TAG
translate
បេក្ខជនដែលគេតែងតាំងម្នាក់របស់គណបក្សសង្គ្រោះជាតិនៅគ.ជ.ប.នឹងឡើងតុលាការ
យោងតាមលិខិតមួយទទួលបានកាលពីថ្ងៃពុធឲ្យដឹងថា បេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនតែងតាំងបួនរូបរបស់គណបក្សប្រឆាំងនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នឹងត្រូវតុលាការវិនិច្ឆ័យទោសទាក់ទិននឹងបទចោទព្រហ្មទណ្ឌនៃ "អំពើហិង្សាដោយចេតនា"។
លោក រ៉ុង ឈុន មេដឹកនាំសហជីព ត្រូវបានជ្រើសរើសដោយគណបក្សសង្គ្រោះជាតិធ្វើជាសមាជិកមួយរូបនៃសមាជិកគណៈកម្មាធិការប្រាំបួនរូបនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត បន្ទាប់ពីស្ថាប័ននេះបង្កើតឡើងនៅខែមេសាឆ្នាំ២០១៥។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គណបក្សនីមួយៗបានជ្រើសរើសសមាជិកបួនរូប និងបានព្រមព្រៀងលើសមាជិក "អព្យាក្រឹត" មួយរូបក្រោមកិច្ចព្រមព្រៀងនយោបាយនាខែកក្កដាឆ្នាំ២០១៤ជាប្រវត្តិសាស្ត្រ។
លោក ឈុន បានរងការចោទប្រកាន់នៅខែកញ្ញាឆ្នាំ២០១៤ ពីបទ "អំពើហិង្សាដោយចេតនា" ទាក់ទិននឹងកូដកម្មទូទាំងប្រទេសរបស់កម្មករកាត់ដេរ ដែលត្រូវបានបង្ក្រាបយ៉ាងហិង្សាដោយរដ្ឋាភិបាលនៅដើមឆ្នាំនោះ។ កាលពីថ្ងៃពុធ លោកបានទទួលលិខិតជូនដំណឹងមួយអំពីសវនាការនៅពេលខាងមុខ។
ក្នុងលិខិតមួយចុះថ្ងៃទី២៦ខែមេសា ចៅក្រមស៊ើបសួរនៅតុលាការក្រុងភ្នំពេញ...
ធនាគារពិភពលោកនឹងបោះឆ្នោតលែងបង្កកមូលនិធិទណ្ឌកម្មរយៈពេល៥ឆ្នាំ
គណៈនាយករបស់ធនាគារពិភពលោកអាចបោះឆ្នោតថ្ងៃនេះ ដើម្បីផ្តល់គម្រោងជាថ្មីដល់គ្រួសារដែលគ្មានដីធ្លីនៅប្រទេសកម្ពុជាដែលបានជួបបញ្ហាធំៗ ជាវិធានការមួយដែលលើកដោយប្រសិទ្ធភាពលើការបង្កករយៈពេល៥ឆ្នាំមិនឲ្យប្រទេសនេះខ្ចីប្រាក់របស់ខ្លួន ក្នុងការតវ៉ានឹងការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំរបស់រដ្ឋាភិបាល។
ធនាគារបានបន្តគ្រប់គ្រងគម្រោងដែលមានតាំងពីមុននៅក្នុងប្រទេសនេះ ហើយចាប់ផ្តើមគម្រោងថ្មីដោយប្រើប្រាក់បម្រុងទុកសម្រាប់ប្រទេសដទៃ។ ប៉ុន្តែខ្លួនមិនបានចំណាយប្រាក់របស់ខ្លួននៅកម្ពុជាចាប់តាំងពីឆ្នាំ២០១១ទេ ដោយសារតែអាក់អន់ចិត្តនឹងការបណ្តេញចេញពីលំនៅដ្ឋានដ៏ច្រើនដោយរដ្ឋាភិបាលក្នុងតំបន់បឹងកក់ក្នុងក្រុងភ្នំពេញ ក្នុងពេលនោះក៏មានគម្រោងធនាគារបន្តទៀត ដើម្បីផ្តល់ឲ្យសហគមន៍បែបនេះនូវប្លង់កម្មសិទ្ធិដីធ្លីឯកជនដែរ។
ទោះបីមានការអំពាវនាវបន្តបន្ទាប់សុំឲ្យធនាគារនេះជួយអ្នកដែលត្រូវគេបណ្តេញចេញពីលំនៅដ្ឋាន មុននឹងទាក់ទងជាថ្មីជាមួយកម្ពុជាក៏ដោយ ក៏គណៈនាយកអាចលែងបង្កកមូលនិធិទៀតហើយ នៅពេលដែលខ្លួនជួបគ្នានៅថ្ងៃនេះក្នុងក្រុងវ៉ាស៊ីនតោន។
នៅក្នុងរបៀបវារៈគឺមានកំណត់ចូលរួមប្រទេសដែលស្នើឡើងសម្រាប់កម្ពុជា ជាគម្រោងនៃផែនការធនាគារសម្រាប់កម្ពុជាក្នុងរយៈពេលពីរបីឆ្នាំបន្ទាប់មកទៀត និងសំណើដំណាក់ការទីពីរនៃគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចមានទឹកប្រាក់២៥លានដុល្លារអាមេរិក។
ដំណាក់ការទីមួយនៃគម្រោងនេះដែលបានបញ្ចប់ក្នុងឆ្នាំ២០១៥ ក្រោយពីដំណើរការរយៈពេល៧ឆ្នាំ គឺបានចំណាយអស់១៣លានដុល្លារ ដើម្បីបង្កើតដីសម្បទានសង្គមកិច្ចចំនួន៨កន្លែងសម្រាប់គ្រួសារក្រីក្ររាប់ពាន់គ្រួសារដែលមានដីតិចតួច ឬគ្មានដីសោះ។ ធនាគារពិភពលោកបានសាទរគម្រោងនេះថាជាជោគជ័យទាំងស្រុង។
ប៉ុន្តែការស្ទង់នៃទីតាំងទាំងឡាយដោយអង្គការសិទ្ធិមនុស្ស លីកាដូកាលពីខែមិថុនា ឆ្នាំ២០១៥បានរកឃើញថា ក្រុមគ្រួសារដែលបានជ្រើសរើសរាប់ពាន់គ្រួសារមិនអាចចូលមករស់នៅទីតាំងនោះបានទេ ដោយសារតែមានបញ្ហាជាច្រើន តាំងពីដីគ្មានជីជាតិរហូតដល់មានពលរដ្ឋដទៃអះអាងថាដីនៅទីនោះជាដីរបស់ខ្លួនទៅវិញ។ ការស្ទង់នេះនិយាយថា ធនាគារពិភពលោកមិនគួរយល់ព្រមលើដំណាក់ការទីពីរឡើយ ដរាបណាដំណាក់ការទីមួយមិនបានកែខៃ និងផ្តល់នូវការវាយតម្លៃដោយស្មោះត្រង់ទេនោះ។ សំណើដំណាក់ការទីពីរ គឺកំពុងលើកឡើងពីការបារម្ភខ្លាចមានការបណ្តេញចេញដោយបង្ខំកាន់តែខ្លាំងឡើង ពីព្រោះក្រុមគ្រួសាររាប់ពាន់គ្រួសារកំពុងតែដាំដុះលើទីតាំងនោះរួចហើយ ដែលជាកន្លែងគេបានជ្រើសរើសជាដីសម្បទានសង្គមកិច្ចថ្មី។
ក្រុមប្រចាំប្រទេសកម្ពុជារបស់ធនាគារពិភពលោកបានបដិសេធមិនឆ្លើយសំណួរទាក់ទងនឹងគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬការត្រៀមខ្លួនទាក់ទងជាថ្មីជាមួយកម្ពុជាទេ។
គម្រោងគណនេយ្យភាពអន្តរជាតិ ជាអង្គការក្រៅរដ្ឋាភិបាលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលធ្វើយុទ្ធនាការប្រឆាំងនឹងការបណ្តេញចេញដោយបង្ខំ គឺបានសរសេរទៅគណៈនាយកធនាគារពិភពលោក ដោយជំរុញឲ្យធនាគារនេះផ្អាកការយល់ព្រមលើគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងដំណាក់ការពីរសិន។
អង្គការនេះបានសរសេរថា "ក្នុងពេលដែលធនាគារពិភពលោកចាត់ទុកដំណាក់ការទីមួយនៃគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចថាជាជោគជ័យ ដោយមានលទ្ធផលសំខាន់ៗលើសគោលដៅផែនការនោះ ការស្រាវជ្រាវដោយអង្គការសិទ្ធិមនុស្ស លីកាដូបែរជាចាត់ទុករូបភាពនោះថាខុសគ្នាស្រឡះទៅវិញ"។
អង្គការនេះសរសេរថា "គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចមិនគួរចាត់ទុកថាជាគម្រោងប្រកបដោយចិរភាពបានទេ ហើយក៏មិនមែនជាគំរូអនុវត្តតាមសម្រាប់ដីសម្បទានសង្គមកិច្ចដល់អ្នកគ្មានដីធ្លីបានឡើយ។ ដូច្នេះហើយ ការវិនិយោគបន្ថែមទៀតក្នុងគម្រោងនេះដូចមានហើយ គឺជាផ្លូវខុស"។
អ្នកស្រី ទេព វន្នី អ្នកភូមិបឹងកក់ដែលបានក្លាយជាសកម្មជនប្រឆាំងនឹងការបណ្តេញចេញពីលំនៅដ្ឋានដ៏លេចធ្លោ បាននិយាយថា ធនាគារពិភពលោកគួរលើកការបង្កកមូលនិធិរបស់ខ្លួនទៅបាន ល្គឹកណាតែខ្លួនដាក់ចេញនូវផែនការច្បាស់លាស់ ដើម្បីជួយពលរដ្ឋរាប់ពាន់គ្រួសារដែលត្រូវគេបណ្តេញចេញពីបឹងកក់ ដោយបណ្តាលឲ្យមានការបង្កកមូលនិធិតាំងពីដំបូងនោះ។
អ្នកស្រី វន្នី បាននិយាយថា "យើងទាមទារឲ្យធនាគារពិភពលោកទទួលខុសត្រូវចំពោះពលរដ្ឋដែលគេបណ្តេញចេញពីបឹងកក់ និងសូមជំរុញរដ្ឋាភិបាលរកដំណោះស្រាយឲ្យបានឆាប់រហ័ស ពីព្រោះយើងកំពុងរងគ្រោះជិត១០ឆ្នាំមកហើយ"៕(រាយការណ៍បន្ថែមដោយ អូន ភាព)
ជំងឺមន្ទិលសង្ស័យកើតមាន ក្នុងខណៈដែលគណបក្សប្រជាជនកម្ពុជាជញ្ជឹងគិតលើវាសនារបស់ខ្លួន
អស់រយៈពេលរាប់ទសវត្សរ៍មកនេះ គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងប្រទេសកម្ពុជាយ៉ាងស្រួលរំភើយតាមរយៈបំបែកនិងយកឈ្នះលើ ដោយផ្តល់រង្វាន់ជាការដំឡើងសក្តិយសសំខាន់ដល់ជនឋានៈខ្ពង់ខ្ពស់ ដែលបើមិនដូច្នេះទេ គឺអាចជំទាស់នឹងបក្សនេះ ក្នុងពេលដែលប្រើហិង្សានិងធ្វើការចាប់ខ្លួនអ្នកដទៃ។
យុទ្ធសាស្ត្រនេះបានបំផ្លាញចលនារាជានិយមរបស់ប្រទេសនេះ គឺកាលពីមុនធ្លាប់ជាការគំរាមដ៏ធំបំផុតចំពោះអំណាចរបស់ខ្លួន ហើយតំណាងដោយសម្តេចព្រះ នរោត្តម សីហនុដ៏មានប្រជាប្រិយភាព នាទសវត្សន៍ឆ្នាំ២០០០ និងរារាំងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដទៃទៀតមិនឲ្យចូលមកជិត រហូតទាល់តែមានការកើនឡើងគួរឲ្យភ្ញាក់ផ្អើលរបស់គណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៣។
ក្រោយមក ខ្លួនធ្វើឲ្យភ្ញាក់ផ្អើលដល់មនុស្សមួយចំនួន នៅពេលដែលគណបក្សកាន់អំណាចនេះបានបោះបង់ចោលវប្បធម៌សន្ទនារបស់ខ្លួនកាលពីឆ្នាំមុនជាមួយគណបក្សសង្គ្រោះជាតិ ហើយបានបញ្ជាឲ្យគេចាប់ដាក់ពន្ធនាគារចំពោះមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ដោយប្រើពេលបើកការវាយប្រហារផ្នែកនយោបាយយ៉ាងខ្លាំងទៅលើអនុប្រធានដ៏មានប្រជាប្រិយរបស់លោក គឺលោក កឹម សុខា។
ដោយការបោះឆ្នោតឃុំសង្កាត់ធ្វើនៅមួយឆ្នាំទៀត ហើយការបោះឆ្នោតជាតិនាឆ្នាំ២០១៨នឹងធ្វើឡើងនៅជាងពីរឆ្នាំទៀតនោះ កម្រិតថ្មីនៃភាពច្របូកច្របល់បានឈានដល់កម្រិត ក្នុងពេលដែលតំណាងរាស្ត្រ អ្នកប្រើហ្វេសប៊ុកនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សត្រូវបានចាប់ខ្លួន មានមន្ត្រីអង្គការសហប្រជាតិមួយរូបត្រូវចោទប្រកាន់ ហើយមានអ្នកវិភាគនយោបាយម្នាក់ត្រូវបានគណបក្សប្រជាជនកម្ពុជាប្តឹងពីបទបរិហារកេរ្តិ៍។
ទោមនស្សរបស់ពលរដ្ឋនឹងរដ្ឋាភិបាលក៏បានជួបនឹងជំងឺមន្ទិលសង្ស័យកាន់តែខ្លាំងឡើង ក្នុងខណៈដែលគណបក្សប្រជាជនកម្ពុជាគំរាមប្រើវិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកដែលពាក់អាវខ្មៅគាំទ្រអ្នកដែលត្រូវចាប់ខ្លួន ដោយផ្តល់យោបល់ថា ពួកគេអាចជាប្រផ្នូលនៃ"បដិវត្តន៍ពណ៌"។
លោក ឆាំង សុង អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យ ដោយសំដៅលើប្រធានស្ថាបនិកគណបក្សកាន់អំណាចដែលបានទទួលអនិច្ចកម្មកាលពីខែមិថុនា ហើយបានក្លាយជាគូបដិបក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា "តាមត្រង់ទៅ ខ្ញុំមិនដឹងថា នរណាគឺជាអ្នករៀបផែនការរបស់គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះទេ ចាប់តាំងពីមរណភាពរបស់ ជា ស៊ីម មក"។
លោក សុង បានមានប្រសាសន៍ថា "ហ៊ុន សែន ទំនងជាដោះស្រាយជាមួយគណបក្សប្រជាជនទាំងអស់ដោយខ្លួនលោកផ្ទាល់ ដោយប្រើមន្ត្រីបន្ទាប់ៗនិងមនុស្សស៊ីឈ្នួល ដើម្បីដោះស្រាយទំនាក់ទំនងសាធារណៈដ៏រសើបបំផុត"។
តាមពិតទៅ ដំណាលគ្នានោះ គណបក្សនេះគួរប្រមូលផ្តុំគ្នាដើម្បីជម្រះនូវការថ្នាក់ថ្នាំងចិត្ត ជាការស្ទាបស្ទង់ដោយមូលនិធិអាស៊ីក្នុងឆ្នាំ២០១៤បានរកឃើញត្រឹមតែ៣២ភាគរយនៃពលរដ្ឋទាំងអស់ប៉ុណ្ណោះដែលពេញចិត្តនឹងទិសដៅរបស់ប្រទេសជាតិ គឺផ្ទុយទៅវិញ ខ្លួនបានបើកការវាយប្រហារលើអ្នករិះគន់ ដោយធ្វើកិច្ចការតិចតួចដើម្បីពង្រឹងមតិសាធារណៈ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍ថា លោកជឿថា គណបក្សប្រជាជនកម្ពុជាបានបាត់បង់គោលបំណងដ៏សកម្ម ក្រៅតែពីរកបានអំណាចនៃមេដឹកនាំរបស់ខ្លួនប្រឆាំងនឹងការគំរាមដែលធ្វើឡើងដោយយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិទល់នឹងភាពព្រងើយកន្តើយរបស់រដ្ឋាភិបាលរាប់ឆ្នាំមកហើយ។
លោក រង្ស៊ី បានមានប្រសាសន៍ក្នុងសារអ៊ីម៉េលថា "គណបក្សសម័យសង្គ្រាមត្រជាក់ដែលមានការជំរុញទឹកចិត្តលុបបំបាត់របបខ្មែរក្រហមកាលពី៣៧ឆ្នាំមុន គឺពិតជាកំពុងខំត្រដរដើម្បីរស់រានមានជីវិតរបស់ខ្លួនប៉ុណ្ណោះ"។
លោក រង្ស៊ី បានមានប្រសាសន៍ថា "ប្រហែលជា៨០ភាគរយនៃប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នបានកើតក្រោយឆ្នាំ១៩៧៩ ឬមានវ័យក្មេងពេកពេលនោះមិនអាចចងចាំនូវអ្វីទាក់ទងនឹងខ្មែរក្រហមបានទេ។ ដោយសារតែមានការអនុវត្តអភិបាលកិច្ចទន់ខ្សោយ តាមការយល់ឃើញ គណបក្សប្រជាជនកម្ពុជាមើលឃើញការបាត់បង់នូវមូលដ្ឋានប្រជាប្រិយភាពរបស់ខ្លួនកាន់តែបន្តកើតមាននិងដ៏គំហុក"។
តាមពិត ប្រជាសាស្ត្រានុវត្តន៍កំពុងតែផ្លាស់ប្តូរយ៉ាងគំហុកដែលថា អ្នកដែលដល់អាយុបោះឆ្នោតនៅឆ្នាំនេះ គឺនឹងកើតក្រោយការប្រយុទ្ធប្រដាប់អាវុធរវាងបក្សនិងបក្សកាលពីខែកក្កដា ឆ្នាំ១៩៩៧ក្នុងក្រុងភ្នំពេញ ក្នុងពេលនោះលោក ហ៊ុន សែន បានបណ្តេញព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ឲ្យចេញពីអំណាច។
វាជាជំនាន់នៃអ្នកបោះឆ្នោតដែលឃើញមានមនុស្សកាលីបៗស្លៀកពាក់យោធាលេងល្បែងបាញ់គ្រាប់ពណ៌ដាក់គ្នារាល់ពេលចុងសប្តាហ៍ ជាជាងចូលឆាកប្រយុទ្ធក្នុងសង្គ្រាមស៊ីវិល ចំណែកឯអ្នកផ្សេងទៀតនាំគ្នាពពាក់ពពូនចេញក្រៅប្រទេសរាប់រយរាប់ពាន់នាក់ ដើម្បីស្វែងរកការងារធ្វើ ដោយមើលឃើញឱកាសការងារតិចតួចនៅក្នុងប្រទេស។
លោក រង្ស៊ី បានមានប្រសាសន៍ថា រដ្ឋាភិបាលមួយដែលទទួលខុសត្រូវចំពោះជំងឺសង្គមនិងសេដ្ឋកិច្ចដ៏រាលដាល គឺគួរធ្លាក់យូរណាស់មកហើយក្នុងលទ្ធិប្រជាធិបតេយ្យ ហើយថាមានការយល់ដឹងកាន់តែច្រើនថា ក្នុងគោលបំណងបន្តឲ្យមានជីវិតរស់នៅ គឺ"គណបក្សប្រជាជនកម្ពុជាត្រូវតែលុបបំបាត់ ឬសម្លាប់ប្រជាធិបតេយ្យដោយយឺតៗ"។
មេដឹកនាំបក្សប្រឆាំងរូបនេះបានមានប្រសាសន៍ថា "នេះជាឈ្មោះល្បែងក្នុងពេលអនាគតដែលអាចដឹងជាមុន។ មានសេណារីយ៉ូជាច្រើននៅក្នុងបរិបទនេះ គឺការបង្ក្រាបកាន់តែខ្លាំង ឃាតកម្មផ្នែកនយោបាយ ភេរវកម្មរដ្ឋ ភាពមានអាសន្ន រដ្ឋប្រហារជាដើម"។
លោក រង្ស៊ី បានមានប្រសាសន៍ថា "ការបោះឆ្នោតគ្រោងធ្វើនៅឆ្នាំ២០១៧និងឆ្នាំ២០១៨អាចលុបចោល ឬពន្យារពេល ឬក្លាយជារឿងលេងសើចដោយមានរបបដែលបាត់បង់ភាពស្របច្បាប់របស់ខ្លួន ហើយកម្ពុជាក្លាយជារដ្ឋក្រៅច្បាប់"។
ទោះជាយ៉ាងនេះក្តី លោក សុផល អ៊ា អ្នកនិពន្ធសៀវភៅស្តីពី"ការពឹងជំនួយនៅកម្ពុជា៖របៀបដែលជំនួយបរទេសធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ"បានមានប្រសាសន៍ថា ប្រវត្តិគណបក្សប្រជាជនកម្ពុជាក្នុងការកម្ទេចអ្នកប្រឆាំង ទន្ទឹមនឹងរក្សាឲ្យមានសភាពស៊ើៗនៃលទ្ធិប្រជាធិបតេយ្យ គឺគេមិនគួរភ្លេចទេ ជាពិសេសដោយសារតែមានកំណត់ត្រានៃការបន្ទន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យធ្វើតាមបំណងរបស់ខ្លួន ពេលណាមានការបោះឆ្នោតមកដល់។
អ្នកនិពន្ធរូបនេះបានមានប្រសាសន៍ថា "ការលុបចោលការបោះឆ្នោតនឹងទាញយករបស់មួយចេញ ដែលគេអាចនៅតែអះអាងថានឹងកើតឡើងនៅកម្ពុជា គឺការបោះឆ្នោតតាមកាលកំណត់ ដោយឥតគិតអំពីថាតើការបោះឆ្នោតនោះអាចជួនកាលមិនត្រឹមត្រូវនិងមិនសេរីយ៉ាងណានោះទេ"។
អ្នកនិពន្ធរូបនេះបាននិយាយបន្ថែមថា "ក្នុងករណីណាក៏ដោយ លោកអ្នកមិនចាំចាច់ត្រូវការពន្យារពេល ឬលុបចោលការបោះឆ្នោតទេ។ យើងដឹងថា គ.ជ.ប.នឹងក្លាយជាអាជ្ញាកណ្តាលផ្តាច់ព្រ័ត្រ ហើយ គ.ជ.ប.ក៏ទំនងជាត្រូវគេចាប់បានរួចហើយដែរ"។
គ.ជ.ប.បានប្រកាសរួចហើយចំពោះការពន្យារពេលបួនលើកតាំងពីការចាប់ផ្តើមបំពេញភារកិច្ចសំខាន់ៗរបស់ខ្លួនក្នុងការកសាងឡើងវិញនូវបញ្ជីអ្នកបោះឆ្នោតជាតិ មុននឹងមានការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ។ ទោះបីមានការកែទម្រង់ក្រោយពីការបោះឆ្នោតជាតិនាឆ្នាំ២០១៣ដ៏ចម្រូងចម្រាសក៏ដោយ ក៏អង្គភាពរដ្ឋបាលរបស់ខ្លួននៅតែដឹកនាំដោយមន្ត្រីជើងចាស់គណបក្សប្រជាជនកម្ពុជា គឺលោក ទេព នីថា ដែលរៀបចំការបោះឆ្នោតនោះដដែល។
មនុស្សដែលគេធ្លាប់សន្មតថាជាអ្នកតាមដានអំណាចលោក នីថា គឺលោក នី ចរិយា អនុប្រធានរបស់លោក ជាអតីតមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស គឺស្ថិតក្នុងបណ្តាមនុស្សដែលរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារកាលពីខែមុនក្នុងការបោសសម្អាតនៃអ្នករិះគន់ដ៏លេចធ្លោ។
ប៉ុន្តែសាធារណជនបោះឆ្នោតវ័យក្មេងនិងមិនសប្បាយចិត្តដែលឥឡូវនេះត្រូវគេសន្យាថាមានការបោះឆ្នោតដោយសេរីក្នុងឆ្នាំ២០១៨ គឺមិនអាចទោរទន់ទទួលយកយុទ្ធនាការនៃកល្បិចកខ្វក់ដែលឃើញគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ដោយគ្រាន់តែបំបែកគណបក្សប្រឆាំងនោះទេ។
លោក អ៊ូ ឫទ្ធី អ្នកសរសេរប្លុកនយោបាយដ៏លេចធ្លោដែលរៀបចំការជួបជុំប្រចាំសប្តាហ៍ដែលមានឈ្មោះថា "កាហ្វេនយោបាយ"ក្នុងក្រុងភ្នំពេញបាននិយាយអំពីភាពជ្រួលច្របល់និងការចាប់ខ្លួនថា "បញ្ហាធំមិនទាន់កើតឡើងនៅឡើយទេ"។
អ្នកសរសេរប្លុកនយោបាយរូបនេះបាននិយាយថា "បញ្ហាធំគឺនៅពេលដែលរដ្ឋាភិបាលត្រូវដោះស្រាយជាមួយពលរដ្ឋទាក់ទងនឹងការចាត់ចែងការបោះឆ្នោត។ ឥឡូវនេះ សាធារណជនរំពឹងថាមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងដោយតម្លាភាពនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨"។
លោកបាននិយាយថា "ប្រសិនបើរដ្ឋាភិបាលបន្តបំបែកគណបក្សប្រឆាំងដោយខុសច្បាប់ បញ្ហាគឺមិនចប់ទេ ព្រោះសាធារណជនដែលគាំទ្រគណបក្សប្រឆាំងនឹងក្រោកឈរឡើង"។
លោក វណ្ណា ហៃ វ័យ២៩ឆ្នាំ ជាអ្នកគាំទ្រគណបក្សប្រឆាំងនិងជាអ្នកជំនាញខាងថាមពលដែលធ្វើការនៅប្រទេសជប៉ុនបាននិយាយថា ទោះបីជាមានសក្តានុពលក្នុងការធ្វើឲ្យគណបក្សសង្គ្រោះជាតិលែងមានប្រសិទ្ធភាពទាំងបង្ខំក៏ដោយ ក៏ចលនាប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា គឺធំជាងគណបក្សមួយដែរ។
លោក ហៃ ដែលមានគម្រោងវិលត្រឡប់មកធ្វើយុទ្ធនាការបោះឆ្នោតក្នុងឆ្នាំ២០១៨ បាននិយាយថា "ខ្ញុំមិនគិតថា រដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាអាចបំបែកគណបក្សប្រឆាំងបានទេ។ ប៉ុន្តែប្រសិនបើយើងត្រូវនិយាយថា ពួកគេទទួលជោគជ័យក្នុងការបំបែកគណបក្សប្រឆាំងនោះ បញ្ហារបស់គេនឹងមិនចប់ឡើយ"។
លោក ហៃ បាននិយាយបន្ថែមថា "ពលរដ្ឋនឹងក្រោកឈរឡើង ហើយតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល រហូតទាល់តែយើងមានមេដឹកនាំថ្មី។ ទោះបីជាគេអាចទាត់ប្រធាន លោក សម រង្ស៊ី ឬអនុប្រធាន កឹម សុខា ចេញក៏ដោយ ក៏យុវជននិងមនុស្សដូចជាខ្ញុំនឹងក្រោកឈរឡើង"។
តាមវិធីណាមួយ លោក ហៃ បាននិយាយថា លោកជឿថាគណបក្សប្រជាជនកម្ពុជាមិនអាចប្រើយុទ្ធសាស្ត្រដដែល ដែលខ្លួនបានប្រើកាលពីការបោះឆ្នោតកាលពីមុនបានទៀតទេ ពីព្រោះខ្លួនលែងគ្រប់គ្រងបណ្តាញផ្សព្វផ្សាយទាំងអស់ទៀតហើយ។
លោក ហៃ បាននិយាយថា "ស្ទើរតែពលរដ្ឋទាំងអស់នៅកម្ពុជាឥឡូវនេះ គឺខកចិត្តនឹងបណ្តាញផ្សព្វផ្សាយក្នុងស្រុក ដូចជាវិទ្យុ ទូរទស្សន៍និងកាសែតក្នុងស្រុក ហើយពួកគេពឹងផ្អែកលើហ្វេសប៊ុក ដែលមានអ្វីៗស្ទើរគ្រប់បែបយ៉ាងត្រូវគេចែករំលែកឲ្យគ្នា"។
លោក ហៃ បាននិយាយថា "គេក៏តាមដានព័ត៌មានតាមវិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក ឬវិទ្យុបារាំងអន្តរជាតិ គឺទាំងអស់ហ្នឹងជាវេទិកាព័ត៌មានឯករាជ្យដែលនាំមកនូវព័ត៌មានពិតដល់ពួកគេ"។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលមិនព្រួយបារម្ភនឹងរបាយការណ៍ជាញឹកញាប់និងការនិយាយអំពីអំពើហិង្សារដ្ឋនិងពុករលួយដែលបង្កើតឲ្យមានការផ្សព្វផ្សាយយ៉ាងច្រើនតាមស្ថានីយ៍ទាំងនោះទេ ដោយលោកលើកឡើងថា មានមនុស្សតិចតួចណាស់ខ្វល់។
លោក ស៊ីផាន បានមានប្រសាសន៍ថា "វិទ្យុអាស៊ីសេរីនិងសំឡេងសហរដ្ឋអាមេរិកគ្រាន់តែនិយាយដដែលៗអំពីពុករលួយនិងការរំលោភអំណាច ប៉ុន្តែនៅថ្នាក់ឃុំសង្កាត់ ពលរដ្ឋព្រួយបារម្ភអំពីទឹក សន្តិសុខនិងតម្លៃសេវាកម្ម។ យើងកំពុងតែបំពេញចិត្តប្រជាពលរដ្ឋលើបញ្ហាទាំងនេះ"។
ប៉ុន្តែវាជាក្តីព្រួយបារម្ភអំពីពុករលួយដ៏រាលដាលនិងការរំលោភអំណាចរបស់រដ្ឋាភិបាលដែលចែករំលែកឲ្យដឹងតាមបណ្តាញសង្គម ដែលបានធ្វើឲ្យគណបក្សសង្គ្រោះជាតិទទួលបានជោគជ័យច្រើនក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ ហើយដែលត្រូវគេរកឃើញថាជាបញ្ហាសំខាន់បំផុតនៅក្នុងការស្ទង់មតិនាឆ្នាំ២០១៤របស់មូលនិធិអាស៊ី។
អំពើពុករលួយត្រូវបានគេលើកឡើងថាជាបញ្ហាធំបំផុតបស់កម្ពុជា ដោយមានអ្នកឆ្លើយតបច្រើនបំផុត គឺ២៩ភាគរយ ដែលនៅបន្ទាប់មកគឺការអត់ការងារធ្វើនិងភាពក្រីក្រមាន១៧ភាគរយ "សេដ្ឋកិច្ចជាទូទៅ"មាន១៣ភាគរយ និងជម្លោះនយោបាយនិងការប្រជែងគូបដិបក្សមាន៨ភាគរយ។
លោក សាម អ៊ិន មេដឹកនាំអង្គការក្រៅរដ្ឋាភិបាលយូរឆ្នាំដែលកាលពីឆ្នាំមុនបានជួយបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានមានប្រសាសន៍ថា ការប៉ុនប៉ងនាពេលថ្មីៗនេះដើម្បីរារាំងការអប់រំសាធារណជន ដោយតាមដានអ្នកឃ្លាំមើលសិទ្ធិមនុស្សនិងអ្នកវិភាគនយោបាយ គឺហាក់ដូចជារឿងមួយលំបាកនឹងមានប្រសិទ្ធភាព។
លោក អ៊ិន បានមានប្រសាសន៍ថា "ខ្ញុំសង្ស័យថា យុទ្ធសាស្ត្រពួកគេមិនអាចមានប្រសិទ្ធភាពបានទេ។ ការយល់ដឹងរបស់ពលរដ្ឋគឺមាននៅទីនោះហើយ។ អ្នកមិនអាចលុបរឿងនោះចេញពីចិត្តគំនិតរបស់ពលរដ្ឋបានទេ។ គេដឹងអំពីសិទ្ធិពួកគេ ហើយគេចង់បានការផ្លាស់ប្តូរ"។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា គណបក្សកាន់អំណាចនៅតែប្តេជ្ញាឲ្យមានការបោះឆ្នោតដោយសេរី ហើយបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបានកំពុងធ្វើការកាត់បន្ថយបញ្ហារចនាសម្ពន្ធធំៗ ដូចជាអំពើពុករលួយនិងទីផ្សារការងារអសកម្មដែលទាក់ទាញយុវជនឲ្យចូលកម្លាំងការងារជាដើម។
លោក ឥសាន បានមានប្រសាសន៍ថា "យើងមានយុទ្ធសាស្ត្រចតុកោណក្នុងដំណាក់ការបី គឺប្រឹងបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន អ៊ីចឹងវានឹងងាយស្រួលសម្រាប់ពួកគេរកបានការងារ ហើយយើងបានប្រឹងប្រែងយ៉ាងច្រើន ដើម្បីពង្រីកទីផ្សារការងារ...តាមរយៈទាក់ទាញវិនិយោគបន្ថែមទៀត"។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះបានមានប្រសាសន៍ថា "ប៉ុន្តែសូម្បីតែវៀតណាមនិងថៃ ដែលមានការអភិវឌ្ឍជាងប្រទេសយើង ក៏មានកម្លាំងការងារធ្វើការនៅក្រៅប្រទេសគេដែរ។ ចំពោះកម្ពុជា ការងារក្រៅប្រទេសមានប្រាក់កម្រៃច្រើនជាងនៅក្នុងប្រទេស"។
លោក ឥសាន បាននិយាយថា "ដោយមានចំណូលបែបហ្នឹង ជីវភាពគ្រួសាររបស់កម្មករទាំងនេះក៏ធូរធារដែរ ហើយផ្ទះគេក៏ធំដែរ បើយើងទៅតាមភូមិ"។
ប៉ុន្តែលោក រង្ស៊ី បានមានប្រសាសន៍ថា ច្បាស់ណាស់ថា គណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន គឺបានឈប់ខ្វល់នឹងដោះស្រាយបញ្ហារបស់ប្រទេស ហើយពេលនេះគឺផ្តោតលើការប្រឹងត្រដររស់រានមានជីវិតរបស់ខ្លួនប៉ុណ្ណោះ។
លោក រង្ស៊ី បានមានប្រសាសន៍ថា "ហ៊ុន សែន គឺឆ្លាតណាស់ នៅពេលដែលដល់ចំណុចក្តោបក្តាប់អំណាច គឺមានន័យថា បន្តធ្វើឆ្លាត ឬមានវិធានការដោយកលយុទ្ធអាក្រក់ដែលសំដៅលើការលុបបំបាត់អ្នកណាដែលលោកគិតថាជាសត្រូវនិងគូប្រជែងរបស់លោកនោះ"។
លោក រង្ស៊ី បានមានប្រសាសន៍បន្តថា "ដូច្នេះហើយ ទើបមានការគ្រប់គ្រងខុសលើប្រទេសជាតិនិងការថ្នាក់ថ្នាំងស្រពន់ចិត្តរបស់ពលរដ្ឋកាន់តែខ្លាំង ដោយសារតែបក្សពួកនិយម ពុករលួយ ភាពក្រីក្រត្រាំត្រែង អយុត្តិធម៌សង្គម និទណ្ឌភាព និងការបង្ក្រាបផ្នែកនយោបាយកាន់តែខ្លាំងឡើង"។
មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថា "ការគំរាមដល់មរណៈដែលប្រឈមដោយគណបក្សប្រជាជនកម្ពុជា គឺមិនមែនគណបក្សសង្គ្រោះជាតិទេ ប៉ុន្តែគណបក្សប្រជាជនខ្លួនឯងដែលមិនសមតាមកាលសម័យ មានភាពផ្ទុយគ្នាផ្ទៃក្នុង និងភាពមិនទាក់ទងគ្នារបស់ខ្លួន។ តើឌីណូស័រផ្នែកនយោបាយអាចមានជីវិតរស់នៅក្នុងសម័យទំនើបបានទេ?”៕(រាយការណ៍បន្ថែមដោយកង សុធា)
រដ្ឋាភិបាលពង្រីកដែនជម្រកសត្វព្រៃនៅព្រៃឡង់និងបន្ថែមខេត្តព្រះវិហារ
រដ្ឋាភិបាលបានកែប្រែផែនការទាក់ទិននឹងសេចក្តីសម្រេចដ៏ចម្រូងចម្រាសក្នុងការកាត់បន្ថយព្រំប្រទល់ដែលស្នើឡើងនៃតំបន់ការពារដែលរង់ចាំយូរមកហើយ សម្រាប់ព្រៃឡង់ដែលរងការគំរាមកំហែង ជាព្រៃធំបំផុតខៀវស្រងាត់គ្រប់រដូវដែលនៅសល់នៅអាស៊ីអាគ្នេយ៍។
កាលពីខែមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយបង្កើតតំបន់ការពារថ្មីប្រាំកន្លែងនៅទូទាំងប្រទេស ក្នុងនោះមានតំបន់ការពារទំហំ៣០៥.០០០ហិកតាក្នុងព្រៃឡង់ ដែលនៅតែជាជម្រកសត្វដំរីព្រៃមួយចំនួន បើទោះជាមានការរំលោភរុករានជាច្រើនឆ្នាំពីពួកកាប់ឈើខុសច្បាប់ និងការទន្ទ្រានធ្វើចម្ការកៅស៊ូក៏ដោយ។
ទោះជាយ៉ាងនេះក្តី អនុក្រឹត្យមួយទៀតដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៩ខែឧសភា បានបង្កើនទំហំជម្រកសត្វព្រៃព្រៃឡង់ដល់ទៅ៤៣២.០០០ហិកតា។ វានៅតែតូចជាង៦០០.០០០ហិកតា ដែលអ្នកអភិរក្សមួយចំនួននិងសហគមន៍នានាក្នុងមូលដ្ឋានបានប្រាថ្នាចង់បានយូរមកហើយ ប៉ុន្តែមានចំនួនជិតប្រហែល៤៥០.០០០ហិកតា ដែលពួកគេបានរំពឹងទុក។
អនុក្រឹត្យថ្មីនេះមានខ្លឹមសារថា "រដ្ឋាភិបាលបានសម្រេចបង្កើតជម្រកសត្វព្រៃព្រៃឡង់មានទំហំ៤៣១.៦៨៣ហិកតាក្នុងខេត្តស្ទឹងត្រែង កំពង់ធំ ក្រចេះ និងខេត្តព្រះវិហារ ដើម្បីធានាសុវត្ថិភាពនិងរក្សាជម្រកសត្វព្រៃ និងប្រព័ន្ធបរិស្ថាន"។
ផែនការដើមសម្រាប់តំបន់ការពារព្រៃឡង់ទំហំ៣០៥.០០០ហិកតាត្រូវបានបញ្ចេញឲ្យដឹងនៅក្នុងសិក្ខាសាលាមួយក្នុងក្រុងភ្នំពេញតែប៉ុន្មានថ្ងៃមុនអនុក្រឹត្យទី១ត្រូវបានចុះហត្ថលេខានៅខែមេសា។ សមាជិកជាច្រើននៃបណ្តាញសហគមន៍ព្រៃឡង់ឯករាជ្យ...
គ្រួសារនៅខេត្តកោះកុងឈានដល់ការព្រមព្រៀងជាមួយក្រុមហ៊ុន UDG
យោងតាមក្រសួងបរិស្ថានឲ្យដឹងថា ប្រជាជនប្រហែល១០០គ្រួសារទៀតបានទទួលយកកញ្ចប់សំណងពីក្រុមហ៊ុន Union Development Group (UDG) ដើម្បីរើទីលំនៅ និងបើកផ្លូវឲ្យគម្រោងអភិវឌ្ឍន៍ដ៏ធំ ដែលក្រុមហ៊ុនចិនកំពុងសាងសង់តាមបណ្តោយឆ្នេរខេត្តកោះកុង។
ក្រុមហ៊ុន UDG បានជំរុញប្រជាជនប្រហែល១.០០០គ្រួសារឲ្យចេញពីផ្ទះសំបែងរបស់ពួកគាត់រួចហើយ ដើម្បីបើកផ្លូវសម្រាប់សាងសង់ទីតាំងទេសចរណ៍របស់ខ្លួនដែលមានផ្ទៃដីទំហំ៤៥.០០០ហិកតាក្នុងតម្លៃ៣,៨ពាន់លានដុល្លារ។
លោក ស៊្រុន ដារិទ្ធ នាយរងខុទ្ទកាល័យក្រសួងបរិស្ថាន បាននិយាយកាលពីថ្ងៃអង្គារថា ប្រជាជនប្រហែល១០០គ្រួសារដែលមិនទាន់រើចេញពីទីតាំងនោះ បានទទួលយកសំណើចុងក្រោយរបស់ក្រុមហ៊ុន ដែលរួមមានដីចម្ការពីរហិកតានិងដីឡូតិ៍ទំហំ៥.០០០ម៉ែត្រក្រឡា ដែលនឹងសាងសង់ផ្ទះថ្មីនៅកន្លែងតាំងទីលំនៅថ្មីនោះ។
លោកបាននិយាយថា "ពីរបីថ្ងៃកន្លងមកហើយ យើងបានសម្របសម្រួលនិងឈានដល់ដំណោះស្រាយមួយជាមួយប្រជាជនប្រហែល១០០គ្រួសារ ហើយភាគីទាំងសងខាងបានព្រមព្រៀងគ្នា"។
លោក ស៊ីម...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញដំណើរទៅកាន់ទីក្រុងមូស្គូនៅមុនកិច្ចប្រជុំកំពូលអាស៊ាន
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ទីក្រុងមូស្គូ ទីដែលលោករំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានផងដែរ។
យោងតាមលោក ស្រី ថាមរុង្គ រដ្ឋមន្ត្រីដែលធ្វើដំណើរក្នុងក្រុមគណៈប្រតិភូរបស់លោក ហ៊ុន សែន ដែលបាននិយាយទៅកាន់អ្នកយកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមុនពេលចេញដំណើរកាលពីយប់ថ្ងៃច័ន្ទបានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីគ្រោងជួបប្រជុំជាមួយលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍អំឡុងកិច្ចប្រជុំកំពូលនោះ ហើយលោកក៏នឹងជួបប្រជុំជាមួយលោក ង្វៀន សួនភុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីថ្មីវៀតណាមដើម្បី...
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិមិនអើពើនឹងដីកាកោះហៅទី២របស់តុលាការ
លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងមិនបានចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញទេកាលពីម្សិលមិញ សម្រាប់ការសាកសួរក្នុងសំណុំរឿងពេស្យាចារពាក់ព័ន្ធស្រីកំណាន់របស់លោកឈ្មោះ ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។
វាជាលើកទី២ហើយដែលលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិមិនអើពើនឹងដីកាកោះហៅរបស់តុលាការក្នុងរយៈពេល៦ថ្ងៃមកនេះ ដោយលោកមិនបានចូលខ្លួនទៅតុលាការសម្រាប់សាកសួរទេនៅក្នុងសំណុំរឿងបរិហារកេរ្តិ៍ពាក់ព័ន្ធមួយកាលពីសប្តាហ៍មុន។
ព្រះរាជអាជ្ញារង សៀង សុខ ដែលទទួលបន្ទុកដោះស្រាយសំណុំរឿងពេស្យាចារបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយបានបង្វែរសំណួរទៅលោក លី សុផាណ្ណា អ្នកនាំពាក្យអយ្យការ។
លោក លី សុផាណ្ណា បានមានប្រសាសន៍ថា “ព្រះរាជអាជ្ញារងដែលទទួលបន្ទុកសំណុំរឿងនេះកំពុងពិនិត្យឯកសារដើម្បីស្វែងយល់ថា អ្វីជានីតិវិធីបន្ទាប់ដែលត្រូវធ្វើ”។
ចំណែកឯគណបក្សសង្គ្រោះជាតិបានលើកឡើងថា លោក កឹម សុខា គួរតែរួចផុតពីការចោទប្រកាន់ក្នុងនាមជាតំណាងរាស្ត្រ ហើយបានចោទប្រកាន់រដ្ឋាភិបាលថា លេងល្បែងនយោបាយតាមរយៈការចោទប្រកាន់អនុប្រធានគណបក្សរូបនេះពាក់ព័ន្ធជីវិតឯកជនរបស់លោក។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបទៀតដែលត្រូវបានកោះហៅពាក់ព័ន្ធសំណុំរឿងពេស្យាចារ គឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ក៏មិនបានចូលខ្លួនទៅតុលាការដែរកាលពីថ្ងៃច័ន្ទ។ ចំណែកឯលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងសុំការបំភ្លឺបានទេ៕ សុខុម
តុលាការបន្តសវនាការជំនុំជម្រះរឿងក្តីរបស់គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណជុំវិញការផ្ទុះមេរោគអេដស៍
ក្រុងបាត់ដំបង-សវនាការជំនុំជម្រះរឿងក្ដីគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណម្នាក់ដែលជាប់ចោទថា បានធ្វើឲ្យអ្នកភូមិជាង២៧០នាក់ ឆ្លង មេរោគអេដស៍នោះ បានបន្តកាលពីម្សិល មិញនៅសាលាដំបូងខេត្តបាត់ដំបង ដោយលោកព្រះរាជអាជ្ញារង ហេង លុយ បានហៅ អ្នកភូមិ២៥នាក់ដែលឆ្លងមេរោគអេដស៍មកផ្ដល់សក្ខីកម្មអំឡុងសវនាការរយៈពេល១ ថ្ងៃនេះ។
ជាការខំប្រឹងប្រែងដើម្បីដំណើរការឲ្យបានឆាប់រហ័សនូវបញ្ជីឈ្មោះសាក្សីដ៏ច្រើននោះ លោកស្រី យិច ឈាណាវី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានកែសម្រួលនីតិវិធីតុលាការកាលពីម្សិលមិញ ដោយអនុញ្ញាតឲ្យមេធាវីរបស់លោក យ៉ែម ជ្រិន ដាក់សំណួរទៅកាន់សាក្សី អមដោយការចោទសួរខ្លីៗដោយលោកស្រី ឈាណាវី និងសហ ចៅក្រមពីររូបទៀត។ សាក្សីសរុប៣៥នាក់ត្រូវបានហៅឲ្យមកផ្តល់សក្ខីកម្មក្នុងសវនាការ ជំនុំជម្រះរយៈពេលពីរថ្ងៃដំបូងនេះ។
លោក យ៉ែម ជ្រិន ត្រូវបានចោទប្រកាន់ ពីបទមនុស្សឃាតមានស្ថានទម្ងន់ទោសចំពោះការជាប់ពាក់ព័ន្ធក្នុងការធ្វើឲ្យមានការរាលដាលឆ្លងមេរោគអេដស៍ដ៏ច្រើនក្នុង ឃុំរកា ស្រុកសង្កែ ដែលបានផ្ទុះឡើងកាលពីខែធ្នូឆ្នាំមុន។ ចាប់តាំងពីពេលនោះមក មានអ្នកភូមិ១០នាក់ហើយ បានស្លាប់ដោយសារមេរោគអេដស៍។
អាជ្ញាធរលើកឡើងថា លោក យ៉ែម ជ្រិន...
ជនជាតិដើមភាគតិចជាង២០នាក់នៅក្នុងខេត្តមណ្ឌលគិរី រួមគ្នាបង្កើតគណបក្សនយោបាយថ្មី
មន្ត្រីគណបក្សបាននិយាយកាលពីម្សិលមិញថា ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរីបានរួមគ្នាបង្កើតគណបក្សនយោបាយថ្មីមួយ ដើម្បីផ្ដល់សំឡេងដល់ក្រុមជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា។
លោក ស្រូយ ខេត ជនជាតិដើមភាគតិចព្នង និងជាអនុប្រធានបណ្ដោះអាសន្នគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា (CIDP) បានមានប្រសាសន៍ថា ជនជាតិ ដើមភាគតិចជាង២០នាក់បានសម្រេចបង្កើត គណបក្សនេះ។ លោកបានបន្ថែមថា ស្ថាបនិកភាគច្រើនធ្លាប់មានបទពិសោធន៍ក្នុងសង្គមស៊ីវិល។
លោកបានថ្លែងថា "យើងមានបំណងបង្កើតគណបក្សនេះតាំងពីឆ្នាំ២០០៥មកម៉្លេះ ប៉ុន្តែយើងមិនមានលទ្ធភាពបង្កើត។ យើងនឹងការពារអត្តសញ្ញាណ ជំនឿ ភាសា ទំនៀមទម្លាប់ និងវប្បធម៌របស់ជនជាតិខ្មែរ"។
លោក ស្រូយ ខេត បានមានប្រសាសន៍ថា...
មន្ត្រីស្រុកបដិសេធចំពោះការចោទប្រកាន់ថា កិបកេងប្រាក់ និងពុករលួយ
ការចោទប្រកាន់អំពើពុករលួយអនាមិកមួយចំនួនប្រឆាំងនឹងមន្ត្រីស្រុកពីររូបដែលភ្ជាប់មកជាមួយការបំភ្លឺបដិសេធត្រូវបានបង្ហោះដាច់ដោយឡែកពីគ្នានៅលើវិបសាយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃសុក្រ ដោយបន្តបង្ហាញកំណើននៃការកិបកេងលុយកាក់។
មានពាក្យបណ្តឹងចំនួន១២ប្រឆាំងទៅនឹងលោក ស៊ី សួន អភិបាលស្រុកសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែងចាប់តាំងពីឆ្នាំ២០១១រៀបរាប់អំពីការចោទប្រកាន់អំពីការដកប្រាក់ខែ ការលួចកិបកេងថវិការដ្ឋ និងជំរិតទារប្រាក់ពីឈ្មួញផ្សេងៗមានទាំងស្របច្បាប់ ទាំងខុសច្បាប់ដោយបានប្រាក់រាប់ពាន់ដុល្លាររៀងរាល់ឆ្នាំ។
នៅក្នុងការប្តឹងដាច់ដោយឡែកមួយទៀត លោក ស៊ឹម វណ្ណា អភិបាលស្រុកសណ្តាន់ក្នុងខេត្តកំពង់ធំពីឆ្នាំ២០០៩ ដល់២០១៤ត្រូវបានចោទថា លក់ព្រៃរដ្ឋឲ្យក្រុមហ៊ុនឯកជនមួយប្រគល់ដីរដ្ឋឲ្យសាច់ញាតិ ឃុបឃិតជាមួយឈ្មួញដើម្បីលួចដី ហើយចាយវាយលុយរដ្ឋមិនត្រឹមត្រូវ។
ទាក់ទងតាមទូរស័ព្ទ កាលពីថ្ងៃសុក្រ លោក សួន បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះការចោទប្រកាន់ទេ ព្រោះថាវាជារឿងឯកជន។ លោក វណ្ណា ដែលឥឡូវជាសមាជិកក្រុមប្រឹក្សាស្រុកសណ្តាន់ បានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ទាំងអស់នោះ។
លោក វណ្ណា បាននិយាយថា "ខ្ញុំមិនបានធ្វើដូចគេចោទទេ។ វាមិនពិតឡើយ"។
ក្នុងសេចក្តីបំភ្លឺរបស់លោកទៅកាន់ អ.ប.ព. លោក សួន បានបដិសេធនូវរាល់ការចោទប្រកាន់ទាំងនោះនៅក្នុងបណ្តឹងដែលនិយាយថា លោកបានឃុបឃិតជាមួយក្រុមហ៊ុនរុករករ៉ែចិនមួយ អ្នកនេសាទខុសច្បាប់នៅតំបន់នោះ ឈ្មួញ និងមន្ត្រីដើម្បី ដឹកឈើចេញពីឧទ្យានជាតិវីរជ័យ។
លោក សួន បានសរសេរបំភ្លឺថា "ទ្រី ភាព មានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលដើម្បីប្រមូលឈើ....គឺការចោទប្រកាន់ថាឃុបឃិតជាមួយឈ្មួញមិនពិតទេ"។ចំពោះក្រុមហ៊ុនរុករករ៉ែគឺថា "មន្ត្រីស្រុក និងឃុំមិនដែលសរសេរលិខិតជាលាយលក្ខណ៍អក្សរផ្លូវការអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើប្រតិបត្តិការទេ"។
លោក សួន ក៏បានបដិសេធថា មិនបានកិបកេងយកប្រាក់១០.០០០ដុល្លារសម្រាប់ជួសជុលផ្លូវ និងជំរិតទារប្រាក់ពីទូកដទន្លេសេកុង និងទីសត្តឃាតមួយដែលមានប្រាក់ចំនួន៦.០០០ដុល្លារក្នុងមួយឆ្នាំទេ។
នៅក្នុងសេចក្តីបំភ្លឺ លោក វណ្ណា បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ហើយបានពន្យល់ថា លោកមិនបានលួចយកដីរដ្ឋដោយខុសច្បាប់ ហើយប្រគល់ឲ្យគ្រួសារលោកទេ។ លោក វណ្ណា បានសរសេរថា " មានកូនបួននាក់ បីនាក់មានប្តីប្រពន្ធ ហើយមានដីរៀងៗខ្លួន"។លោកបានបំភ្លឺថា កូនស្រីពៅរបស់លោកបានទទួលដីអំណោយរដ្ឋចំនួន៦០,៣៤១ម៉ែត្រការ៉េ។
លោក វណ្ណា ក៏បានបដិសេធការអះអាងថា លោកបានទទួលប្រាក់មួយចំនួន និងរថយន្តហាយឡិនឌ័រមួយគ្រឿងពីឈ្មួញម្នាក់ដើម្បីជាថ្នូរនឹងការទទួលបានដីព្រៃ១០០ហិកតា។
លោកបានសរសេរថា "រថយន្តហាយឡិនឌ័រត្រូវបានទិញនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១១ បន្ទាប់ពីលក់រថយន្តតូយូ៉តាកាមរី ហើយថែមលុយ"។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យិុនទៀង មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេកាលពីថ្ងៃសុក្រ។ ប៉ុន្តែ ក្រោយពីការចេញផ្សាយការចោទប្រកាន់អំពើពុករលួយអនាមិកប្រឆាំងនឹងប្រធានសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថកាលពីថ្ងៃពុធ លោក យិុនទៀង បានមានប្រសាសន៍ថា ការផ្សព្វផ្សាយជាសាធារណៈចំពោះករណីទាំងនេះគឺជាល្បិចទាញយកភ័ស្តុតាងពីអ្នកប្តឹងអនាមិក បន្ទាប់ពីមានការបដិសេធពីអ្នកត្រូវគេចោទ។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបានកោតសរសើរល្បិចរបស់ អ.ប.ព. ក្នុងការបង្ហោះការចោទប្រកាន់ និងការបំភ្លឺ ដែលលោកបាននិយាយថា អាចទាក់ទាញឲ្យមានអ្នកប្តឹងអនាមិក។
លោក ព្រាប កុល បាននិយាយថា "ពលរដ្ឋតែងតែខ្លាចមិនហ៊ានដាក់ឈ្មោះរបស់ខ្លួន ដូច្នេះការបង្ហោះរបស់ អ.ប.ព. ដើម្បីតតាំងនឹងអ្នកប្តឹងក្នុងការឆ្លើយតបដោយមានភ័ស្តុតាង"។ លោកបាននិយាយបន្ថែមថា វិធីសាស្ត្របែបនេះក៏អាចជំរុញឲ្យអ្នកផ្សេងទៀតចូលរួមបន្ថែមទៅលើបញ្ជីប្តឹងដែរ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជារូបនេះបាននិយាយថា "ចំនួននៃការបង្ហោះកាន់តែកើនឡើង ហើយយើងនឹងឃើញប្រសិទ្ធភាពនៅប៉ុន្មានខែខាងមុខនេះ"។
លោក ព្រាប កុល បាននិយាយបន្ថែមទៀតថា ប៉ុន្តែ ក្នុងពេលដែលការចោទប្រកាន់ថា ប្រព្រឹត្តខុសនៃមន្ត្រីពុករលួយពីរនាក់បន្ថែមទៀតត្រូវបានធ្វើឲ្យដឹងឮជាសាធារណៈនោះការជំរិតទារប្រាក់ និងការប្រើមិនត្រឹមត្រូវនូវថវិការដ្ឋដោយមន្ត្រីនៅតែបន្តកើតមាន។
លោក ព្រាប កុល បាននិយាយថា "វាសាមញ្ញៗណាស់នៅកម្ពុជាសម្រាប់ចៅហ្វាយនាយដែលយកប្រាក់ពីរដ្ឋដើម្បីហោប៉ៅផ្ទាល់ខ្លួន"។ លោកបាននិយាយបន្ថែមថា នៅក្នុងទីក្រុងងាយនឹងទទួលរងការប្រព្រឹត្តបែបនោះ។
លោកបាននិយាយបន្ថែមថា "នៅកន្លែងណា ដែលមានតម្លៃដីខ្ពស់ ហើយមានកម្រិតជំនួញ និងការសាងសង់ខ្ពស់ ក៏មានលុយច្រើនដែរ"៕រើន(រាយការណ៍បន្ថែមដោយ Matt Blomberg)
Latest news
© 2021, ដេលី. All rights reserved.

