35.3 C
Phnom Penh

CATEGORY

ព័ត៌មាន​ថ្មីៗ

នាយករដ្ឋមន្រ្តីខ្មែរ សម្ពោធថ្នល់ជាតិលេខ៧ ប្រើថវិកាចិន ក្នុងគម្រោង ខ្សែក្រវាត់និងផ្លូវ

នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចូលរួមជាអធិបតី សម្ពោធ កាត់ខ្សែបូ រៀបចំឡើងនៅស្គន់ ខេត្តកំពង់ ចាម បន្ទាប់ពីការបិទការដ្ឋានពង្រីកថ្នល់ជាតិលេខ៧ ពីពីរខ្សែ ទៅ៤ខ្សែ សម្រាប់ចរាចរណ៍ទៅមក ដោយ ប្រើទុនចិនពីគម្រោង គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ហៅកាត់តាមភាសាអង់គ្លេសថា ប្រ៊ី BRI។

ជនបរទេសធ្វើបាតុកម្មឲ្យសកម្មជនខ្មែរ នៃអង្គការ មាតាធម្មជាតិប្រាំនាក់ នៅក្រុងប៉ារីស

ជនបរទេសមិនដល់១០នាក់ បានព្យាយាមបង្ហាញមុខតវ៉ាជំនួសសហគមន៍ខ្មែរនៅប្រទេសបារាំង ទាមទារឲ្យដោះលែងសកម្មជននៃ ចលនាមាតាធម្មជាតិ៥នាក់ ដែលរដ្ឋអំណាចក្រុងភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារ។

ខួប១០ឆ្នាំឃាតកម្មលោក កែម ឡី៖ អង្គការសិទ្ធិមនុស្សថា យុត្តិធម៌នៅមិនទាន់ពេញលេញ ខណៈអ្នកគាំទ្របន្តរំលឹកកេរ្តិ៍ដំណែលរបស់លោក

ដប់ឆ្នាំក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី អង្គការសិទ្ធិមនុស្ស និងអ្នកគាំទ្ររបស់លោកនៅតែអះអាងថា យុត្តិធម៌មិនទាន់ត្រូវបានផ្តល់ពេញលេញ ខណៈពួកគេបន្តចងចាំ និងលើកឡើងពីកេរ្តិ៍ដំណែលរបស់អ្នកវិភាគសង្គមរូបនេះ។ 

កម្ពុជាច្រានចោលការទាមទារព្រំដែនជាឯកតោភាគីរបស់ថៃ និងចោទថាបន្តរំលោភកិច្ចព្រមព្រៀងទ្វេភាគី

កម្ពុជាបានប្រកាសជាថ្មីថា ខ្លួន "មិនទទួលស្គាល់ដាច់ខាត" ចំពោះខ្សែបន្ទាត់ព្រំដែនដែលប្រទេសថៃទាមទារដោយឯកតោភាគី ខណៈរបបក្រុងភ្នំពេញចោទប្រកាន់ថា កងកម្លាំងយោធាថៃបានបន្តរំលោភកិច្ចព្រមព្រៀងព្រំដែន និងរុលចូលទឹកដីកម្ពុជាក្នុងខេត្តឧត្តរមានជ័យ។ 

អ្នកតាមដាន កំពុងគយគន់ស្ថានការណ៍យោធាតាមព្រំដែនខ្មែរ-ថៃ

អតីតនាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន ទទួលស្គាល់ការដឹកមកដល់នៃរថក្រោះកង់ច្រវាក់ ប្រភេទ T59D៤០គ្រឿង កាលពីថ្ងៃទី៩ ខែមិថុនា ប៉ុន្តែថ្លែងថា ជារថក្រោះបញ្ជាទិញតាំងពីយូរមកហើយ។ តាមប្រភពព័ត៌ មានជាច្រើន គេរាយការណ៍ថា រថក្រោះដែលរាជរដ្ឋាភិបាលបញ្ជាទិញមានចំនួនសរុប៩៣គ្រឿង។

ប្រទេសកម្ពុជាខ្ចីបុសបរទេសពង្រីកវាលយន្តហោះ និង សង់ប្រព័ន្ធថាមពលនៅខេត្តកំពង់ឆ្នាំង

រាជាណាចក្រ កម្ពុជា ខ្វះថវិការអភិវឌ្ឍន៍វិស័យមួយចំនួន ទាំងខាងរដ្ឋ ទាំងខាងឯកជន បន្ទាប់ពីបាត់បង់ចំ ណូលពីទេសចរបរទេសមួយភាគប្រមាណជិត៥០% ក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០២៦។ រាជរដ្ឋាភិបាលប្រ ទេសកម្ពុជា បានសុំខ្ចីបំណុលពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួនជាង៦៣លានដុល្លារ ដើម្បីបង្កើតមជ្ឈ មណ្ឌលរក្សាទុកប្រភពថាមពលភ្លើងអគ្គិសនីជាអាគុយនៅខេត្តកំពង់ឆ្នាំង សម្រាប់ប្រើប្រាស់បង្រ្គប់សេចក្តី ត្រូវការផ្នែកថាមពល។

សហរដ្ឋអាមេរិក បន្តដាក់ទណ្ឌកម្មបន្ថែមលើជនទាក់ទងនឹងក្រុមហ៊ុនវញ្ចកម្ម និង រឹបអូសទ្រព្យសម្បត្តិ

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៩ នាក់ និងក្រុមហ៊ុនចំនួន ២៦ ដែលខ្លួនចោទថាមានទំនាក់ទំនងជាមួយក្រុមហ៊ុនឧក្រិដ្ឋកម្មឆ្លងដែន Prince Group គ្រប់គ្រងដោយអតីតឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ក្នុងការបង្កើនសម្ពាធលើបណ្ដាញដែលអាជ្ញាធរអាមេរិកាំងអះអាងថា ពាក់ព័ន្ធនឹងការឆបោកអនឡាញ ការជួញដូរមនុស្ស និងការលាងលុយកខ្វក់។ 

អ្នកស្រាវជ្រាវ ថា ទេសចរបរទេសចូលស្រុកខ្មែរធ្លាក់ចុះជិត៥០% មកពីសង្រ្គាមនៅមជ្ឈិមបូព៌ា

ចំនួនទេសចរបរទេសមកទស្សនាប្រទេសកម្ពុជា បានធ្លាក់ចុះជិត៥០% ក្នុងរយៈពេល៥ខែក្នុងឆ្នាំ២០២៦ បើប្រៀបធៀបនឹងឆ្នាំ២០២៥។ តាមទីភ្នាក់ងារព័ត៌មានរដ្ឋ ស៊ិនហួ នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ចំនួនទេសចរបរ ទេសមកលេងស្រុកខ្មែរធ្លាក់ចុះត្រឹមជាង ១លាននាក់កន្លះ ឬ៤៨% បើប្រៀបនឹងឆ្នាំ២០២៥ ក្នុងរយៈពេល ដូចគ្នា មានជិត៣លាននាក់។

វាសនាជនរងគ្រោះពីមណ្ឌល វញ្ចកម្ម ឬឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោយពីអាជ្ញាធរបោសម្អាត

វិទ្យុផ្សាយសម្លេងសាធារណៈនៅស.រ.អា National Public Radio (NPR) ផ្សាយអំពីបញ្ហាជនរងគ្រោះ កំពុងជាប់គាំងនៅស្រុកខ្មែររាប់ម៉ឺននាក់ មិនទាន់ដឹងថាត្រូវធ្វើដូចម្តេច ទៅឯណានៅឡើយទេ ក្រោយពីអាជ្ញាធរ មានសមត្ថកិច្ចបង្រ្កាបរបរ វញ្ចកម្ម ឬឆបោកបញ្ឆោតតាមប្រព័ន្ធបច្ចេកវិទ្យា បិទមណ្ឌលរកស៊ីទុច្ចរិត ហើយ សង្រ្គោះពួកគេចេញមក។

Human Rights Watch ចោទរដ្ឋាភិបាលកម្ពុជាថា ប្រើការសារភាពដោយបង្ខំដើម្បីបង្ក្រាបអ្នកប្រឆាំង 

អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា ប្រើប្រាស់ការចោទប្រកាន់តាមផ្លូវព្រហ្មទណ្ឌ ការឃុំខ្លួន និងការបង្ខំឱ្យសកម្មជននយោបាយ និងសមាជិកគណបក្សប្រឆាំងសារភាពជាសាធារណៈ ដើម្បីធ្វើឱ្យចលនាប្រឆាំងចុះខ្សោយ និងពង្រឹងការគ្រប់គ្រងរបស់បក្សខ្លួន។ 

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.