The Cambodia Daily Khmer

អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​វត្ថុ​បុរាណ​ចំនួន​៥ ​ពី​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤

បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤ បាន​ប្រគល់​វត្ថុ​បុរាណ​ចំនួន​៥ ដែល​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤ បាន​រក​ឃើញ​នា​ពេល​កន្លង​មក ប្រគល់​ជូន​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ថែរក្សា និង​អភិរក្ស​បន្ត​ទៀត​កាលពី​ដើម​ខែ​មិថុនា ថ្មីៗ​កន្លង​មក​នេះ។

អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ការ​ប្រគល់​ទទួល​វត្ថុ​បុរាណ​ទាំង ៥​ប្រភេទ​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​ផ្ទាល់​រវាង​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​សហការី ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ពិធី​ប្រគល់ និង​ដាំ​កូនឈើ​នា​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤ កាលពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២១។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា វត្ថុ​បុរាណ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទទួល​នោះ​រួម​មាន៖

អាជ្ញាធរ​ជាតិ​អប្សរា បាន​ឱ្យ​ដឹង​ដែរ​ថា ការ​ប្រគល់​វត្ថុ​បុរាណ​នេះ គឺ​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទទួល​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ដែល​បាន​ប្រទះឃើញ និង​ស្ម័គ្រ​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា ថែរក្សា និង​អភិរក្ស ដើម្បី​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ឃើញ៕

Exit mobile version