វ៉ាន់ដែលប្រឆាំងនឹងចិនក្នុងការត្រៀមបោះឆ្នោតអោយលោកស្រីសាយអ៊ឹងវេន និងបក្សប្រជាធិបតេយ្យជឿនលឿន ជាថ្មីម្ដងទៀត ក្នុងការកាន់ចង្កូតរបស់ដែនដីកោះមួយនេះសម្រាប់រយៈពេល៤ឆ្នាំទៀត។

តាមការចុះផ្សាយនានារបស់ សារព័ត៌មានតៃវ៉ាន់ ទោះជាការបោះឆ្នោត មិនទាន់ចូលមកដល់ក្ដី ប៉ុន្ដែប្រជាជនកោះតៃវ៉ាន់ម្នាក់ៗបានសំលឹងរួចហើយនូវការទំលាក់សន្លឹកឆ្នោតទៅឲ្យគណបក្សមួយនេះដែល ពួកគេអាចពឹងអាស្រ័យបានសម្រាប់អនាគតរបស់ពួកគេជាថ្មីទៀត គឺសេរីភាពនិងប្រជាធិបតេយ្យ។

ការស្ទង់មតិមួយរបស់ក្រុមប្រឹក្សាជាតិកោះតៃវ៉ាន់ កាលពីខែមុននេះ បង្ហាញថា គណបក្សប្រជាធិបតេយ្យជឿនលឿននៅតែទទួលបាន ការគាំទ្រយ៉ាងច្រើនពីប្រជាជនកោះតៃវ៉ាន់។ ការស្ទង់មតិរកឃើញថាពលរដ្ឋតៃវ៉ាន់ភ័យខ្លាចកោះតៃវ៉ាន់អាចធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ចិនតាមរយះប្រទេសមួយប្រព័ន្ធពីរ គឺដូចទីក្រុងហុងកុងដែល ក្រុងប៉េកាំងព្យាយាមប្រើប្រាស់អំណាចរបស់ខ្លួនគាបសង្កត់យ៉ាងខ្លាំងដែលនាំឲ្យផ្ទុះបាតុកម្មហិង្សាមួយរហូតមកទល់ពេលនេះ។

បាតុកម្មរបស់ទីក្រុងហុងកុងបាននាំឲ្យពលរដ្ឋទីក្រុងតៃប៉ិះចងចាំនិងដាក់ការព្រួយបារម្ភជាខ្លាំង។ ក្នុងន័យនេះហើយដែលមើលទៅពលរដ្ឋកោះតៃវ៉ាន់ទំនងនៅតែបន្ដជ្រើសរើសលោកស្រីសាយ អ៊ឹងវ៉េនម្ដងទៀតជាប្រធានាធិបតីរបស់ពួកគេ។

រដ្ឋាភិបាលកុម្មុនីយ៍ចិនជាច្រើនសប្ដាហ៍មកនេះហាក់ដូចជាជ្រួលច្របល់ក្នុងចិត្តខ្លាំងណាស់។ ភាពភ័យខ្លាចរបស់ក្រុងប៉េកាំងគឺខ្លាច          អ្នកស្រីសាយ អ៊ឹងវេនអាចនឹងបន្តឈ្នះឆ្នោតម្ដងទៀត។ ដោយហេតុនេះ ចិនក៏ប្រើប្រាស់យុទ្ធសាស្ដ្រប្រឆាំងនឹង លោកស្រីដែលកំពុងក្លាយជាបេក្ខជនប្រធានាធិបតីលិចធ្លោជាងគេ។

ទីក្រុងប៉េកាំងបានប្រើប្រាស់ប្រព័ន្ធឃោសនារបស់ខ្លួនវាយយ៉ាងខ្លាំងលើលោកស្រីនិងគណបក្ស របស់លោកស្រី។ មិនតែប៉ុណ្ណោះក្រុងប៉េកាំងបានដាក់ពង្រាយកាំជ្រួចដែលផលិតនៅប្រទេសរុស្ស៊ី S-400 បែរមុខមករកទីក្រុងតៃប៉ិះរួចជាស្រេច ស្របពេលដែលក្រុងប៉េកាំងបានបញ្ចេញនាវា ចំបាំងដ៏ធំរបស់ខ្លួនហោះអមដោយយន្ដហោះចំបាំងជាច្រើនគ្រឿងធ្វើសមយុទ្ធនៅលើច្រកសមុទ្រកោះតៃវ៉ាន់។

ជាមួយគ្នានេះប្រធានាធិបតីចិន ស៊ីជីនពីងដែលចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយរបស់ចិនបានគំរាមថាបើដែនដីកោះនេះថា ប្រសិនបើតៃវ៉ាន់មិនទទួលយកគោលនយោបាយប្រទេសមួយប្រព័ន្ធពីរក្នុងពេលដ៍ឆាប់នេះទេ នោះកោះនេះនឹងជួបគ្រោះថ្នាក់ ដោយសារចិនអាចលើកទ័ព ចូលកាន់កាប់ដែនដីកោះនេះតែម្ដង នៅពេលណាកោះនេះហ៊ានប្រកាសខ្លួនឯងថាជារដ្ឋឯករាជ្យ។

តើចិនអាចសម្រេចបំណងខ្លួនបានដែរឬទេ?

ចិននិងកោះតៃវ៉ាន់បានបែកបាក់គ្នានៅនៅឆ្នាំ១៩៤៩ ដោយសារ សង្រ្គាមស៊ីវិល។ ជាការពិតចិន គំរាមលេបកោះតៃវិញ រាប់សិបដងមកហើយ។តែគ្រាន់តែបានគំរាមប៉ុណ្ណោះ។ មានកត្តាច្រើនជាច្រើន ដែលចិន លំបាកលេបកោះតៃវ៉ាន់។

នៅពេលនេះ តៃវ៉ាន់ជាដែនដីមួយមានសញ្វាវុធទំនើបជាច្រើន។ ដែនដីកោះនេះ មានទាំងនាវាមុជទឹក នាវាចម្បាំង យន្តហោះ ចំម្បាំង F-22 F-35 –F-16  កាំជ្រួច រាប់រយដើមនិងរថក្រោះរាប់រយគ្រឿង ទៀតផងដែលសុទ្ធសឹងជារបស់អាមេរិក ដែលដែនដីនេះ ចំណាយប្រាក់រាប់ពាន់លានដុល្លារទិញពីអាមេរិក។ មួយទៀត អាមេរិក និងជប៉ុន គឺជាសម្ព័ន្ធមិត្ត ជិតស្និទ្ធបំផុត ដែលតែងតែជួយ គំរាមចិន ជំនួស តៃ វ៉ាន់។ កត្តាមួយទៀតគឺចិននៅខ្លាចអាមេរិកនៅឡើយ ជាពិសេសគឺការខ្លាចការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ ប្រសិនបើអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើចិនមែន ពេលនោះសម្ព័ន្ធមិត្តរបស់អាមេរិកទាំងអស់នឹងជួយសហការជាមួយអាមេរិក ក្នុងការដាក់ទណ្ឌកម្មនេះ ហើយមិនតែប៉ុណ្ណោះ អង្គការសហប្រជាជាតិដែលស្ថិតក្រោមឥទ្ធិពលរបស់អាមេរិកនឹងថ្កោលទោស ចិនយ៉ាងខ្លាំង។

ប៉ុន្តែចិនអាចសម្រេចបំណងបានតែមួយគត់គឺលើកទ័ពរាប់លាននាក់ ចូលកាន់កាប់កោះតៃវ៉ាន់តែម្ដង ក្រោមការប្រថុយនឹងការវាយបកពីសំណាក់តៃវ៉ាន់ តាយមរយៈជំនួយទាំង ស្មារតី និងយុទ្ធសាស្រ្តសង្រ្គាមរបស់អាមេរិក ហើយប្រសិនបើចិនធ្វើសង្រ្គាមលេបកោះតៃវ៉ាន់មែន គឺចិននឹងក្លាយជាខ្លាពិភពលោក តែសម្រាប់អាមេរិក ទំនងមិនអាចបណ្ដោយអោយចិន ក្លាយជាខ្លាពិភពលោកបានឡើយ៕

Exit mobile version