The Cambodia Daily Khmer

សម្ព័ន្ធភាព កងកម្លាំងប្រដាប់អាវុធ និង សហគ្រាសឯកជន (ភាគ៤)

ក្នុងកម្មវិធីផ្សាយនៃសារព័ត៌មាន The Cambodia Daily ជាងមួយឆ្នាំកន្លងមកនេះ ហើយនិងក្នុងសេចក្តីរាយការណ៍យើងខ្ញុំ ដែលផ្អែកលើឯកសារ លើសាក្សីដឹងរឿងរ៉ាវ ទាក់ទងនឹងហេតុការណ៍ពិតប្រវត្តិសាស្រ្តក្នុងអតីតកាលក្តី  ការណ៍ពិតអំពីរបៀបគ្រប់គ្រងប្រទេសកម្ពុជានាបច្ចុប្បន្នកាលជិតកន្លះសតវត្សមកនេះក្តី យើងខ្ញុំមានចេតនាលាតត្រដាងរឿងពិតជំរាបពលរដ្ឋខ្មែរទូទៅឲ្យជ្រាបច្បាស់ប៉ុណ្ណោះ។ ក្នុងប្រវត្តិសាស្រ្តខ្មែរ មានរឿងរ៉ាវខ្លះអ្នកនយោ បាយ អ្នកដឹកនាំនគរ នាហ្មឺន មន្រ្តី រាជការ នាយសេនា មេបញ្ជាការកងអង្គភាពកម្លាំងប្រដាប់អាវុធខ្លះ លាក់ មិនឲ្យពលរដ្ឋដឹងនូវអំពើ ទង្វើ ខុសច្បាប់ បំពានច្បាប់ រំលោភសិទ្ធិ សេរីភាពមនុស្ស បំផ្លាញប្រយោជន៍ជាតិ ដូចជាធនធានធម្មជាតិជាដើម។

បើយើងពិនិត្យមើលសេចក្តីសម្រេច សេចក្តីណែនាំ អនុក្រឹត្យរាប់មិនអស់ ចេញដោយរដ្ឋាភិបាលបង្កើតគោលការណ៍នយោបាយជាតិក្នុងស្រុករាប់មិនអស់ យើងតែងតែឃើញការខាតបង់ ហិនហោចប្រយោជន៍ជាតិ ឃើញតែសហគមន៍អន្តរជាតិរិះគន់ថ្កោលទោស។ នៅក្នុងសេចក្តីសម្រេចបង្កើត សម្ពន្ធមេត្រីភាពរវាងកងទ័ពជាតិ កងនគរបាលជាតិ និង ស្ថាប័ន

អង្គភាពស៊ីវិល និង សហគ្រាសឯកជន កាលពី១១ឆ្នាំមុន បណ្តាលឲ្យមានអំពើ និង ទង្វើឧក្រិដ្ឋលើពលរដ្ឋខ្មែរ និង ឧក្រិដ្ឋកម្មលើធនធានធម្មជាតិព្រៃឈើ រ៉ែខ្មែររហូតដល់សព្វថ្ងៃ។

ឧទាហរណ៍មានកត់ត្រា រាយការណ៍ក្នុងសារព័ត៌មានបរទេស រាយការណ៍ពីអង្គការសង្គមស៊ីវិលអន្តរជាតិ គឺថាប្រទេសកម្ពុជាមិនដឹងបាត់ព្រៃឈើប៉ុន្មានលានម៉ែត្រគីប មិនដឹងបាត់ថវិកាជាតិប៉ុន្មានលានដុល្លារដោយសារការឃុបឃិត ស៊ុមគ្រលុំ សូកប៉ាន់សំណូក ពុករលួយលាក់បាំងការពិត។ ប៉ុន្តែ អ្វីដែលអ្នកស្រាវជ្រាវបានរកឃើញ បានដឹងទៅវិញនោះ គឺថាមានមន្រ្តីកាន់កិច្ចការរដ្ឋ និង អ្នករកស៊ីមានខ្សែ បក្ស ពួកមានអំណាចចាំការពារ គៃប្រវ័ញ្ច បំបាត់លុយចំណូលរបស់ជាតិ យកទៅដាក់ទុនទិញអចលនទ្រព្យ ឬ លាក់នៅធនាគារបរទេសទៅវិញ។ ផុសចេញពី សេចក្តីសម្រេចពិសេសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅឆ្នាំ ២០១០ ដែលអនុញ្ញាតឲ្យអង្គភាពកងកម្លាំងប្រដាប់អាវុធ ជួយការពារក្រុមហ៊ុនឯកជន និង ស្ថាប័ន−អង្គភាពស៊ីវិល សែស្រឡាយអាជីវករ ពាណិជ្ជករ រួមនឹងនាហ្មឺនមន្រ្តីពុករលួយមួយចំនួនរកកើបលុយពីស្រុកខ្មែរ យកលុយចេញទៅចូលហ៊ុនរកស៊ីជាមួយក្រុមហ៊ុនបរទេស។

តាមសេចក្តីរាយការណ៍ពីវិទ្យុអាស៊ីសេរី  និង តាមប្រភពសហគមន៍ខ្មែរនៅអូស្រ្តាលី អ្នក ស្រី ជឹង សុភាព ហៅយាយ ភូ ជាម្រាក់នឹងជំទាវធំ ប៊ុន រ៉ានី ហ៊ុន សែន អ្នកស្រី អ៊ីម ប៉ូលីកា ភរិយារដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរតន៍ ដាក់ទុននៅកោះស្ហីប្រ៍។  ជឹង សុគន្ធាវី កូនស្រីរបស់យាយ ភូ ជាមួយប្តីមុន រៀបការនឹងឈ្មោះ ឡាវ វ៉ាន់ កូនប្រុសឧកញ៉ា សមាជិកព្រឹទ្ធសភា ឡាវ ម៉េងឃិន ជាមួយប្រពន្ធមុន  ទិញអចលនទ្រព្យផ្ទះល្វែង Vann Vy PTY, Ltd.  រួមគ្នានៅក្រុង ម៉ែលប៊ន ប្រទេសអូស្រ្តាលី តម្លៃ៤លានដុល្លារ។ ឡាវ វ៉ាន់ ជាមេបញ្ជាការរងកងពលតូចលេខ៧០ ជាប្រធានក្រុមការងារបក្ស ប្រជាជនកម្ពុជា ទទួលបន្ទុកតំបន់ ម៉ែលប៊ន (Melbourne)។ កូនស្រីរបស់ ឡាវ វ៉ាន់ និង ជឹង សុគន្ធាវី ឈ្មោះ ឡាវ ជៀ ហ្ហ្សិន ជានាយិកាក្រុមហ៊ុន One More Bakery Pty, Ltd. ជាមួយម្តាយ។ ឧកញ៉ា ឡាវ ម៉េងឃិន និង យាយ ភូ មានកូនស្រីមួយឈ្មោះ ឡាវ សុកហ៊ុយ និង កូនប្រុសឈ្មោះ ឡាវ យ៉ាវ ហ្ហ្សាង ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ  MILEX និង LEEX PTY, Ltd. ទាំងពីរនាក់។ ឡាវ ជៀ ហ្ហ្សិន ភ្ជាប់ពាក្យជាមួយកូនប្រុសលោក អូន ព័ន្ធមុនីរតន៍ ឈ្មោះ អូន ព័ន្ធមុនីរាជ្យ ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ DEDICATED PROSPERITAS PTY, LTD.។

អ្នកយកលុយពីស្រុកខ្មែរទៅដាក់ទុនរកស៊ីនៅអូស្រ្តាលី មានកូនលោក ហ៊ុន សែន ហ៊ុន ម៉ាណា និង ស្វាមី ឌី វិជ្ជា និង ហ៊ុន តូ ជាមួយភរិយាជនជាតិថៃ Jackie Thai Thi Tien ដែលជាជីដូន មួយនឹងនាយទាហានថ្នាក់វរសេនីយ៍ក្នុងកងយោធពលខេមរភូមិន្ទឈ្មោះ ថៃ ផាន់នីឡាវ សុកហ៊ុយ កូនស្រីឧកញ៉ា ឡាវ ម៉េងឃិន រៀបការនឹងឈ្មោះ ពេជ្រ អភិរក្ស ជាបងប្អូននឹង ពេជ្រ ចាន់មុនី ភរិយាឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ ក្រៅពីនេះ មានលោក គង់ វិ បុល ប្រធាន នាយកដ្ឋានពន្ធដារនៃក្រសួង ហិរញ្ញវត្ថុ ដែលតាមសារព័ត៌មានអូស្រ្តាលី ABC ក្នុងឆ្នាំ២០១៨ ថាមានជំពាក់ជំពិននឹងអចលនទ្រព្យដីតម្លៃជាង ២១លានដុល្លារ។

លើសពីនេះទៅទៀត មានក្មួយលោក ហ៊ុន សែន កូនស្រីលោក ហ៊ុន ណេង យកលុយពីស្រុកកំណើត របស់ខ្លួនទៅទិញអចលនទ្រព្យនៅប្រទេសអង់គ្លេស នៅកោះស៊ីប្រ៍ (Chypre/ Cyprus) និង កោះស័ងឃិត និង ណេវីស (St. Kitts & Nevis)។ ចន្លោះឆ្នាំ២០០១−២០០២ មានសេចក្តីរាយការណ៍ទាក់ទងនឹងប្រពន្ធអ្នកធំៗស្រុកខ្មែរ បើកលេខគណនេយ្យចំនួន ២៦ផ្សេងគ្នា លាក់លុយនៅធនាគារសិង្ហបុរី ដែលមានទឹកប្រាក់ ៨០០លានដុល្លារ។ ក្រុមអ្នកតាមដានអំពើពុករលួយថា លុយខ្មែរក៏មានយកលាក់ទុកក្នុងធនាគារប្រទេសវៀតណាមដែរ។ ប៉ុន្តែ រឿងនេះ ត្រូវបានរដ្ឋាភិបាល សិង្ហបុរីបដិសេធថា ជាសេចក្តីរាយការណ៍ គ្មានការពិតឡើយ។ រដ្ឋការក្រុងវ៉ាស៊ិនតុន ក៏បានបដិសេធដែរ ថាគ្មានការស៊ើបអង្កេតរឿងលាក់លុយពីសំណាក់មន្រ្តីខ្មែរទេ។ រឿងដឹកខ្សាច់លក់ឲ្យសិង្ហបុរី ខ្មែរបាត់លុយជាង ៧០០លានដុល្លារ។

តើពលរដ្ឋខ្មែរប៉ុន្មានភាគរយដែលដឹងថា ធនធាន ភោគទ្រព្យជាតិរបស់ខ្លួន បាត់បង់ ឬសល់ អ្វីខ្លះ ហើយអ្វីដែលបាត់បង់នោះ នាំចំណូលដល់រដ្ឋចំនួនប៉ុន្មាន បើគ្មានសេចក្តីរាយការណ៍ឯករាជពីក្រុមសារព័ត៌មាន និង អង្គការសង្គមស៊ីវិលនោះ?ពួកឈ្មួញធ្វើអាជីវកម្មលើធនធានធម្មជាតិខ្មែរ មិនញញើតច្បាប់ មិនកោតក្រែងបញ្ជារបស់លោក ហ៊ុន សែន មកពីលោកសម្រេចបង្កើតគោលការណ៍ការពារគ្នា រកប្រយោជន៍ឲ្យគ្នា

ទៅវិញទៅមក អនុញ្ញាតឲ្យប្រើកម្លាំងបង្រ្កាបលើសកម្មជនឃ្លាំមើល ល្បាតតាមដានសកម្ម ភាពឧក្រិដ្ឋកម្មលើធនធានធម្មជាតិ។ ជាបន្តទៅទៀតនេះ យើងសូមរាយការណ៍អំពីបញ្ជាលោក ហ៊ុន សែន បង្កើតសម្ពន្ធមេត្រីភាពរវាងកងទ័ព និង វិស័យឯកជន៖

យោធភូមិភាគទី៥

របស់ឧកញ៉ា សុខ គង់

Sokha Resort & Hotel របស់ឧកញ៉ា សុខ គង់

សំ អាង និង ជំទាវ ឈុន លាង

ជំទាវ ឈុន លាង

និង ធនាគារ កាណាឌីយ៉ា របស់ឧកញ៉ា ពុង ខៀវសែ

សំ អាង និង ជំទាវ ឈុន លាង

ពាណិជ្ជកម្ម និង ផ្សារ សុវណ្ណា

សណ្ឋាគារឯករាជ្យ (ក្រុងព្រះសីហនុ)

និង ចំការកៅស៊ូ បឹងកេត

និង ក្រុមហ៊ុនទូរស័ព្ទយួន ម៉េតហ្វូន ០៩៧

និង ឧត្តុនិយម និង ក្រុមហ៊ុនទូរស័ព្ទយួន ម៉េតហ្វូន ០៩៧

ម៉ុង ឫទ្ធី ហ្រ្គុប

ពាណិជ្ជ

ភាគបញ្ចប់នៃសេចក្តីរាយការណ៍អំពី សម្ពន្ធមេត្រីភាពរវាងកងទ័ព និង សហគ្រាសឯកជននឹងផ្សាយជូនជ្រាបសប្តាហ៍ក្រោយ៕

© 2021, ខេមបូឌា ដេលី. All rights reserved.

Exit mobile version