សេចក្តីថ្លែងការណ៍ផ្លូវការពីមន្ទីរបក្សកាន់អំណាច ការិយាល័យ គណៈកម្មាធិការមជ្ឈិមបក្ស នៃបក្ស ប្រជាជនកម្ពុជា ថ្លែងដោយលោក ហ៊ុន សែន ប្រធាន បក្ស ក្នុងខួប៧៥ឆ្នាំ នៃកំណើតបក្ស បានទទួលការចូលរួម អបអរសាទរ កោតសសើរ និង ជូនពរសព្វសាធុការពីយុទ្ធមិត្តយៀកណាម ជាពិសេស រណសិរ្សមាតុភូមិនិង ប្រធានបក្ស កុម្មុយនិស្តយៀកណាម។ កាសែតក្នុងស្រុកជាភាសាអង់គ្លេស ដូចជាកាសែត ភ្នំពេញប៉ុស្តិ៍ ជាដើម បានស្រង់ខ្លឹមសារខ្លះៗពីសុន្ទរកថាលោក ហ៊ុន សែន ដែលលោកអះអាងថា៖ គ្មាននរណាឲ្យសន្តិភាពយើងទេ។ សន្តិភាព បានមកពីកិច្ចខិតខំប្រឹងប្រែងដោយខ្លួនយើង ដូច្នេះ យើងត្រូវតែការពារដោយកម្លាំងរបស់យើង។
ទោះជាមេដឹកនាំបក្សកាន់អំណាចថ្លែងះអះអាងយ៉ាងណាក៏ដោយ សច្ចភាពពិត ដែលកូនខ្មែរបានដឹងពិតប្រាកដពីកំណត់ត្រាប្រវត្តិសាស្រ្តនោះវិញ គឺថា បក្ស ប្រជាជនកម្ពុជា បានប្រែក្លាយឈ្មោះពីបក្ស ប្រជាជន បដិវត្តកម្ពុជា មានប្រភពចេញពីបក្ស ប្រជាជនបដិវត្តខ្មែរ បង្កើតឡើងដោយសមមិត្ត ឡេ ឌឹកថ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ១៩៥១ ក្នុងកិច្ចប្រជុំបក្ស កុម្មុយនិស្តឥណ្ឌូចិន ដែលមានកម្មាភិបាលខ្មែរ៩នាក់ចូលរួមជាមួយ។
តាមសៀវភៅបណ្ឌិត Raoul Jenna គន្លឹះនៃប្រទេសកម្ពុជា ក្នុងសមាជបក្សលើកទី២ ពីថ្ងៃទី១១ ដល់ទី១៩ ខែកុម្ភៈ ឆ្នាំ១៩៥១ បក្ស កុម្មុយនិស្តឥណ្ឌូចិន បានប្រែឈ្មោះជា បក្សពលករយៀកណាម ហើយប្រកាសការបង្កើតបក្ស ប្រជាជនបដិវត្តខ្មែរ ដែលក្រោយមកដូរជា បក្ស ប្រជាជនបដិវត្តកម្ពុជា ហើយក្រោយមកដូរ ជា បក្ស ប្រជាជនកម្ពុជា។ ដូច្នេះ បក្សនេះ មិនមែនអ្នកជាតិនិយមស្នេហាជាតិខ្មែរជាអ្នកបង្កើតទេ គឺគ្រាន់តែចូលរួម ដើរតាមមាគ៌ា និង ក្រោមមគ្គុទេសក៍អ្នកដឹកនាំយៀកណាមតែប៉ុណ្ណោះ។ ចាប់ពីឆ្នាំ១៩៧៩មក រដ្ឋ អំណាចកុម្មុយនិស្តយៀកណាម បានជ្រោមជ្រែង ទ្រទ្រង់ ការពារបក្សដែលគេបង្កើតនោះរៀងរហូតមកទល់បច្ចុប្បន្ននេះ។ ប្រភពពីផ្ទៃក្នុងបក្ស ប្រជាជនកម្ពុជាឲ្យដឹងថា ក្រៅពីបញ្ចូលសមាជិកបក្សក្នុងកងកម្លាំង
ប្រដាប់អាវុធខ្មែរគ្រប់ស្រទាប់ក្របខណ្ឌ សមាគមជនជាតិយៀកណាមឯនាយសមុទ្រទាំង១៩នៅក្នុងប្រ ទេសកម្ពុជា មានភារកិច្ចជួយសង្កេតឃ្លាំមើលនាហ្មឺន មន្រ្តីរាជការខ្មែរណាខ្លះ ដែលចង់បែរខ្នងភ្លេចគុណយៀកណាម។ លើសពីនេះទៀត ធនាគារយៀកណាមទាំង៥ មានធនាគារឯកជន មានទាំងធនាគារយោធា ជួយឧបត្ថម្ភផ្គត់ផ្គង់ទុនដល់ជនជាតិយៀកណាម ជាពិសេសអតីតយុទ្ធជនមកច្បាំងបណ្តេញខ្មែរក្រហម ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលជាច្រើនសែនហិកតារតាមខេត្តនីមួយៗ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
