The Cambodia Daily Khmer

ភាគ​១៥៖ តើ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត​បណ្ដាញ​ក្នុង​រាជាណាចក្រ​ថៃ​ដើម្បី​អ្វី?

លោក ហ៊ុន ម៉ាណែត

គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​បណ្ដាញ​សាខា​បក្ស​ក្នុង​ប្រទេស​ថៃ ក្រោយពី​រៀបចំ​បណ្ដាញ​ចាត់តាំង​នៅ​ប្រទេស​ដទៃ។ តើ​ការ​រៀបចំ​បេសកកម្ម​ថ្មី​នេះ ធ្វើ​ដើម្បី​តែ​គាំទ្រ​បេក្ខភាព​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជា​អនាគត​នាយករដ្ឋមន្ត្រី​ស្នង​ត្រកូល ឬ​ដើម្បី​ផែនការ​អ្វី​មួយ​ធំ​ជាង​ហ្នឹង?

ទិវា​ជ័យជម្នះ ៧ មករា ឆ្នាំ​២០២២ នេះ ជា​ខួប​ទី​៤៣ មិន​បាន​ប្រារព្ធ​ដូច​សព្វដង​នោះ​ទេ ព្រោះ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ថា ក្នុង​កាលៈទេសៈ​នេះ បើ​ប្រារព្ធ​ធ្វើ​ពិធី​អបអរ​សាទរ​តូចតាច​ពេក វា​ដូចជា​មិន​ស័ក្តិសម ប្រារព្ធ​ពិធី​អបអរ​សាទរ​ធំ​ពេក វា​ខ្លាច​ឆ្លង​មេរោគ​ថ្មី អូមីក្រុង នៃ​ជំងឺ​កូវីដ-១៩។ លោក​ថា​ដូច្នេះ​ហើយ​បាន​ជា​លោក​យក​ឱកាស​ហ្នឹង​ទៅ​ជួប​មេដឹកនាំ​យោធា​ភូមា​វិញ។

ប៉ុន្តែ​សមាជិក​បក្ស និង​ក្រុម​គាំទ្រ​បក្ស​សន្តិភាព ឬ ៧​មករា គឺ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស​មិន​បាន​បោះបង់​ការ​ប្រារព្ធ​ទិវា​ជ័យជម្នះ ៧ មករា នោះ​ទេ។ គេ​ប្រារព្ធ​អបអរ​សាទរ​ខួប​៤៣​ឆ្នាំ​នៃ​ទិវា ៧ មករា ដោយ​ជួប​ប្រជុំ​តាមរយៈ​ប្រព័ន្ធ​អន្តរ​បណ្ដាញ​ហ៊្សូម (ZOOM) ឆ្លងឆ្លើយ​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ មាន​ពី​ត្រើយ​ខាងលិច ត្រើយ​ខាងកើត​សហរដ្ឋ​អាមេរិក​ទៅ​អូស្ត្រាលី នូវែលហ្សេឡង់ និង​បារាំង គឺ​អូស្ត្រាលី ៤​ដង នូវែលហ្សេឡង់ ២​ដង បារាំង ២​ដង និង​សហរដ្ឋ​អាមេរិក ២​ដង។

ត្រើយ​ខាងកើត​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​សៅរ៍ ទី​៨ ខែ​មករា មាន​ពិធី​ជប់លៀង​នៅ​ភោជនីយដ្ឋាន ASEAN Palace ក្រុង​ហ្វីឡាដេលហ្វីយ៉ា (Philadelphia) រដ្ឋ​ផិនស៊ីលវ៉េនីញ៉ា (Pennsylvania) មាន​អ្នក​ចូលរួម​ប្រមាណ ២០០​នាក់ រៀបចំ​ដោយ​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក។

ពិធី​នោះ​ធ្វើឡើង​ក្រោម​អធិបតីភាព៖

ត្រើយ​ខាងលិច គឹម សន្តិភាព ប្រធាន​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា ប្រចាំ​អូស្ត្រាលី និង​នូវែលហ្សេឡង់ ធ្វើ​ទស្សនកិច្ច​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២១ ទាក់ទង​ខ្មែរ​តាម​សហគមន៍​នៅ​សហរដ្ឋ​អាមេរិក​ជំនួស ម៉ឹង ពន្លក និង​ជួប​ប្រជុំ​តាម​ហ៊្សូម​ជាមួយ​ខ្មែរ​នៅ​អូស្ត្រាលី៖

លោក ម៉ឹង ពន្លក ប្រធាន​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក។

មាន​សំណួរ​ពី​មជ្ឈដ្ឋាន​ខ្លះ​ថា ហេតុ​អ្វី​បាន​ជា​បាត់​មុខ ម៉ឹង ពន្លក ដែល​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ហើយ​លេច​មុខ គឹម សន្តិភាព ប្រធាន​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​អូស្ត្រាលី និង​នូវែលហ្សេឡង់ មក​ជំនួស​វិញ? គឹម សន្តិភាព ធ្លាប់​តែ​ដឹកនាំ​គណៈប្រតិភូ​មាន​សមាជិក​ពី ១៥-២០​នាក់​ធ្វើ​ទស្សនកិច្ច​នៅ​អូស្ត្រាលី​រៀងរាល់​ឆ្នាំ​ក្នុង​ខែ​មករា ដើម្បី​ចូលរួម​អបអរ​សាទរ​ខួប​ជ័យជម្នះ ៧ មករា។

អ្នក​ខ្លះ​និយាយ​ថា គឹម សន្តិភាព ទើប​នឹង​ឡើង​ឋានៈ​ក្នុង​ជួរ​បក្ស​នៅ​ក្បែរ ហ៊ុន ម៉ាណែត ដូច្នេះ​អាច​ឡើង​កាន់​កិច្ចការ​ពី​លើ ម៉ឹង ពន្លក។ អ្នក​ខ្លះ​ទៀត​ថា គឹម សន្តិភាព អាច​ទៅ​ត្រួសត្រាយ​ផ្លូវ​ក្នុង​សហគមន៍​ខ្មែរ-អាមេរិកាំង រៀបចំ​កំណត់​ដាក់​ទិស​ដល់​សមាជិក​ក្រុម​ការងារ​យុវជន​បក្ស ទទួល​ស្វាគមន៍​លោក ហ៊ុន សែន ដែល​នឹង​ធ្វើ​ទស្សនកិច្ច​ក្នុង​នាម​ប្រធាន​អាស៊ាន​ដូរ​វេន​នា​ឱកាស​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ក្នុង​ខែ​កុម្ភៈ ខាងមុខ​នេះ។ ការ​បកស្រាយ​ខាងក្រោយ​នេះ​ហាក់ដូចជា​សម​ហេតុផល​ជាង​ការ​បកស្រាយ​ពីរ​យ៉ាង​មុន​នេះ ព្រោះ​ថា គឹម សន្តិភាព ធ្លាប់​មាន​ស្នាដៃ​រៀបចំ​ចាត់ចែង​សម្រាប់​ទស្សនកិច្ច​លោក ហ៊ុន សែន នៅ​ប្រទេស​អូស្ត្រាលី ក្នុង​ឆ្នាំ​២០១៨។

លោក គឹម សន្តិភាព ប្រធាន​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា ប្រចាំ​អូស្ត្រាលី និង​នូវែលហ្សេឡង់។

ដោយឡែក​ពី​គម្រោង​ផែនការ​រៀបចំ​ចាត់តាំង ពង្រឹង​ពង្រីក អន្ទង​យុវជន ឬ​មនុស្ស​ចាស់ៗ​នៅ​ក្រៅ​ប្រទេស ដូចជា​នៅ​កូរ៉េ​ខាងត្បូង ជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី នូវែលហ្សេឡង់ បារាំង អង់គ្លេស អាល្លឺម៉ង់ ហុឡង់ដ៍ បែលហ្សិក ស្វីស សហរដ្ឋ​អាមេរិក កាណាដា ឲ្យ​ចូល​សមាជិក ឬ​គាំទ្រ​បក្ស ជាពិសេស​ដើម្បី​គាំទ្រ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជំនួស​លោក ហ៊ុន សែន ជា​ឪពុក ពលរដ្ឋ​ខ្មែរ​តាម​សហគមន៍​ដែល​មិន​ពេញចិត្ត​នឹង​របៀប​គ្រប់គ្រង​ប្រទេស​ជាតិ​នៃ​ត្រកូល ហ៊ុន សមាជិក​សហគមន៍​ស្នេហា​យុត្តិធម៌ និង​ប្រជាធិបតេយ្យ ស្អប់​ខ្ពើម​អំពើពុករលួយ រំលោភ​សិទ្ធិមនុស្ស មិន​ឈរ​ឱបដៃ​បណ្តោយ​ឲ្យ​ក្រុម​ផ្ដាច់ការ​ផ្ដាច់មុខ​រាតត្បាត​ពាសពេញ​សហគមន៍​នោះ​ដែរ។

ខ្មែរ-អាមេរិកាំង ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន នា​ខែ​កុម្ភៈ ខាងមុខ។ កាលពី​ថ្ងៃ​ទី​៧ មករា កន្លងទៅ​នេះ ខ្មែរ-អូស្ត្រាលី​រួម​គ្នា​នឹង​ភូមា-អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅកាន់​ប្រទេស​ភូមា ដើម្បី​ជួប​សន្ទនា​នឹង​មេដឹកនាំ​យោធា​ផ្ដាច់ការ ឧត្តមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing)។

លោក ហ៊ុន សែន មេដឹកនាំ​ខ្មែរ​នា​បច្ចុប្បន្នកាល ហើយ​និង​កូនប្រុស​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែល​គេ​ថា​នឹង​អាច​ឡើង​កាន់​អំណាច​ត​ត្រកូល​ពី​ឪពុក​ជា​នាយករដ្ឋមន្ត្រី ប្រមុខ​រដ្ឋាភិបាល ជា​មេដឹកនាំ​ខ្មែរ​នា​អនាគតកាល សុទ្ធសឹងតែ​ជា​អគ្គ​មគ្គទេសក៍​ដែល​ពលរដ្ឋ​ខ្មែរ​ជាច្រើន ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​មិន​ពេញចិត្ត។ មកពី​មូលហេតុ​នេះ ទើប​បក្ស​ប្រជាជន​កម្ពុជា​ព្យាយាម​យ៉ាង​សកម្ម​រៀបចំ​បណ្ដាញ​សាខា​បក្ស រើស​សមាជិក​គាំទ្រ​ឲ្យ​បាន​ច្រើន​នៅ​ក្រៅ​ប្រទេស ដើម្បី​ទប់ទល់​នឹង​ក្រុម​ជំទាស់​ផង ទទួល​ស្វាគមន៍​មេដឹកនាំ​ខ្មែរ និង​សម្រាប់​យុទ្ធសាស្ត្រ​ផ្សេង​ទៀត​ផង។ បក្ស​ប្រជាជន​កម្ពុជា​ជា​អតីត​បក្ស​កុម្មុយនីស្ត​កាន់កាប់​អំណាច​អស់​កាល​យូរ​ម្ល៉ឹង មិន​ខ្វះ​ធនធាន​ចំណាយ​សម្រាប់​បេសកកម្ម​ពង្រឹង​ពង្រីក​បក្ស​ឯ​ក្រៅ​ប្រទេស​ឡើយ។

ដោយឡែក​ពី​សកម្មភាព​ពង្រីក​បណ្ដាញ​គាំទ្រ បង្កើន​សាខា ពង្រីក​សមាជិកភាព​តាមរយៈ​ការ​ចាត់តាំង​ដែល​ជា​ភាសា​កុម្មុយនីស្ត​ពលរដ្ឋ​ខ្មែរ​ធ្លាប់​ឮ​នា​សម័យ​ខ្មែរក្រហម​តាម​ប្រទេស​សេរី​ក្រោម​ការ​ដឹកនាំ​របស់​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង​សមាជិក​គណៈកម្មាធិការ​កណ្តាល​មជ្ឈិម​បក្ស​រៀបចំ​រើស​សមាជិក​ក្រៅ​ប្រទេស​ជា​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ជប៉ុន និង​ម៉ាឡេស៊ី ហើយ​និង​ពលករ សិស្ស និស្សិត សាមណសិស្ស​ធ្វើការ​បួស​រៀនសូត្រ​នៅ​ប្រទេស​ថៃឡង់ដ៍។ គេ​ឲ្យ​ឈ្មោះ​ផែនការ​គម្រោង​នៅ​ក្នុង​ប្រទេស​ថៃឡង់ដ៍​ថា «ក្រុម​ការងារ​កសាង​ពង្រឹង​បក្ស​ប្រចាំ​ប្រទេស​ថៃ»

តាម​ការ​វិភាគ​មួយ គេ​សន្និដ្ឋាន​ថា ការ​កសាង​ពង្រឹង​បក្ស​នៅ​ក្នុង​ប្រទេស​ដែល​មាន​ពលករ​ប្រមាណ​ជាង ២​លាន​នាក់​រក​ចំណូល​បញ្ជូន​មក​គ្រួសារ​ក្នុង​ស្រុក​ខ្មែរ​វិញ​ប្រមាណ​ជាង ១៧០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ជា​វិធី “ព្រួញ​មួយ​បាញ់​បាន​សត្វ​មួយ​ហ្វូង” គឺថា៖

វិធី​នេះ​ជា​វិធី​តាម​បំភិតបំភ័យ​ពលករ​ខ្មែរ​ធ្វើ​ចំណាកស្រុក​នៅ​ក្រៅ​ប្រទេស។ អង្គការ IOM រាយការណ៍​នៅ​ឆ្នាំ​២០២០ ថា ពលករ​ខ្មែរ​ធ្វើការ​ប្រទេស​ថៃឡង់ដ៍ កូរ៉េ​ខាងត្បូង ជប៉ុន សិង្ហបុរី ហុងកុង ម៉ាឡេស៊ី អារ៉ាប៊ីសាអ៊ូឌីត បញ្ជូន​លុយ​មក​ស្រុក​ខ្មែរ​ក្នុង​ឆ្នាំ​២០១៩ ចំនួន ២៨០០​លាន​ដុល្លារ ហើយ ៦៣% មក​ប្រទេស​ថៃឡង់ដ៍។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

ក្នុង​ភាគ​ទី​១៤ ផ្សាយ​ប៉ុន្មាន​សប្តាហ៍​មុន យើង​បាន​ជម្រាប​ថា អ្នក​ទទួល​ខុសត្រូវ​ចំពោះ​បេសកកម្ម​នៅ​ក្នុង​រាជាណាចក្រ​ថៃឡង់ដ៍ មាន​ប្រធាន​ម្នាក់​ឈ្មោះ អ៊ិត សំហេង អនុប្រធាន ១៥​នាក់​មាន​ឈ្មោះ៖

ហេង សួរ ជា​មន្ត្រី​ប្រចាំ​ការ​ទទួល​បន្ទុក​លេខាធិការដ្ឋាន ដែល​មាន​មុខងារ​តាម​រដ្ឋបាល​ថា មើល​ការ​ខុសត្រូវ​ប្រចាំ​ថ្ងៃ។ សមាសភាព​សមាជិក​ក្រុម​ការងារ​កសាង​ពង្រឹង​បក្ស​ប្រចាំ​ប្រទេស​ថៃ មាន ១៦​នាក់ ដែល​យើង​បាន​ផ្សាយ​ឈ្មោះ​ក្នុង​ភាគ​ទី​១៤

លោក ហេង សួរ រដ្ឋលេខាធិការ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

សមាសភាព​ក្រុម​ទទួល​បន្ទុក​តំបន់​បាងកក ២០​នាក់​មាន​ដូច​តទៅ​នេះ៖

សមាជិក​បុរស​ឈ្មោះ៖

សមាជិក​ស្ត្រី​ឈ្មោះ៖

សមាសភាព​ក្រុម​ទទួល​បន្ទុក​តំបន់​ឈុនបូរី ២៩​នាក់​មាន​ដូច​តទៅ​នេះ៖

សមាជិក​បុរស​ឈ្មោះ៖

សមាជិក​ស្ត្រី​ឈ្មោះ៖

សប្តាហ៍​ក្រោយ សូម​ជូន​ភាគ​បន្ត​អំពី​ក្រុម​ទទួល​បន្ទុក​តំបន់​រ៉ាក់យ៉ង៕

Exit mobile version