The Cambodia Daily Khmer

អង់គ្លេស​រក​ឃើញ​បេក្ខជន​២​រូប​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ការ​ប្រជែង​យក​តំណែង​នាយករដ្ឋមន្ត្រី​ជំនួស​លោក Boris Johnson

លោក Boris Johnson អ្នកស្រី Liz Truss រដ្ឋមន្ត្រី​ការបរទេស​កំពុង​កាន់​តំណែង​នៃ​គណៈរដ្ឋមន្ត្រី​ចាំ​ផ្ទះ និង​អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Rishi Sunak។

ក្រោយពី​ការ​បោះឆ្នោត​ជម្រុះ​ពី​ជុំ​ទី​១ និង​ដល់​ជុំ​ទី​៥ ដែល​ជ្រុះ​បេក្ខជន​ជាច្រើន​រូប គឺ​ទីបំផុត គេ​បាន​រក​ឃើញ​បេក្ខជន ២​រូប​បាន​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ គឺ​អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Rishi Sunak និង​អ្នកស្រី Liz Truss រដ្ឋមន្ត្រី​ការបរទេស​កំពុង​កាន់​តំណែង​នៃ​គណៈរដ្ឋមន្ត្រី​ចាំ​ផ្ទះ​របស់​លោក Boris Johnson។

នៅ​មុន​វគ្គ​ជម្រុះ​ដំបូង គឺ​មាន​បេក្ខជន​មួយ​ចំនួន​បាន​ដក​ខ្លួន​ពី​ការ​ប្រកួត។ បេក្ខជន​ប្រាំ​រូប​បាន​សម្រេច​ឈរ​ជា​ផ្លូវការ គឺ​លោក Rishi Sunak អ្នកស្រី Liz Truss អ្នកស្រី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Penny Mordaunt រដ្ឋលេខាធិការ​ទទួល​បន្ទុក​កិច្ចការ​សមភាព​យេនឌ័រ អ្នកស្រី Kemi Badenoch និង​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា គឺ​លោក Tom Tugendhat។

បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​អាល្លឺម៉ង់ DW បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២១ ខែ​កក្កដា នេះ​ថា អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Rishi Sunak និង​រដ្ឋមន្ត្រី​ការបរទេស អ្នកស្រី Liz Truss បាន​ក្លាយ​ជា​បេក្ខជន ២​រូប​ចុងក្រោយ​គេ​ដែល​ត្រូវ​ប្រកួតប្រជែង​ក្នុង​ជុំ​ផ្តាច់ព្រ័ត្រ ដើម្បី​ឡើង​ជា​ប្រធាន​គណបក្ស​អភិរក្ស​និយម​របស់​ចក្រភព​អង់គ្លេស ហើយ​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក Boris Johnson ដែល​បាន​លាលែង​ពី​តំណែង។

ក្នុង​ការ​បោះឆ្នោត​ជម្រុះ​ជុំ​ទី​៥ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ លោក Rishi Sunak បន្ត​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាងគេ គឺ ១៣៧​សំឡេង។ ចំណែក​អ្នកស្រី Liz Truss បាន​ឡើង​មក​លេខ​ពីរ​ជាមួយ​ការ​គាំទ្រ ១១៣​សំឡេង។ យោង​តាម​លទ្ធផល​នេះ បាន​នាំ​ឱ្យ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អ្នកស្រី Penny Mordaunt ធ្លាក់​ទៅ​លេខ​បី​វិញ ហើយ​ត្រូវ​ខ្ទាត​ចេញពី​ការ​ប្រកួត ព្រោះ​តែ​មាន​ការ​គាំទ្រ​តិច​ជាង​អ្នកស្រី Liz Truss រដ្ឋមន្ត្រី​ការបរទេស។

បន្ទាប់​ពី​នេះ គឺ​ការ​បោះឆ្នោត​ជុំ​ចុងក្រោយ នឹង​ត្រូវ​ធ្វើឡើង​ក្នុង​ចំណោម​សមាជិក​សកម្ម​ប្រហែល ២០​ម៉ឺន​នាក់​នៃ​គណបក្ស​អភិរក្ស​និយម​វិញ​ម្តង។ អ្នក​ដែល​ទទួល​ជ័យជម្នះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​៥ ខែ​កញ្ញា ហើយ​នឹង​ក្លាយ​ជា​ប្រធាន​បក្ស និង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ចក្រភព​អង់គ្លេស។

ក្នុង​ការ​បោះឆ្នោត​ជម្រុះ​ទាំង ៥​ជុំ​កន្លងមក​ដែល​ធ្វើឡើង​ដោយ​ក្រុម​សមាជិក​សភា​របស់​បក្ស​អភិរក្ស​និយម គឺ​លទ្ធផល​ស្ទង់មតិ​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ បង្ហាញ​ថា អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Rishi Sunak មិន​សូវ​មាន​ប្រជាប្រិយភាព ឬ​គាំទ្រ​ក្នុង​ចំណោម​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​អភិរក្ស​និយម​ដែល​នាំ​ឱ្យ​មាន​ការ​ព្យាករ​ថា លោក​អាច​នឹង​ចាញ់​អ្នកស្រី Liz Truss នៅ​ក្នុង​ការ​បោះឆ្នោត​មួយ​ទល់​នឹង​មួយ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណបក្ស​អភិរក្ស​និយម និង​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ចក្រភព​អង់គ្លេស ធ្វើឡើង​បន្ទាប់ពី​លោក Boris Johnson ត្រូវ​បាន​បង្ខំ​ឱ្យ​ចុះ​ចេញពី​ប្រធាន​បក្ស ហើយ​កាលពី​ថ្ងៃទី​៧ ខែ​កក្កដា ស្រាប់តែ​សមាជិក​គណៈរដ្ឋមន្ត្រី​របស់​លោក​ជាច្រើន​រូប​បាន ដោយ​រួម​មាន​លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Rishi Sunak ម្នាក់​ផង​ដែរ។ ប៉ុន្តែ​សម្រាប់​អ្នកស្រី Liz Truss ដែល​មាន​ការ​កោតសរសើរ​ថា​ជា​អ្នក​ការទូត​មាន​ឥទ្ធិពល​ដោយ​មិន​បាន​ចុះចេញ​ពី​តំណែង ហើយ​រួម​ទាំង​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Ben Wallace ក៏​មិន​បាន​ចុះ​ចេញពី​តំណែង​ផង​ដែរ។ អ្នក​ទាំង​ពីរ​ប្រកាន់​គោល​ជំហរ​រឹងមាំ​ប្រឆាំង​នឹង​រុស្ស៊ី ដែល​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន។

តើ​លោក Boris Johnson មាន​កំហុស​អ្វី​បាន​ជា​លោក​ត្រូវ​បាន​បក្ស​អភិរក្ស​និយម​គាប​សង្កត់​ឱ្យ​ចុះចេញ​ពី​តំណែង?

សម្រាប់​លោក ចនសុន បាន​និង​កំពុង​បន្ត​កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​រហូត​ទាល់តែ​ជ្រើសរើស​បាន​អ្នក​ថ្មី​មក​ជំនួស​រូបលោក​ដែល​នឹង​ដឹង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៥ កញ្ញា។

បើ​តាម​ការ​ចុះផ្សាយ​ជាច្រើន​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អង់គ្លេស គឺ​អាច​មាន ៥​ករណី គឺ៖

កំហុស​ទាំង ៥ នេះ​ដែល​សុទ្ធ​ជា​រឿង​អ្នក​សង្កេតការណ៍​មួយ​ចំនួន​ថា​ជា​ករណី​អាច​យោគយល់​បាន​ទៅលើ​លោក Johnson។

ដោយសារ​កំហុស​ទាំងនេះ លោក Boris Johnson បាន​សម្រេច​ទៅ​ឆ្លើយ​នៅ​ចំពោះ​មុខ​សមាជិក​សភា​ជា​ថ្មី​ម្ដង​ទៀត​ដែល​គេ​ថា​ជា​នាទី​ចុងក្រោយ​របស់​លោក​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស។

សារ​របស់​លោក Boris Johnson ដែល​ធ្វើ​ឱ្យ​មាន​ការ​ចងចាំ គឺ​លោក​បាន​ទទូច​សុំ​ឱ្យ​អ្នក​ស្នង​តំណែង​របស់​លោក​ត្រូវ​សហការ​ជាមួយ​អាមេរិក​ឱ្យ​បាន​ខ្លាំងក្លា​ក្នុង​ការ​ជួយ​ប្រទេស​អ៊ុយក្រែន​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី គឺ​ជួយ​ឱ្យ​អ៊ុយក្រែន មាន​សេរីភាព និង​ប្រជាធិបតេយ្យ។ សម្រាប់​បេក្ខជន ២​រូប​ដែល​រំពឹង​ថា​នឹង​អាច​ស្នង​តំណែង​ពី​លោក Johnson គឺ​អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Rishi Sunak មាន​អាយុ ៤២​ឆ្នាំ និង​អ្នកស្រី Liz Truss រដ្ឋមន្ត្រី​ការបរទេស​មាន​អាយុ ៤៦​ឆ្នាំ៕

Exit mobile version