The Cambodia Daily Khmer

ក្រុម​តស៊ូ​មតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថៃ​និង​កម្ពុជា​ស្វែងរក​ជន​ដៃ​ដល់​ដែល​បង្ក​របួស​ដល់​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

ជន​សង្ស័យ​ដែល​បង្ក​របួស​ស្នាម (រូប​ឆ្វេង) និង​លោក ស្រ៊ុន ស្រ៊ន និង​សហការី។

ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) លោក ហុង លីម ប្រកាស​ថ្កោលទោស​អំពើ​ហិង្សា​លើ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន និង​សហការី។

លោក ស្រ៊ុន ស្រ៊ន និង​សហការី ត្រូវ​បាន​ជនល្មើស​វាយ​បែក​ក្បាល​កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣ អំឡុង​ពួកគាត់​កំពុង​ផ្សាយ​ផ្ទាល់​ពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុង​បរិវេណ​វត្ត​មួយ​នៅ​ប្រទេស​ថៃ។

លោក ហុង លីម ចាត់ទុក​ទង្វើ​នេះ​ថា​ជា​អំពើ​យង់ឃ្នង ដែល​សំដៅ​រំខាន​ដល់​កម្មវិធី​ចែករំលែក​ចំណេះដឹង និង​សម្ដែង​មតិ​របស់​សកម្មជន​សិទ្ធិមនុស្ស​រូប​នេះ។

ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា អំពាវនាវ​ដល់​រដ្ឋាភិបាល​ថៃ ក្នុង​នាម​អាជ្ញាធរ​ដែនដី និង​រដ្ឋាភិបាល​កម្ពុជា ក្នុង​នាម​ជា​អ្នក​គាំពារ​ពលរដ្ឋ​ខ្មែរ ឱ្យ​វែកមុខ​យក​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version