សមត្ថកិច្ចខេត្តព្រះសីហនុ កាលពីព្រឹកមិញនេះបានចាប់ខ្លួនពលរដ្ឋចំនួន៦នាក់ ដោយសារពួកគេបាននាំគ្នាតវ៉ាដុតកង់ឡានប្រឆាំងកម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តនេះ ដែលនាំគ្នាចុះអនុវត្តសាលដីកាវាស់វែងដីធ្លីមានជម្លោះឲ្យទៅលោកឧកញ៉ា ស៊ីវ គង់ទ្រីវ និងភរិយាឈ្មោះហុង សួន។
ពលរដ្ឋមានជម្លោះដីធ្លីរាប់រយនាក់មកឃុំបិតត្រាងកាលពីព្រឹកមិញនេះ បាននាំគ្នាពង្រាយកង់ឡានដុត ហើយបិទផ្លូវដើម្បីធ្វើការតវ៉ា និងតតាំងជាមួយកម្លាំងចម្រុះរបស់ខេត្តព្រះសីហនុរាប់រយនាក់ដែលប្រដាប់ដោយអាវុធគ្រប់ដៃអមដោយគ្រឿងចក្រឈូសឆាយដើម្បីទប់ទល់ជាមួយពលរដ្ឋដែលមានតែដុំថ្មនិងដបសាំង។
ក្រុមសមត្ថកិច្ចបាននាំគ្នាបាញ់រះជាច្រើនគ្រាប់ឡើងទៅលើដើម្បីគំរាមមិនឲ្យពលរដ្ឋនាំគ្នាតវ៉ាទៀត ដោយផ្ទុះអាវុធជាច្រើនគ្រាប់ហើយបានចាប់ពលរដ្ឋ៦នាក់ រួមទាំងមូ៉តូមួយគ្រឿងផងដែរ។
សារព័ត៌មានThe Cambodia Dailyនិងផ្សាយព័ត៌មានលំអិតអំពីបញ្ហានេះនៅពេលក្រោយ៕