The Cambodia Daily Khmer

អាជ្ញាធរ​ចម្រុះ​របស់​ថៃ នៅតែ​បន្ត​ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ជាយដែន​ជាប់​នឹង​កម្ពុជា

តម្រួត​ថៃ នៅតែ​បន្ត​ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ជាយដែន។ អាជ្ញាធរ​ចាប់​បាន​មនុស្ស​ជាង ៣០​នាក់ និង​បិទ​គណនី​ធនាគារ​ប្រមាណ ៨០០ ដែល​សម្រាប់​ផ្ទេរ​ប្រាក់​ចេញ​ចូល។

កាសែត The Nation របស់​ថៃ ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​មករា ថា អាជ្ញាធរ​ចម្រុះ ទាហាន និង​ប៉ូលិស បាន​រក​ឃើញ​មាន​ការ​លួច​ត​បណ្ដាញ​អ៊ីនធឺណិត​ពី​ខាង​ប្រទេស​ថៃឡង់ដ៍ ដើម្បី​ប្រព្រឹត្ត​អំពើ​ឆបោក​នៅ​ព្រំដែន​ខ្មែរ-ថៃ ច្រក​អូស្មាច់ ខាង​ខ្មែរ និង​ចុងឆម ខាង​ថៃ ស្រុក​កាបឈើង ខេត្ត​សុរិន្ទ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version