ស្វាមីរបស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណ រស្មី បានមានប្រសាសន៍កាលពីម្សិលមិញថា ព្រះអង្គម្ចាស់ក្សត្រី បានលាលែងពីអនុប្រធានទី១គណបក្សហ្វុ៊នស៊ិនប៉ិច ពីរខែបន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមកកាន់តួនាទីជំនួសព្រះអង្គម្ចាស់ក្សត្រីក្នុងនាមជាប្រធានគណបក្សរាជានិយមនេះ។
លោក កែវ ពុទ្ធរស្មី ដែលក៏ជាប្រធានគណបក្សហ្វុ៊នស៊ិនប៉ិចក្នុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០ដែរនោះបានមានប្រសាសន៍ថា “ភរិយារបស់លោកបានលាលែងហើយ។ គាត់ក៏ជាឯកអគ្គរាជទូតប្រចាំប្រទេសមា៉ឡេស៊ីផងដែរ ហើយវាគួរឲ្យនឿយណាយណាស់”។
លោក កែវ ពុទ្ធរស្មី បានមានប្រសាសន៍ថា ការសម្រេចរបស់ភរិយាលោកចាកចេញនេះមិនមែនដោយសារមានជម្លោះជាមួយសម្តេចក្រុមព្រះ រណឫទ្ធិ ដែលបានមកគ្រប់គ្រងគណបក្សហ្វុ៊នស៊ិនប៉ិចចាប់តាំងពីព្រះអង្គវិលមកវិញកាលពីខែមករាឡើយ។
លោកបានមានប្រសាសន៍ថា ឥឡូវនេះគណបក្សហ្វុ៊នស៊ិនប៉ិចស្ថិតក្រោមការគ្រប់គ្រងរបស់បងប្រុសភរិយាលោក ហើយភរិយាលោកមិនសូវសំខាន់ក្នុងគណបក្សហ្វុ៊នស៊ិនប៉ិចឡើយ។ “អំឡុងពេលអវត្តមានសម្តេចក្រុមព្រះ រណឫទ្ធិនោះ រូបខ្ញុំ និងភរិយាខ្ញុំបានព្យាយាមរក្សាអត្តសញ្ញាណគណបក្ស”។
ព្រះអង្គម្ចាស់ក្សត្រី អារុណ រស្មី បានដឹកនាំគណបក្សហ្វុ៊នស៊ិនប៉ិចក្នុងឆ្នាំ២០០៨ដល់ការបោះឆ្នោតឆ្នាំ២០១៣ដោយមិនមានវត្តមានបងប្រុសរបស់ព្រះអង្គម្ចាស់ក្សត្រី ដែលត្រូវបានបណ្តេញចេញពីប្រធានគណបក្សក្នុងឆ្នាំ២០០៦៕សារុន