The Cambodia Daily Khmer

លោកហ៊ុន សែន ប្រាប់ពីគម្រោងរបស់លោកដែលចង់សម្លាប់មេដឹកនាំបក្សសង្គ្រោះជាតិ

លោកហ៊ុន សែន កាលពីថ្ងៃទី២៨ខែវិច្ឆិកា បានសម្តែងការសោកស្តាយថា ដោយសារតែមេបក្សប្រឆាំងកាលពី៦ឆ្នាំមុន បានរត់គេចខ្លួនទាន់ពេល កុំអីស្លាប់បាត់ទៅហើយ។

ការអះអាងរបស់លោកហ៊ុន សែនធ្វើឡើងនៅចំពោះមុខកម្មករ ក្នុងខេត្តកណ្តាល។ ការអះអាងរបស់លោកហ៊ុន សែនប្រហែលចង់សំដៅដល់លោកសមរង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ។ លោកហ៊ុន សែនថ្លែងថា មេបក្សប្រឆាំងរូបនោះពូកែរត់ ហើយក៏ពូកែស្រែកដែរ។

នៅក្រោយការបោះឆ្នោតកាលពីឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានដឹកនាំក្រុមអ្នកគាំទ្ររបស់ខ្លួនប្រហែលជាង១លាននាក់ធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត ដែលគណបក្សកាន់អំណាចប្រកាសថា ខ្លួនបានទទួលអាសនៈ៦៨ទល់៥៥របស់គណបក្សសង្គ្រោះជាតិ។

លោកហ៊ុន សែនថារដ្ឋាភិបាលរបស់លោកមិនអាចបណ្តោយឲ្យ គណបក្សប្រឆាំងប្រមូលកម្លាំងផ្តួលរំលំនោះឡើយ។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការក្រកួតប្រែងក្នុងសង្វៀននយោបាយ ស្របតាមគោលការណ៍ប្រជាធិបតេយ្យបែបចាស់ទុំពិតប្រាកដនោះគឺជាការប្រកួតប្រជែងតាមយន្តការអហិង្សា និងការគោរពគ្នាទៅវិញទៅមក៕

Exit mobile version