អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស លោកសឹង សែនករុណា បានប្រាប់កាសែត The Cambodia Dailyថា អាណត្តិរបស់លោកWilliam Heidt នៅកម្ពុជា មានភាពសកម្មជាខ្លាំងក្នុងការជួយស្តារលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។
លោកបន្តថា លោកWilliam Heidt តែងប្រឹងប្រែងក្នុងការជួយអន្តរាគមន៍ស្នើដល់រដ្ឋាភិបាលកម្ពុជាឲ្យមានការបន្ធូរបន្ថយភាពតានតឹងនៃស្ថានការសិទ្ធិមនុស្សនៅកម្ពុជា។ ជាងនេះទៅទៀតអគ្គរដ្ឋទូតអាមេរិករូបនេះក៏បានជួយឲ្យមានការដោះលែងមន្រ្តីសមាគម អាដហុកទាំងប្រាំនាក់ និងមន្រ្តីបក្សប្រឆាំងជាច្រើនរូប កន្លងមកផងដែរ។
លោកសឹង សែនករុណាក៏បានសម្តែងការសោកស្តាយចំពោះការចាកចេញរបស់ លោកWilliam Heidtពីកម្ពុជា។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ លោកជូនពរឲ្យលោកWilliam Heidtប្រកបការងារបានទទួលជ័យជម្នះគ្រប់ភារកិច្ច ហើយបន្តសកម្មភាព មេត្តាធម៌របស់លោកក្នុងការជួយដល់មនុស្សជាតិដទៃទៀត។
កាលពីថ្ងៃទី២៨ខែវិច្ឆិកា លោកWilliam Heidtបាន បង្ហោះវីដេអូឃ្លីបមួយនិយាយថា លោកកោតសរសើដល់ភាពឆ្លាតវៃរបស់យុវជនខ្មែzរ ហើយថា សេចក្តីសង្ឃឹមរបស់លោកទៅថ្ងៃមុខគឺពលរដ្ឋខ្មែរគ្រប់ជំនាន់នឹកនាំការពារបរិស្ថាន ការពារវប្បធម៌ និងប្រវត្តិសាស្រ្តរបស់ខ្មែរ ហើយសហការគា្នកសាងលទ្ធិប្រជាធិបតេយ្យ និសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ៕