The Cambodia Daily Khmer

កិច្ចប្រជុំ​កំពូល​អាស៊ាន​ចាប់ផ្ដើម​ដោយ​គ្មាន​វត្តមាន​ប្រទេស​មីយ៉ាន់ម៉ា

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ នៅ​កម្ពុជា​ចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​វិច្ឆិកា ដោយ​មាន​វត្តមាន​មេដឹកនាំ​បណ្ដា​ប្រទេស​ជា​សមាជិក ប៉ុន្តែ​ពុំ​មាន​វត្តមាន​ប្រទេស​មីយ៉ាន់ម៉ា នោះ​ទេ ពីព្រោះ​ប្រទេស​នេះ​មិន​បញ្ជូន​តំណាង​មិនមែន​នយោបាយ​ចូលរួម​តាម​ការ​អញ្ជើញ​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន។

មេដឹកនាំ​អាស៊ាន​ដែល​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​មាន៖

ចំណែកឯ​ប្រទេស​ម៉ាឡេស៊ី អវត្តមាន​នាយករដ្ឋមន្ត្រី ព្រោះ​រវល់​ក្នុង​ការ​បោះឆ្នោត​សភា ដោយ​បញ្ជូន​ប្រេសិត​ពិសេស​ចូលរួម​ជំនួស​វិញ។ ឯ​ប្រទេស​មីយ៉ាន់ម៉ា មេដឹកនាំ​របប​យោធា មីន អ៊ុងឡាំង មិន​ត្រូវ​បាន​អញ្ជើញ​ឡើយ ដោយ​ម្ចាស់ផ្ទះ​អញ្ជើញ​តំណាង​មិនមែន​នយោបាយ​ឱ្យ​ចូលរួម តែ​ប្រទេស​នេះ​ក៏​មិន​បញ្ជូន​មក​ដែរ។

បញ្ហា​មីយ៉ាន់ម៉ា គឺជា​ប្រធានបទ​ក្ដៅ​ក្នុង​ជំនួប​កំពូល​នេះ ដោយ​មេដឹកនាំ​អាស៊ាន​នឹង​ជជែក​ពី​ផែនការ​ដែល​ត្រូវ​ធ្វើ​ដើម្បី​បញ្ចប់​ជម្លោះ​ក្នុង​ប្រទេស​នេះ។

លើស​ពី​នេះ​ទៀត បញ្ហា​សមុទ្រ​ចិន​ខាងត្បូង នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​សង្គ្រាម​អ៊ុយក្រែន ក៏​ជា​ប្រធានបទ​សំខាន់​ដែរ។

ព្រឹត្តិការណ៍​កិច្ចប្រជុំ​កម្រិត​កំពូល​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល ៤​ថ្ងៃ​នេះ រួម​មាន៖

Exit mobile version