The Cambodia Daily Khmer

ភាគ​បញ្ចប់៖ បណ្ដាញ​សាខា​រចនាសម្ព័ន្ធ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ប្រទេស​ថៃ

ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ លោក អ៊ូក សោភ័ណ ក្នុង​ពិធី​បញ្ចូល​សមាជិក និង​ការ​បង្កើត​សាខា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ប្រទេស​ថៃ ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២២។

រាជាណាចក្រ​ថៃឡង់ដ៍ ជា​អ្នក​ជិតខាង​របស់​រាជាណាចក្រ​កម្ពុជា។ រាជាណាចក្រ​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ក្រុម​ការងារ​បម្រើ​បក្ស​ប្រជាជន​កម្ពុជា រៀបចំ​បណ្ដាញ សាខា រចនាសម្ព័ន្ធ​ក្នុង​បេសកកម្ម​គ្រប់គ្រង និង​តាមដាន​សកម្មភាព​ពលករ​ខ្មែរ​ដែល​គេ​ហៅថា ក្រុម​ការងារ​កសាង​ពង្រឹង​គណបក្ស។

ក្រុម​ការងារ​បម្រើ​បក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​ខេត្ត​ក្នុង​រាជាណាចក្រ​ថៃឡង់ដ៍ មាន​ឈ្មោះ​ខុស​ពី​ក្រុម​ការងារ​បម្រើ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ប្រទេស​ដទៃ។ គេ​ឲ្យ​ឈ្មោះ​ថា ក្រុម​ការងារ​កសាង ពង្រឹង​គណបក្ស (ប្រជាជន​កម្ពុជា) ប្រចាំ​ប្រទេស​ថៃ មិន​ហៅ​ថា​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស ឬ​ហៅ​ថា​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស​នោះ​ទេ។

យោង​តាម​សេចក្តី​ព្រាង សេចក្តី​សម្រេច​ស្តី​អំពី​ការ​កែសម្រួល​ក្រុម​ទទួល​បន្ទុក​តាម​តំបន់​នៅ​ប្រទេស​ថៃ និង​លេខាធិការដ្ឋាន​របស់​ក្រុម​ការងារ​កសាង​ពង្រឹង​គណបក្ស​ប្រចាំ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១ ដែល​មាន ៤​ប្រការ បក្ស​ប្រជាជន​កម្ពុជា កំណត់​ទិសដៅ​ជា​លាយលក្ខណ៍​អក្សរ​ច្បាស់លាស់ តើ​ក្រុម​ណា​នៅ​ទីណា មាន​ភារកិច្ច​ធ្វើ​អ្វី​ខ្លះ។

តទៅ​នេះ យើង​សូម​រាយ​នាម​សមាសភាព​ក្រុម​ការងារ​បម្រើ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ប្រទេស​ថៃ ជា​បន្ត​ទៅ​ទៀត ហើយ​និង​សូម​ជូន​ជ្រាប​អំពី​ភារកិច្ច។

ក្រុម​ទទួល​បន្ទុក​តំបន់​ខេត្ត​សុរិន្ទ មាន​សមាសភាព ៤៣​នាក់៖

ប្រធាន​បុរស​ឈ្មោះ៖

អនុប្រធាន ៥​នាក់ បុរស​ទាំងអស់ ៣​នាក់​មកពី​តំបន់​សាមុតប្រកាន ឈ្មោះ៖

សមាជិក​បុរស​ឈ្មោះ៖

សមាជិក​ស្ត្រី​ឈ្មោះ៖

ក្រុម​ទទួល​បន្ទុក​តំបន់​ខេត្ត​ឈៀងម៉ៃ មាន​សមាសភាព ១០​នាក់៖

ប្រធាន​បុរស​ឈ្មោះ៖

អនុប្រធាន​ម្នាក់​ឈ្មោះ៖

សមាជិក​បុរស​ឈ្មោះ៖

សមាជិក​ស្ត្រី​ឈ្មោះ៖

កិច្ចប្រជុំ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដែល​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ ប្រធាន​សាខា​បក្ស និង​សមាជិក​សមាជិកា​ដោយ​ផ្ទាល់ និង​តាម​អនឡាញ (Zoom) នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១។

ក្រុម​ទទួល​បន្ទុក​តាម​តំបន់​តាម​ខេត្ត មាន​ភារកិច្ច​ដោយ​សង្ខេប​ដូច​តទៅ​នេះ៖

ក្រុម​ចល័ត មាន​សមាសភាព ១៥​នាក់៖

ប្រធាន​បុរស​ឈ្មោះ៖

អនុប្រធាន​ឈ្មោះ៖

សមាជិក​បុរស​ឈ្មោះ៖

សមាជិក​ស្ត្រី​ឈ្មោះ៖

ក្រុម​ចល័ត​មាន​ភារកិច្ច៖

ក្រុម​ទទួល​បន្ទុក​ព្រះសង្ឃ និង​សមណ​សិស្ស​ខ្មែរ​មាន​សមាសភាព ៨​នាក់៖

ប្រធាន​បុរស​ឈ្មោះ៖

អនុប្រធាន​បុរស​ឈ្មោះ៖

សមាជិក​បុរស​ឈ្មោះ៖

សមាជិក​ស្ត្រី​ឈ្មោះ៖

ក្រុម​នេះ​មាន​ភារកិច្ច៖

ក្រុម​ទទួល​បន្ទុក​និស្សិត​មាន​សមាសភាព ១១​នាក់៖

ប្រធាន​ស្ត្រី​ឈ្មោះ៖

អនុប្រធាន​ស្ត្រី​ឈ្មោះ៖

អនុប្រធាន​បុរស​ឈ្មោះ៖

សមាជិក​បុរស​ឈ្មោះ៖

សមាជិក​ស្ត្រី​ឈ្មោះ៖

ក្រុម​ការងារ​ទទួល​បន្ទុក​និស្សិត​មាន​ភារកិច្ច៖

ក្រុម​បណ្ដាញ​ព័ត៌មាន​សង្គម (ហ្វេសប៊ុក យូធូប ធ្វីតទើ។ល។ មាន​សមាសភាព ១០​នាក់៖

ប្រធាន​បុរស​ឈ្មោះ៖

អនុប្រធាន​បុរស​ឈ្មោះ៖

អនុប្រធាន​ស្ត្រី​ឈ្មោះ៖

សមាជិក​បុរស​ឈ្មោះ៖

សមាជិក​ស្ត្រី​ឈ្មោះ៖

ក្រុម​នេះ​មាន​ភារកិច្ច៖

ក្រុម​គាំទ្រ​មាន​សមាសភាព ១១​នាក់ គ្មាន​ប្រធាន អនុប្រធាន មាន​តែ​សមាជិក៖

បុរស​ឈ្មោះ៖

ស្ត្រី​ឈ្មោះ៖

ប្រការ​២ ចែង​អំពី​ការ​បង្កើត និង​ចាត់តាំង​លេខាធិការដ្ឋាន​ក្រុម​ការងារ​កសាង​ពង្រឹង​បក្ស​ប្រចាំ​ប្រទេស​ថៃ ដែល​មាន​សមាសភាព​ដូច​តទៅ​នេះ៖

ប្រធាន​បុរស​ឈ្មោះ៖

អនុប្រធាន​បុរស​ឈ្មោះ៖

អនុប្រធាន​ស្ត្រី​ឈ្មោះ៖

សមាជិក​បុរស​ឈ្មោះ៖

សមាជិក​ស្ត្រី​ឈ្មោះ៖

លេខាធិការដ្ឋាន​មាន​ភារកិច្ច​ដូច​តទៅ​នេះ៖

សេចក្តី​រាយការណ៍​នេះ​ជា​ភាគ​បញ្ចប់​អំពី​សកម្មភាព​បក្ស​ប្រជាជន​កម្ពុជា ដែល​ពង្រីក​បណ្ដាញ​សាខា​ឥទ្ធិពល​នៅ​បរទេស ដែល​អាច​គំរាម បំភិតបំភ័យ​សមាជិក​សហគមន៍​ខ្មែរ​តាម​ប្រទេស​នីមួយៗ​នា​បច្ចុប្បន្ន និង​អនាគត។

ជនជាតិ​ខ្មែរ​នៅ​បរទេស​ឧស្សាហ៍​នាំគ្នា​និយាយ​ថា៖ យើង​ជា​ខ្មែរ​ដូចគ្នា យើង​គប្បី​មាន​ភាតរភាព សាមគ្គីភាព ឯកភាព​ជាតិ ចេះ​ស្រឡាញ់​គ្នា រាប់អាន​គ្នា​ជា​បងប្អូន។ បើ​ធ្វើ​បាន​ទៅវិញ​ទៅមក នោះ​ប្រពៃ​ណាស់។ ការពិត​ជាក់ស្តែង​វា​មិន​ដូច្នោះ​សោះ។ ខ្មែរ​ម្ខាង​មាន​បេះដូង​ទូលាយ គ្មាន​ចង់​បាន​ប្រយោជន៍​អ្វី​ពី​នរណា រីឯ​ខ្មែរ​ម្ខាង​ទៀត​គេ​មាន​មនោគមន៍វិជ្ជា មាន​ផែនការ​រក​ប្រយោជន៍​សម្រាប់​ក្រុម​គេ បក្ស​គេ ពួកគេ ហើយ​ប្រើ​ពាក្យ​បន្លំ​ត្រចៀក​អ្នក​ខាងក្រៅ​ថា គេ​ស្វែងរក​សាមគ្គីភាព ឯកភាព​ជាតិ។

ពាក្យ​ស្លោក​អាមេរិកាំង​មួយ​ប្រយោគ​និយាយ​ថា៖ ចូរ​ប្រយ័ត្ន​មនុស្ស​ដែល​អ្នក​ទុកចិត្ត។ អំបិល និង​ស្ករ មើល​ទៅ​ដូច​តែ​គ្នា

© 2022, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version