The Cambodia Daily Khmer

ភាគ​៤៖ តើ​ក្រុម​យុវជន​បក្ស​ប្រជាជន​ប្រើ​វិធីសាស្ត្រ​ដូចម្តេច​ខ្លះ មាន​បំណង​អ្វី​នៅ​បរទេស ហើយ​អ្នក​ចូលរួម​បំពាន​ច្បាប់​ឬ​ទេ?

លោក ហ៊ុន ម៉ាណែត (ជួរ​ទី​ពីរ​រូប​កណ្ដាល) កូនប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខាង​នាយ​សមុទ្រ ដែល​កើត​ចេញពី​គណៈអចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ តើ​អង្គការ​ចាត់តាំង​របស់​គេ​រៀប​រចនាសម្ព័ន្ធ​ដូចម្តេច​ខ្លះ? មាន​សមាសភាព​អ្នក​ណា​ខ្លះ?

គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល (ឈប់​ប្រើ​ពាក្យ​មជ្ឈិម​បក្ស) នៃ​បក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​លោក សាយ ឈុំ ជា​អនុប្រធាន​ចុះហត្ថលេខា បាន​សម្រេច​តែងតាំង​បំពេញ​បន្ថែម​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល​ចំនួន ២៣​នាក់​ថែមទៀត​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២០។

ការតែងតាំង​នេះ ធ្វើឡើង​មួយ​អាទិត្យ​បន្ទាប់ពី​ថ្ងៃ​តែងតាំង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​១៣ ឧសភា ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល។ សមាជិក​ថ្មី​ទាំងអស់​នោះ​ដែល​នឹង​ជួយ​ពង្រឹង​ពង្រីក​ការងារ​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និង​បក្ស​ប្រជាជន​កម្ពុជា មាន​រាយ​នាម​បុរស និង​ស្ត្រី​ដូចតទៅ​នេះ៖

បុរស៖

ស្ត្រី​៖ ដាំ ដារិនី និង កុប ម៉ារីយ៉ាស។

រិន វីរៈ ជា​រដ្ឋលេខាធិការ​ក្រសួង​ផែនការ។

ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា រៀប​ជា​រចនាសម្ព័ន្ធ​ជា​អង្គការ​ចាត់តាំង​រើស និង​បញ្ចូល​សមាជិក​ក្រៅ​ប្រទេស មិន​ថា​ក្មេង មិន​ថា​ចាស់​ទៅ​ក្នុង​បក្ស​ប្រជាជន​កម្ពុជា ជា​សមាជិក​បក្ស​ទទួលស្គាល់​ដោយ​បក្ស មាន​អត្តសញ្ញាណប័ណ្ណ​សមាជិក​បក្ស ហើយ​រៀន​ស្លៀកពាក់​មាន​ឯកសណ្ឋាន​ក្នុង​ពិធី​អ្វី​មួយ​ដូចជា​អាវ​ពណ៌ពងក្រសារ មាន​ផ្លាក​សញ្ញា​បក្ស​រូប​ទេវតា​ជាប់​ហោប៉ៅ និង​មាន​បង់​ក​ក្រមា​បោះពុម្ព​សញ្ញា​បក្ស។

រចនាសម្ព័ន្ធ​អង្គការ​ចាត់តាំង​យុវជន​បក្ស យោង​តាម​ការ​ប្រជុំ​រួម​តាម​ប្រព័ន្ធ​ហ៊្សូម (ZOOM) ពី​ថ្ងៃ​ទី​៣ កក្កដា ដល់​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ​នេះ ចែក​ជា៖

កង ឬ​ផ្នែក​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ខាង​នាយ​សមុទ្រ ជួប​ប្រជុំ​ចំនួន ១១​ដង​ក្នុង​រវាង​ជាង​មួយ​ខែ។ ថ្ងៃ​ទី​៣ កក្កដា ឆ្នាំ​២០២១ ប្រជុំ​ក្រោម​អធិបតីភាព ហ៊ុន ម៉ាណែត និង​ថ្ងៃ​ទី​២៣ កក្កដា ក្រោម​អធិបតីភាព គិម សន្តិភាព។ មាន​ការ​ចោទ​សួរ​គ្នា​ក្នុង​ចំណោម​អ្នកវិភាគ​ខាង​ច្បាប់​អំពី​រឿង​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ខ្មែរ-បារាំង ខ្មែរ-អង់គ្លេស ខ្មែរ-អាល្លឺម៉ង់ ខ្មែរ-ស្វីស ខ្មែរ-កាណាដា ខ្មែរ-អូស្ត្រាលី ខ្មែរ-នូវែលហ្សេឡង់ ចូល​សមាជិកភាព​បម្រើ​បក្ស​ប្រជាជន​កម្ពុជា តាម​ច្រក​កង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ខាង​នាយ​សមុទ្រ ក្រោម​ការ​ដឹកនាំ​នៃ​នាយ​ទាហាន​ជាន់ខ្ពស់​បរទេស គឺ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ព​ជើងគោក​ប្រទេស​កម្ពុជា។ តើ​ជា​អំពើ​ខុសច្បាប់​ចូល​សញ្ជាតិ​ចំណុច​ណា? ន័យ​ស្បថ​សច្ចាប្រណិធាន​ជម្រាប​ជូន​លើកក្រោយ។

នៅ​សហរដ្ឋ​អាមេរិក​មាន​ប្រជុំ ៥​ដង​ពី​ថ្ងៃ​ទី​២៧ កក្កដា ដល់​ថ្ងៃ​ទី​១៤ សីហា៖

នៅ​កាណាដា មាន​កិច្ចប្រជុំ ៣​លើក ទី​១ នៅ​ថ្ងៃ​ទី​២៩ កក្កដា ប្រជុំ​នៅ​ក្រុង Alberta ប៉ែក​ខាងលិច។ ប្រជុំ​ថ្ងៃ​ទី​១ សីហា នៅ​ខេត្ត​គេបិច (Quebec) និង​ក្រុង​អុតាវ៉ា (Ottawa) ខេត្ត​អុងតារីយ៉ូ ប៉ែក​ខាងកើត ក្រោម​អធិបតីភាព​ឈ្មោះ សៅ ជីវ៉ាន់

មាន​សំណួរ​ថា តើ​កង ឬ​ផ្នែក​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ខាង​នាយ​សមុទ្រ​មាន​ធនធាន​ពី​ប្រភព​ណា ដើម្បី​ធ្វើ​សកម្មភាព​បំពេញ​បេសកកម្ម​រើស​សមាជិក​ចូល​បក្ស​របស់​គេ? តើ​សមាជិក​ម្នាក់​គេ​ស្ម័គ្រចិត្ត​ចូល​បម្រើ​បក្ស​ដោយ​ឥត​លក្ខខណ្ឌ ចាយវាយ​ខ្លួនឯង​ឥតប្រយោជន៍ ឬ​ដូចម្តេច?

តទៅ​នេះ យើង​សូម​រាយ​នាម​សមាសភាព​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​ដែល​មាន​មុខ​នាទី​ក្នុង​រចនាសម្ព័ន្ធ​អង្គការ​ចាត់តាំង​ខាង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ខាង​នាយ​សមុទ្រ យោង​តាម​ការ​ចូលរួម​ប្រជុំ​នៃ​ក្រុម ឬ​គណៈកម្មការ​យុទ្ធសាស្ត្រ​ថ្ងៃ​ទី​៩ សីហា ២០២១៖

ចំណែក​ឯ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុម ឬ​គណៈកម្មការ​សម្រួល​កិច្ច និង​ពិធីការ (Coordination and Protocol) នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ចូលរួម​មាន​សមាសភាព​ដូចតទៅ​នេះ៖

កិច្ចប្រជុំ​តាម​ហ៊្សូម នៅ​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០២១ ក្នុង​ក្រុម ឬ​គណៈកម្មការ​យុទ្ធសាស្ត្រ​ដឹកនាំ​ដោយ ហួន ភានុត មាន​អ្នក​ចូលរួម ៥០​នាក់ មាន​សមាសភាព​ដូចតទៅ​នេះ៖

ភាគ​បន្ត​នៅ​សប្តាហ៍​ក្រោយៗ យើង​នឹង​ពិនិត្យ​សកម្មភាព​ក្រុម​ការងារ​យុវជន​បក្ស​ស៊ីភីភី (CPP) នៅ​ទ្វីប និង​ប្រទេស​ដទៃ ការ​អះអាង​អំពី​មូលហេតុ​បង្កើត​បណ្ដាញ ថវិកា​ចំណាយ និង​ច្បាប់​ចែង​អំពី​សមាជិកភាព​បក្ស​កាន់​អំណាច​ផ្ដាច់ការ៕

Exit mobile version