40.8 C
Phnom Penh

CATEGORY

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​ថ្មី​ឥណ្ឌូនេស៊ី​អំពាវនាវ​សុំ​ឱ្យ​អ្នក​នយោបាយ​រួបរួម​គ្នា​ដើម្បី​ឥណ្ឌូនេស៊ី​ខ្លាំង

កាលពី​ថ្ងៃ​ពុធ ទី​២៤ មេសា គណៈកម្មការ​បោះឆ្នោត​របស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រកាស​ថា លោក Prabowo Subianto គឺជា​ប្រធានាធិបតី​ជាប់​ឆ្នោត។ ការ​ប្រកាស​របស់​ស្ថាប័ន​បោះឆ្នោត​នៃ​ប្រទេស​ដ៏​ធំ​មួយ​នៅ​អាស៊ី​អាគ្នេយ៍...

រុស្ស៊ី​ហៅ​ជំនួយ​យោធា​ដ៏​សម្បើម​របស់​អាមេរិក​ឱ្យ​អ៊ុយក្រែន​ថា​បង្កើត​ជា​គំនុំ ខណៈ​ចិន​វាយប្រហារ​ការ​ផ្ដល់​ជំនួយ​យោធា​ឱ្យ​តៃវ៉ាន់

នៅ​ទីបំផុត របប​នៅ​ទីក្រុង​មូស្គូ អស់​សង្ឃឹម​ព្រោះ​តែ​មាន​ទំនុកចិត្ត​ថា​សមាជិក​សភា​មកពី​បក្ស​សាធារណរដ្ឋ​ដែល​លម្អៀង​ទៅ​បេក្ខជន​ប្រធានាធិបតី ដូណាល់ ត្រាំ អាច​រាំង​ខ្ទប់​គម្រោង​ជំនួយ​យោធា​របស់​រដ្ឋការ​លោក ចូ បៃដិន ទៅ​ឱ្យ​អ៊ុយក្រែន...

លោក ចូ បៃដិន ប្រាប់​លោក ហ្សេឡេនស្គី ថា​ជំនួយ​សព្វាវុធ​នឹង​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន​ឆាប់ៗ​នេះ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ចូ បៃដិន បាន​ប្រាប់​សមភាគី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី ថា ទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​ប្រញាប់​បញ្ជូន​ជំនួយ​យោធា​ថ្មីៗ​ដើម្បី​ជួយ​ទីក្រុង​គៀវ...

ប្រធានាធិបតី​អ៊ុយក្រែន​ជឿ​ថា​ជំនួយ​អាមេរិក​ដែល​សភា​សម្រេច​អនុម័ត នឹង​ធ្វើ​ឱ្យ​អ៊ុយក្រែន​ឈ្នះ​រុស្ស៊ី

នៅ​ក្នុង​រយៈពេល ៦​ខែ​ចុងក្រោយ​នេះ សមរភូមិ​ជាច្រើន​ដែល​ទ័ព​អ៊ុយក្រែន វាយ​យក​បាន​ពី​រុស្ស៊ី កាលពី​ក្នុង​យុទ្ធនាការ​វាយបក​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២៣ កំពុង​ធ្លាក់​ក្នុង​ដៃ​កងទ័ព​រុស្ស៊ី វិញ​ហើយ។ អ៊ុយក្រែន បាន​ប្រាប់​ក្រុម​ផ្ដល់​ជំនួយ​ថា អ៊ុយក្រែន​កំពុង​ចុះ​ខ្សោយ​ខ្លាំង​ណាស់​នូវ​ការ​វាយបក​វិញ...

អ៊ីស្រាអែល​ចាប់ផ្ដើម​វាយ​សងសឹក​ទៅ​លើ​អ៊ីរ៉ង់​វិញ​ហើយ

មីស៊ីល​របស់​អ៊ីស្រាអែល បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​គោលដៅ​ជាច្រើន​ស្ថិត​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ង់ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ ទី​១៩ ខែ​មេសា នេះ បន្ទាប់ពី​អ៊ីស្រាអែល ព្រមាន​ថា​នឹង​សងសឹក​ចំពោះ​ការ​វាយប្រហារ​ដោយ​មីស៊ីល និង​ដ្រូន​របស់​អ៊ីរ៉ង់...

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល សច្ចា​វាយបក​ទៅ​លើ​អ៊ីរ៉ង់​វិញ​ដើម្បី​ការពារ​ខ្លួន ស្រប​ពេល​អាមេរិក​និង​បស្ចិម​ប្រទេស​ឱ្យ​បន្ត​អត់ធ្មត់​ក្ដី

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីស្រាអែល Benjamin Netanyahu សច្ចា​ថា​នឹង​ត្រូវតែ​វាយ​សងសឹក​លើ​អ៊ីរ៉ង់ វិញ ដែល​ថា​ជា​ការ​វាយ​ការពារ​ខ្លួន។ លោក Netanyahu បាន​បញ្ជាក់​ថា បើ​ទោះ​ក្រុម​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល...

តុលាការ​ប្រជាជន​វៀតណាម ផ្ដន្ទាទោស​ប្រហារ​ជីវិត​សេដ្ឋិនី​រកស៊ី​បោក​ប្រាក់​ខ្ទង់​ធំ

ប្រទេស​ណា​មិន​ដឹង​ទេ តែ​សម្រាប់​ប្រទេស​វៀតណាម មិន​អនុគ្រោះ​ដាច់ខាត​ទោះ​ជា​បុគ្គល​នោះ​មាន​ប្រាក់​មហាសាល​ក៏ដោយ ឱ្យ​តែ​កិបកេង​បោក​ប្រាក់​ឆបោក ដើម្បី​ក្លាយ​ខ្លួន​ជា​សេដ្ឋី ត្រូវតែ​មាន​ទោស។ នៅ​ថ្ងៃទី​១១ មេសា នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន...

ចិន និង​រុស្ស៊ី រួម​កម្លាំង​គ្នា​កាត់បន្ថយ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​ប្រទេស​លោក​សេរី

ក្រសែភ្នែក​របស់​អ្នក​ប្រជាធិបតេយ្យ​នៃ​ប្រទេស​លោក​ខាងលិច កំពុង​សម្លឹង​ទៅ​រក​ចិន ដែល​ប្រទេស​កុម្មុយនីស្ត​ដ៏​ធំ​មួយ​នេះ​កំពុង​ប្រើ​សក្ដានុពល​សេដ្ឋកិច្ច និង​កម្លាំង​យោធា​ទៅ​លើ​ប្រទេស​មួយ​ចំនួន​ជា​កូនបំណុល​ពាន់​លាន​ដុល្លារ ឱ្យ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ក្រុង​ប៉េកាំង។ រុស្ស៊ី ជា​មហាអំណាច​ដ៏​ខ្លាំង​មួយ​នៅ​លើ​ពិភពលោក​ដែល​មិន​មាន​ឈ្មោះ​ក្នុង​ចំណោម ២០​ប្រទេស​ជា​ប្រទេស​ជំពាក់​បំណុល​ចិន គរ​ដូច​ភ្នំ​នោះ​ទេ តែ​ទីក្រុង​មូស្គូ...

ធនាគារ​ពិភពលោក​រក​ឃើញ​ប្រទេស​ចំនួន​២០ ជាប់​បំណុល​ចិន​គរ​ដូច​ភ្នំ ក្នុង​នោះ​មាន​កម្ពុជា និង​ឡាវ​ផង​ដែរ

សារព័ត៌មាន​មួយ​បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​នៅ​លើ​ពិភពលោក​ដែល​ត្រូវ​បាន​ធនាគារ​ពិភពលោក​រក​ឃើញ​ថា​ជា​ប្រទេស​ដែល​ជាប់​បំណុល​ចិន ធ្ងន់ធ្ងរ​បំផុត​នោះ​ចាប់ពី​ជិត ៣​ពាន់​លាន​ដុល្លារ​ឡើង​ទៅ គឺ​មាន ២០​ប្រទេស។ យោង​តាម​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក ប្រទេស​ទាំងអស់​នេះ​ពិបាក​ក្នុង​ការ​ដោះស្រាយ​សង​បំណុល​ចិន ទាំង​ប្រាក់​ដើម និង​ការប្រាក់។...

នាយករដ្ឋមន្ត្រី​ថៃ ប្រាប់​មេដឹកនាំ​យោធា​ភូមា​ឱ្យ​ឆាប់​ចាប់ផ្ដើម​ចរចា ព្រោះ​កម្លាំង​ទ័ព​នៃ​របប​សឹក​នេះ​កំពុង​ចុះ​ទន់ខ្សោយ

នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin និយាយ​ថា ឥឡូវ​នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​មួយ ដើម្បី​បើក​កិច្ចពិភាក្សា​ជាមួយ​ពួក​យោធា​ភូមា ខណៈ​របប​ដឹកនាំ​យោធា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​កាលពី​ឆ្នាំ​២០២១ នា​ពេលនេះ​កំពុង​ចុះ​ទន់ខ្សោយ។ ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន...

ព័ត៌មានថ្មីៗ