33.8 C
Phnom Penh

TAG

សេចក្ដី​រាយការណ៍​ពិសេស

លោក ចេន ហ្ស៊ី បាត់​មុខ​ពី​កម្ពុជា ស្រប​ពេល​អាមេរិក​លាតត្រដាង​អំពើ​ឆបោក​និង​លាង​លុយ​កខ្វក់​ក្នុង​ប្រព័ន្ធ​គ្រីបតូ

អត្ថបទដោយ៖ តាំង សារ៉ាដា លោក ចេន ហ្ស៊ី (Chen Zhi) ជា​មនុស្ស​ដែល​មាន​លុយ​ដ៏​មហាសាល​ពី​ការ​រកស៊ី​បោកប្រាស់​តាម​អនឡាញ ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​របស់​លោក ស ខេង លោក ហេង សំរិន លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត កំពុង​បាត់​មុខ​ពី​កម្ពុជា បន្ទាប់ពី​អាមេរិក និង​អង់គ្លេស រឹបអូស​រូបិយប័ណ្ណ​គ្រីបតូ​ចំនួន...

អត្ថបទ​ស្រាវជ្រាវ៖ សំណុំរឿង​ថៃ​ឈ្លានពាន​កម្ពុជា គួរ​ប្រញាប់​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ UN និង​អគ្គលេខាធិការដ្ឋាន​អាស៊ាន

ស្ថានភាព​តានតឹង​នៅ​តំបន់​ព្រំដែន​ថៃ-កម្ពុជា កាន់តែ​ផុយ​ស្រួយ​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដែល​ងាយ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ។ ចុងក្រោយ​នេះ យោធា​ថៃ បាន​រុល​ចូល​ទៅ​ក្នុង​ព្រំដែន​កម្ពុជា ជាពិសេស​ពួកគេ​បាន​ឡើង​លើ​ចំណុច​កំពូល​នៃ​ប្រាសាទ​តាមាន់ធំ​ខាង​ក្នុង​ទឹកដី​កម្ពុជា ខណៈ​កងទ័ព​កម្ពុជា ក៏​បាន​ឡើង​ទៅ​ប្រឈមមុខ​នឹង​កងទ័ព​ថៃ ដោយ​ស្នើ​ឱ្យ​កងទ័ព​ថៃ ត្រឡប់​ចុះ​ទៅ​ខាង​ក្នុង​ទឹកដី​ថៃ វិញ ប៉ុន្តែ​កងទ័ព​ថៃ មិន​ព្រម​ធ្វើ​តាម​នោះ​ទេ។ មិន​តែប៉ុណ្ណោះ កងទ័ព​ថៃ បាន​ចូល​មក​ដេញ​ពលរដ្ឋ​ខ្មែរ​ដែល​ឡើង​ទៅ​លេង​លើ​ភ្នំ​ប្រាសាទ​តាមាន់ធំ នៅ​ចំពោះ​មុខ​កងទ័ព​ខ្មែរ​ថែមទៀត។ ឥឡូវ​នេះ បញ្ជាការដ្ឋាន​កងទ័ព​ថៃ នៅ​ភូមិភាគ​២ ដែល​ជាប់​ព្រំដែន​កម្ពុជា កំពុង​ដាក់​បទបញ្ជារ​បិទ​មិន​ឱ្យ​ពលរដ្ឋ​កម្ពុជា​បន្ត​ឡើង​ទៅ​លើ​ប្រាសាទ​តាមាន់ធំ​នេះ​ទៀត​ផង។ វា​មើល​ទៅ​ដូចជា កងទ័ព​និង​រដ្ឋាភិបាល​ថៃ ចាប់​យក​តំបន់​ប្រាសាទ​តាមាន់តូច...

តើ​ព្រះសង្ឃ និង​មេដឹកនាំ​ខ្មែរ បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ព្រះពុទ្ធ​សាសនា និង​សង្គម​ជាតិ​របស់​ខ្លួន?

ដោយ ខៀវ សុភា មាន​ពាក្យ​ជាច្រើន​តែង​ចោទប្រកាន់​លើ​ព្រះពុទ្ធ​សាសនា ថា ព្រះពុទ្ធ​សាសនា​ធ្វើ​ឱ្យ​មនុស្ស​ទន់​ខ្សោយ ពុទ្ធសាសនា​ធ្វើ​ឱ្យ​មនុស្ស​ក្រ ឬ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ធ្វើ​ឲ្យ​មនុស្ស​ខ្ជិល ជាដើម។ ដើម្បី​ឆ្លើយ​នឹង​ពាក្យ​ចោទប្រកាន់​ទាំងនេះ ពលរដ្ឋ​ខ្មែរ​ត្រូវ​ស្វែងយល់​ឱ្យ​បាន​ស៊ីជម្រៅ​ជា​មុន​សិន​ថា តើ​ព្រះសង្ឃ និង​មេដឹកនាំ​ខ្មែរ បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ព្រះពុទ្ធ​សាសនា និង​សង្គម​ជាតិ​របស់​ខ្លួន? កញ្ញា ខៀវ សុភា សូម​ជូន​សេចក្តី​រាយការណ៍​បែប​ស៊ីជម្រៅ​មួយ​ដោយ​ផ្ដោត​ទៅ​លើ​ទស្សនទាន​នានា​ជុំវិញ​កិច្ច​បដិបត្តិ​របស់​ព្រះសង្ឃ និង​មេដឹកនាំ​ខ្មែរ​ក្នុង​សង្គម​បច្ចុប្បន្ន។ ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ប្រជាជន​ខ្មែរ​គោរព​ប្រតិបត្តិ​ជា​ផ្លូវការ​ឡើងវិញ បន្ទាប់ពី​ត្រូវ​បាន​កំណត់​ជា​បាវចនា​របស់​ជាតិ​ក្នុង​មាត្រា​៤ នៃ​រដ្ឋធម្មនុញ្ញ គឺ ជាតិ...

តើ​កាកបាទក្រហម​កម្ពុជា​ទទួល​អំណោយ​សប្បុរស​ដោយ​កុសលកម្ម ឬ​អកុសលកម្មបថ?

នៅ​ក្នុង​រាជាណាចក្រ​អច្ឆរិយ​ខ្មែរ មាន​បនល្បែង​ស៊ីសង កាស៊ីណូ ដែល​ភាសា​អ៊ីតាលី​ប្រែ​ថា កូន​ផ្ទះ​តូចៗ​តាម​ស្រុកស្រែ ចំនួន​ជិត ១៥០ ទីប្រជុំជន​លេង​ល្បែង​ស៊ីសង មក​ទល់​ខែ​មីនា ឆ្នាំ​២០២៥។ ក្នុង​ចំនួន​នេះ ប្រមាណ ១០០​កាស៊ីណូ សង់​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ ៤៨​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​មួយ​ចំនួន​សេសសល់ នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​យៀកណាម។ តាម​ការ​សិក្សា​ស្រាវជ្រាវ​ពី​កងកម្លាំង​សន្តិសុខ​សាធារណៈ​អាមេរិកាំង​នៃ​ក្រសួង​យុត្តិធម៌ តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកទោស​ទាក់ទង​នឹង​ល្បែង​ស៊ីសង គេ​រក​ឃើញ​ថា ទីណា​មាន​កាស៊ីណូ​បើក​ល្បែង​ស៊ីសង​ក្នុង​រយៈពេល​បី​ឆ្នាំ បរិមាណ​ឧក្រិដ្ឋកម្ម​កើន​ឡើង​ពីរ​ទៅ​បី​ដង​នៅ​ទីនោះ។ ជំទាវ ប៊ុន រ៉ានី ភរិយា​លោក...

មេធាវី៖ ការ​ចាប់​ខ្លួន​លោក ហេង សិទ្ធី ដោយសារ​ដឹង​អំពី​ផែនការ​បង្កើត​បក្ស​នយោបាយ​ប្រឆាំង​ត្រកូល​ហ៊ុន

អត្ថបទដោយ តាំង សារ៉ាដា អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ដែល​ធ្លាប់​វាយប្រហារ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​រឿង​អំពើពុករលួយ រកស៊ី​ជាមួយ​ឧក្រិដ្ឋជន បើក​ល្បែង​អនឡាញ​ខុស​ច្បាប់ និង​ការ​ជួញដូរ​មនុស្ស​តាម​អនឡាញ​នោះ បាន​អះអាង​ពី​ពន្ធនាគារ​ក្នុង​ប្រទេស​រុស្ស៊ី ថា គណបក្ស​កាន់​អំណាច​ខ្លាច​លោក​កៀងគរ​យុវជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ព្រមទាំង​ចងសម្ព័ន្ធភាព​ជាមួយ​ប្រទេស​មហាអំណាច​ធំៗ ដូចជា រុស្ស៊ី ជប៉ុន អាមេរិក និង​ចិន ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​គ្រួសារ​ផ្ដាច់ការ​នៅ​កម្ពុជា។ មេធាវី​របស់​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី អះអាង​ថា គណបក្ស​កាន់​អំណាច​ស្នើសុំ​ឲ្យ​រុស្ស៊ី...

ទង្វើ​លោក ផែង វណ្ណៈ ដែល​ប្រើ​ហ្វេសប៊ុក​វាយប្រហារ​ពលរដ្ឋ​ខ្មែរ​តាម​អំពើ​ចិត្ត បង្ហាញ​ពី​កម្សោយ​របស់​សមត្ថកិច្ច

អត្ថបទដោយ ខៀវ សុភា មជ្ឈដ្ឋាន​ទូទៅ​បាន​ដាក់​ជា​ចម្ងល់​ថា តើ​និពន្ធ​នាយក​នៃ​សារព័ត៌មាន Pheng Vannak ញ៉ូវ (អនឡាញ) គឺ​លោក ផែង វណ្ណៈ ដែល​តែងតែ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) ធ្វើ​ជា​មូលដ្ឋាន​វាយប្រហារ​ ពលរដ្ឋ​តាម​អំពើ​ចិត្ត ព្រមទាំង​ប្រមាថ​សម្លាប់​អ្នក​នយោបាយ អ្នក​សារព័ត៌មាន និង​ព្រះសង្ឃ​ផង​នោះ ហេតុ​អ្វី​បាន​ជា​មិន​មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​មួយ​ចាត់​វិធានការ​ច្បាប់​ទៅ​លើ​បុគ្គល​រូប​នោះ? ឈ្មោះ ផែង វណ្ណៈ ដែល​ឧស្សាហ៍​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដើម្បី​បញ្ចេញមតិ​លើ​បញ្ហា​សង្គម ឬ​ហៅ​ម្យ៉ាង​ទៀត​ថា «រឿង​ដែល​គេ​កំពុង​ផ្ទុះ»...

សេចក្តី​រាយការណ៍​ពិពណ៌នា៖ ក្លឹប​ឧក្រិដ្ឋជន​លើ​ទឹកដី​អច្ឆរិយ (The Criminal Club in a Wonderland)

ដោយ ហាស់ សាន ព្រះ សិទ្ធត្ថ (Sidhatha) ព្រះ​សព្វញ្ញុពុទ្ធ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ (៥៤៣​ឆ្នាំ​មុន​គ.ស.) អប់រំ​មនុស្ស​ជា​ប្រមុខ​ដឹកនាំ​គេ ទាំង​ស្តេច ទាំង​រាស្ត្រ ឲ្យ​មាន​ទសធម៌ ឬ​ទសរាជធម៌ ឬ​ទសពិធរាជធម៌ គឺ​ធម៌​ដប់​ប្រការ។ ធម៌​ដប់​ប្រការ​នោះ​មាន​តែ​មហារាជ អសោក (Asoka)គ្រប់គ្រង​ដែន​នគរ មគធរដ្ឋ ប៉ុណ្ណោះ ដែល​ប្រតិបត្តិ​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នា​សតវត្ស​ទី​៣ មុន​គ្រិស្តសករាជ។ ទស្សនវិទូ​ចិន​បុរាណ ខុង ជឺ...

អ្នកឧកញ៉ា លី យ៉ុងផាត់ យក​ស្ថានីយ​ទូរទស្សន៍ PNN ធ្វើ​ជា​ទីតាំង​រកស៊ី​បើក​ល្បែង​អនឡាញ​និង​បង្ខាំង​មនុស្ស

ដោយ តាំង សារ៉ាដា អ្នកឧកញ៉ា​សញ្ជាតិ​ខ្មែរ-ថៃ លី យ៉ុងផាត់ ដែល​ត្រូវ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​របស់​លោក ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ​គ្រីបតូ (Crypto Currency) កំពុង​យក​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន (PNN) រកស៊ី​បើក​លេង​ល្បែងស៊ីសង​តាម​អនឡាញ ជា​ទីតាំង​បង្ខាំង​មនុស្ស ចាប់​ជំរិត​មនុស្ស និង​ចាប់​បង្ខំ​មនុស្ស​ឲ្យ​រកស៊ី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ដ៏​ធំ​នៅ​កម្ពុជា។ ស្តេច​កោះកុង (King of Koh Kong) អ្នកឧកញ៉ា​សញ្ជាតិ​ខ្មែរ-ថៃ...

ស្តេច​គ្រញូង ទ្រី ភាព រកស៊ី​ឧក្រិដ្ឋកម្ម​អនឡាញ​ជាមួយ​ជនជាតិ​ចិន​នៅ​សណ្ឋាគារ​និង​កាស៊ីណូ​ថ្មដា​ខេត្ត​ពោធិ៍សាត់

អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែល​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ធ្វើការ​ចោទប្រកាន់​ថា​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ ដោយ​ជ្រក​ក្រោម​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​ធ្វើការ​កាប់​បំផ្លាញ​ព្រៃឈើ​នាំ​ទៅ​ក្រៅ​ប្រទេស ត្រូវ​បាន​គេ​រក​ឃើញ​ថា ក្រុមហ៊ុន ទ្រី ភាព ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស MDS «ថ្មដា» មាន​បុគ្គលិក ១​ម៉ឺន​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន ជនជាតិ​ថៃ និង​ជនជាតិ​វៀតណាម កំពុង​រកស៊ី​ឧក្រិដ្ឋកម្ម​អនឡាញ​ខ្នាត​ធំ​ដោយ​គ្មាន​អាជ្ញាធរ​ហ៊ាន​ចុះ​បង្ក្រាប។ ស្តេច​គ្រញូង​ដែល​គេ​ស្គាល់​គ្រប់​គ្នា​ថា អ្នកឧកញ៉ា...

អត្ថបទ​ពិពណ៌នា៖ ចិន​កំពុង​ប្លន់​ទ្វីប​អាហ្វ្រិក ហើយ​នៅ​អាស៊ី​វិញ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ

អត្ថបទ​ដោយ៖ ហាស់ សាន ប្រទេស​កូនបំណុល​ចិន នៅ​ទ្វីប​អាហ្រ្វិក ត្រូវ​បាន​អ្នក​សង្កេតការណ៍​ពណ៌នា​ថា ចិន​កំពុង​ប្លន់​ទ្វីប​អាហ្រ្វិក។ នៅ​ទ្វីប​អាស៊ី​វិញ ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ។ តើ​មាន​មូលហេតុ និង​កត្តា​ដូចម្តេច​ខ្លះ​បាន​ជា​អ្នក​សង្កេតការណ៍​ហ៊ាន​និយាយ​ដូច្នោះ? លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​ពិពណ៌នា​មួយ​ពិនិត្យ​មើល​របៀប​ចិន ឲ្យ​ប្រទេស​ក្រៗ​ខ្ចី​បុល និង​របៀប​សង​បំណុល។ រដ្ឋាភិបាល​បក្ស​កុម្មុយនីស្ត​ចិន ក្រោម​កិច្ច​ផ្ដួចផ្ដើម​គំនិត​ពី​ប្រធាន​បក្ស លោក ស៊ី ជីនពីង (Xi Jinping) បាន​បង្កើត​គម្រោង​អភិវឌ្ឍន៍​មួយ​នៅ​ឆ្នាំ​២០១៣ ឲ្យ​ឈ្មោះ​ជា​ភាសា​ចិន​កុកងឺ ថា...

Latest news

© 2021, ដេលី. All rights reserved.