The Cambodia Daily Khmer

ឥណ្ឌា និង​ចិន​បើក​ការចរចា​ញឹកញាប់ តែ​ឥណ្ឌា​នៅតែ​មិន​ទុកចិត្ត​ដោយ​បញ្ជា​ឱ្យ​កងទ័ពត្រៀម​សង្រ្គាម​ជាមួយ​ចិន

​បេសកជន​ការទូត និង​យោធា​នៃ​ប្រទេស​ចិន​-និង​ឥណ្ឌា​តែងតែ​ជួប​ប្រជុំ​នឹងគ្នា​ជា​ញឹកញាប់ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃទី១៥មិថុនា​ក្នុង​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។តាម​ការសង្កេត​ស្ថានភាព​ព្រំដែន​ឥណ្ឌា​-ចិន ទោះបី​មាន​សភាព​ស្ងប់ស្ងាត់​ក៏ដោយ​ប៉ុន្ដែ​កងទ័ព​ចិន និង​ឥណ្ឌា​នៅតែ​ត្រៀម​ដើម្បី​ប្រយុទ្ធ​គ្នា។

នៅ​ថ្ងៃទី១៣សីហា​នេះ ឯង​អគ្គរដ្ឋទូត​ឥណ្ឌា លោក Vikram Misri ប្រចាំ​នៅ​ប្រទេស​ចិន​ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​បក្ស​កុម្មុយនិស្ត​ចិន​លោក Liu Jianchao ទទួលបន្ទុក​កិច្ចការ​បរទេស បាន​ស្នើសុំ​ជួបគ្នា​ដើម្បី​ចង់​ដឹង​អំពី​ជំហរ​របស់​ឥណ្ឌា ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំដែន នៅ​តំបន់ Ladakh ជួរភ្នំ​ហិ​ម៉ាឡៃ ដែល​កងទ័ព​នៃ​ប្រទេស​ទាំង២ បាន​ប្រយុទ្ធ​គ្នា​មួយ​ប្រ៉ា​វកា​លពី​ពាក់​កណ្ដាល​ខែ​មថុនា ដែល​បណ្ដាល​អោយ​កង​ទាំង២ស្លាប់​ច្រើន​នាក់។ បណ្ដាញ​ផ្សាយ​របស់​ឥណ្ឌា DNA ចុះផ្សាយ​ថា ជំនួប​នេះ ពុំ​បាន​នាំមក​នូវ​ការ​ចេញ​សេចក្ដីថ្លែង​ការណ៍​រួមគ្នា​នោះ​ទេ គឺ​ពុំ​មាន​លទ្ធផល ជា​ផ្លូវការ​ឡើយ។

ទំនង​ដោយសារ​ពុំ​មាន​លទ្ធផល ឧត្តមសេនីយ៍ Manoj Mukund Naravane ជា​នាយសេនាធិការ​នៃ​កងទ័ព​ឥណ្ឌា បាន​បញ្ជា​ទៅ​កងទ័ព​នៅ​តាម​ព្រំដែន​អោយ​ប្រុងប្រៀប​ប្រយុទ្ធ​គ្រប់​ម៉ោង​ទាំងអស់។ បញ្ជា​របស់​លោក​ឧត្តមសេនីយ៍​បាន​ធ្វើឡើង​នៅពេល​ដែល​លោក​បាន​ធ្វើ​ទស្សន​កិច​ច្ច​នៅ​តំបន់​ព្រំដែន​រវាង​ចិន និង​ឥណ្ឌា​ម្ដងទៀត​នៅ​ថ្ងៃនេះ​នៅ​រដ្ឋ Arunachal Pradesh ជា​ខេត្ត​ជាប់​ព្រំដែន​ចិន។នៅ​តំបន់​កាន់កាប់​ជាក់ស្ដែង​នៅ​តំបន់​តានតឹង កងទ័ព​ឥណ្ឌា​នៅតែ​រក្សា​កងតម្រួត​ព្រំដែន​ចំនួន​ប្រាំ​កងពល ដោយមាន​លាយឡំ និង​ក្រុមទាហាន​សកម្ម​មួយចំនួន។

ការ​បញ្ជា​ជាថ្មី​នេះ​ធ្វើឡើង​នៅពេល​ដែល​ឥណ្ឌា​បាន​កត់សម្គាល់​ឃើញ​ចិន​នៅតែ​ដាក់​ពង្រាយ​ទ័ព​នៅ​តំបន់​ព្រំដែន​ទល់មុខគ្នា​នៅឡើយ។បណ្ដាញ​ផ្សាយ​ព័ត៌មាន DNAបាន​អោយ​ដឹង​ថា ចិន បាន​ដាក់​ពង្រាយ​កងទ័ព​របស់​ខ្លួន​ចំនួន ១ម៉ឺន ៥ពាន់ នាក់​នៅ​ជ្រលងភ្នំ Galwan ដែល​ជា​តំបន់​ងាយ​ប៉ះទង្គិច​គ្នា ហើយ​នៅ​ទីនោះ​កងទ័ព​ឥណ្ឌា​បាន​ស្ថិត​ក្នុង​លាន​ដ្ឋាន​រួចស្រេច​ទៅ​ហើយ។ ដោយឡែក​មេបញ្ជាការ​កំពូល Naravane បាន​ប្រាប់​មេបញ្ជាការ​ទាំងអស់​ដែល​គ្រប់គ្រង​ទាហាន​សរុប៤ម៉ឺន​នាក់ អោយ​រៀបចំខ្លួន​ត្រៀម​ធ្វើ​សង្រ្គាម។

សា​ព័ត៌មាន DNA បញ្ជាក់​ថា នៅពេល​បើក​កិច្ច​សន្ទនា នឹង​ភាគី​ឥណ្ឌា ចិន​បាន​បដិសេធ​ក្នុង​ការ​បំបែក​ខ្លួន​ចេញពី​តំបន់​ជ្រលងភ្នំ Galwan គឺជា​ព្យាយាម ដើម្បី​ទិញ​ពេលវេលា​តែប៉ុណ្ណោះ។សេចក្ដីរាយការណ៍​របស់ The Times of India ក៏បាន​រាយការណ៍​មក​ថា ឥណ្ឌា​បាន​ស្នើ​ចិន​អោយ​ដកទ័ព​ជាបន្ទាន់ ហើយ​បញ្ឈប់​ការស្ថាបនា​នានា​នៅ​តំបន់ Ladakh ភាគ​ខាងជើង។ទំនង​មានការ​សង្ស័យ​ឡើងវិញ​ពី​ការប្រើ​ប្រាស់​កម្លាំងទ័ព​ដើម្បី​រុញច្រាន​កងទ័ព​ចិន​ចេញពី​ការ​កាន់កាប់​ដោយ​បំពាន ឬដើម្បី​ទប់ទល់​នឹង​សង្គ្រាម​ណាមួយ​ទៀត បាន​នាំ​អោយ​ក្រុមហ៊ុន​ស្ទង់មតិ​មួយ របស់​ឥណ្ឌា បាន​ចុះ​ស្រង់​ទស្សនៈ​របស់​ពលរដ្ឋ គឺ​ពលរដ្ឋ​ឥណ្ឌា​បង្ហាញ​ជំនឿ​ជាក់​ដល់ទៅ ៧២​%ថា ឥណ្ឌា​នឹង​ធ្វើសង្គ្រាម​ឈ្នះ​ចិន​បើ​មាន​សង្គ្រាម​ផ្ទុះឡើង​ម្ដងទៀត។

ការស្ទង់មតិ​នេះ​បាន ធ្វើឡើង​នៅ១២ថ្ងៃ ពី​ថ្ងៃ១៥ កក្កដា ដល់​ថ្ងៃទី២៧ ខែកក្កដា កន្លងទៅ។ការស្ទង់មតិ​ដែល​ហៅ​កាត់​ថា MOTN រៀបចំ​ដោយ​ភ្នាក់ងារ​ស្រាវជ្រាវ​ទីផ្សារ មាន​មូលដ្ឋាន​នៅ​ក្រុង​ញ៉ូវ​ដេលី ។ វិធី​សា​ស្រ្ដក្នុង​ការស្រាវជ្រាវ​នោះ​គឺ​ធ្វើឡើង​តាមរយៈ​អ្នកជំនាញ​ដែល​បាន​ចុះទៅ​សម្ភាស​ប្រជាពលរដ្ឋ​ចំនួន​ជាង១ម៉ឺន​នាក់ (១២០២១នាក់​)។ការស្ទង់មតិ បង្ហាញថា ៦៧​% ជា​អ្នកជនបទ និង៣៣​%ជា​អ្នក​រស់នៅ​ទីប្រជុំជន​ក្នុង​រដ្ឋ​ចំនួន១៩នៅ​ប្រទេស​ឥណ្ឌា។

លទ្ធផល​ដែល​ទទួល​បាន​គឺ​ពលរដ្ឋ​ឥណ្ឌា ៧២​%ថា បើ​សង្គ្រាម​ផ្ទុះឡើង​ពួក​គេ​ជឿ​លើ​សមត្ថភាព​កងទ័ព​ឥណ្ឌា​ថា​នឹង​យកឈ្នះ​ចិន​បាន​ប៉ុន្ដែ ៩%ថា ចិន​មានប្រៀប​ជាង ហើយ ១០​% ពួក​គេ​ថា​ប្រទេស​ទាំងពីរ​នឹង​ស្មើគ្នា ។ភាព​តានតឹង​រវាង​ឥណ្ឌា​និង​ចិន​នៅ​តំបន់​ព្រំដែន​បាន​ធ្វើអោយ​ល្អក់កករ​ទំនាក់ទំនង​ការទូត យោធា និង ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។ ពលរដ្ឋ​ឥណ្ឌា​ស្ទើរតែ​គ្រប់​គ្នា​ៗនៅ​តំបន់​ព្រំ​ដែន​ម

ទំនង​មានការ​សង្ស័យ​ឡើងវិញ​ពី​ការប្រើ​ប្រាស់​កម្លាំងទ័ព​ដើម្បី​រុញច្រាន​កងទ័ព​ចិន​ចេញពី​ការ​កាន់កាប់​ដោយ​បំពាន ឬដើម្បី​ទប់ទល់​នឹង​សង្គ្រាម​ណាមួយ​ទៀត បាន​នាំ​អោយ​ក្រុមហ៊ុន​ស្ទង់មតិ​មួយ របស់​ឥណ្ឌា បាន​ចុះ​ស្រង់​ទស្សនៈ​របស់​ពលរដ្ឋ គឺ​ពលរដ្ឋ​ឥណ្ឌា​បង្ហាញ​ជំនឿ​ជាក់​ដល់ទៅ ៧២​%ថា ឥណ្ឌា​នឹង​ធ្វើសង្គ្រាម​ឈ្នះ​ចិន​បើ​មាន​សង្គ្រាម​ផ្ទុះឡើង​ម្ដងទៀត។

ការស្ទង់មតិ​នេះ​បាន ធ្វើឡើង​នៅ១២ថ្ងៃ ពី​ថ្ងៃ១៥ កក្កដា ដល់​ថ្ងៃទី២៧ ខែកក្កដា កន្លងទៅ។ការស្ទង់មតិ​ដែល​ហៅ​កាត់​ថា MOTN រៀបចំ​ដោយ​ភ្នាក់ងារ​ស្រាវជ្រាវ​ទីផ្សារ មាន​មូលដ្ឋាន​នៅ​ក្រុង​ញ៉ូវ​ដេលី ។ វិធី​សា​ស្រ្ដក្នុង​ការស្រាវជ្រាវ​នោះ​គឺ​ធ្វើឡើង​តាមរយៈ​អ្នកជំនាញ​ដែល​បាន​ចុះទៅ​សម្ភាស​ប្រជាពលរដ្ឋ​ចំនួន​ជាង១ម៉ឺន​នាក់ (១២០២១នាក់​)។ការស្ទង់មតិ បង្ហាញថា ៦៧​% ជា​អ្នកជនបទ និង៣៣​%ជា​អ្នក​រស់នៅ​ទីប្រជុំជន​ក្នុង​រដ្ឋ​ចំនួន១៩នៅ​ប្រទេស​ឥណ្ឌា។

លទ្ធផល​ដែល​ទទួល​បាន​គឺ​ពលរដ្ឋ​ឥណ្ឌា ៧២​%ថា បើ​សង្គ្រាម​ផ្ទុះឡើង​ពួក​គេ​ជឿ​លើ​សមត្ថភាព​កងទ័ព​ឥណ្ឌា​ថា​នឹង​យកឈ្នះ​ចិន​បាន​ប៉ុន្ដែ ៩%ថា ចិន​មានប្រៀប​ជាង ហើយ ១០​% ពួក​គេ​ថា​ប្រទេស​ទាំងពីរ​នឹង​ស្មើគ្នា ។ភាព​តានតឹង​រវាង​ឥណ្ឌា​និង​ចិន​នៅ​តំបន់​ព្រំដែន​បាន​ធ្វើអោយ​ល្អក់កករ​ទំនាក់ទំនង​ការទូត យោធា និង ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។ ពលរដ្ឋ​ឥណ្ឌា​ស្ទើរតែ​គ្រប់​គ្នា​ៗនៅ​តំបន់​ព្រំដែន​មិនមែន​រស់នៅ​ដោយ​ការភ័យខ្លាច​នោះ​ទេ ប៉ុន្ដែ​រស់នៅ​ដោយ​ការ​ស្អប់​គុំគួន​ចិន​ជាពិសេស​មេដឹកនាំ​ចិន។

ពួក​គេ​បាន​តែងតែ​ដើរតាម​ផ្លូវ​ហើយ​ដុត​រូបថត​របស់​លោក​ស៊ី​ជី​នពិង។ ពួក​គេ​ស្រែក​ថា ចិន​ជា​ចោរ បង្ក​ការឈ្លានពាន។តាម​ព័ត៌មាន ចុងក្រោយ​របស់DNA ឥណ្ឌា​បាន​បញ្ជូន​កងទ័ព​ចំនួន១៥០០០បន្ថែម​ទៀត​នៅ​ថ្ង​ថៃ្ង​នេះ ដោយ​ដាក់​ពង្រាយ គ្រឿង​សព្វាវុធ​ធន់​ធ្ងន់​ទៀតផង។

ឥណ្ឌា​និង​ចិន មាន​ព្រំដែន​គោក​រួមគ្នា ជាង៤ម៉ឺន​គីឡូម៉ែត្រ។ ប្រទេស​ធំ២នេះ មិនដែល​រាប់អាន​គ្នា ជា​បងប្អូន​រួមសុខ រួមទុក្ខ​នឹងគ្នា​បាន​យូរឆ្នាំ​ឡើយ។ ការ​ពើប​ប្រយុទ្ធ​គ្នា តាម​ព្រំដែន នៃ​ជួរភ្នំ​ហិ​ម៉ាឡៃ ឬជួរភ្នំ​ហេ​និព្វាន កើតមាន​ជា​ញឹកញាប់។សង្រ្គាម​ធំ​កើតមាន​នៅ​ឆ្នាំ១៩៦២ ដែល​មាន​រយៈពេល​មួយ​ខែ បណ្ដាល​អោយ​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ស្លាប់​ទាំងសងខាង គឺ​ជាង មួយ​ពាន់​នាក់​ដូចគ្នា និង​របួស​រាប់ពាន់​នាក់​៕

Exit mobile version