The Cambodia Daily Khmer

សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកទទូចឱ្យលោកប្រាយុទ្ធលើកជ្រោងប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើងវិញ

FILE - In this July 16, 2019, file photo, Thailand's Prime Minister Prayuth Chan-ocha gestures after a group photo with his Cabinet members at the government house in Bangkok, Thailand. Prayuth said Friday, Aug. 9, 2019 he is not quitting despite facing mounting criticism for failing to properly take his oath of office. Prayuth led members of his Cabinet to be inaugurated in a ceremony presided over by the Thai king on July 16. However, he omitted a phrase while taking the oath where he was supposed to pledge that he will uphold every aspect of the constitution. The omission has raised questions over whether the inauguration was legally valid. (AP Photo/Sakchai Lalit, File)

គណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកបានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃសុក្រទី៤ ខែធ្នូនេះ ទាមទារឱ្យរដ្ឋាភិបាលថៃ ដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អ៊ូចា លើកជ្រោងតម្លៃប្រជាធិបតេយ្យនៅក្នុងរាជាណាចក្រនេះឡើងវិញ ដែលគណៈកម្មាធិការនេះមើលឃើញថាបានធ្លាក់ចុះយ៉ាងខ្លាំង។

សេចក្ដីថ្លែងការណ៍រួមនៃក្រុមសមាជិកព្រឹទ្ធសភានៃគណៈកម្មាធិការកិច្ចការបរទេស ចំនួន៧រូបដឹកនាំដោយសមាជិកព្រឹទ្ធសភាលោក Bob Menendez ទទូចឱ្យរដ្ឋាភិបាលថៃការពារ និងជ្រោមជ្រែងលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស នីតិរដ្ឋ និងសេរីភាពនៃការជួបជុំ និងសេរីភាពនៃការសម្ដែងមតិរបស់ពលរដ្ឋ។

គណៈកម្មាធិការនេះបានចេញសេចក្តីសំរេចរបស់ខ្លួនមួយ ដែលទាមទារឲ្យរដ្ឋាភិបាលថៃឱ្យដោះលែងសកម្មជននយោបាយ និងមេដឹកនាំបាតុករទាំងអស់ដែលបានឃុំខ្លួន និងចោទប្រកាន់ហើយបញ្ឈប់ការគម្រាមកំហែងសម្លុតបំភ័យ បញ្ឈប់ការកាត់ទោសជំនុំជម្រះក្ដីទៅលើមេដឹកនាំបាតុករ។

រាជាណាចក្រថៃត្រូវបានមើលឃើញថា ធ្លាក់ក្នុងអំណាចដ៏រឹងមាំរបស់លោកប្រាយុទ្ធចាន់អ៊ូចា ដែលជាមេដឹកនាំរដ្ឋប្រហារឆ្នាំ២០១៤ គឺមាន រយៈពេល៦ឆ្នាំមកហើយ ដែលរដ្ឋាភិបាលរបស់លោកប្រាយុទ្ធរឹតបន្ដឹងជាខ្លាំងទៅលើសេរីភាពនយោបាយរបស់ពលរដ្ឋថៃ។

ការធ្វើបាតុកម្មជាង៥ខែមកនេះដែលដឹកនាំដោយចលនានិស្សិតលម្អៀងប្រជាធិបតេយ្យប្រឆាំងនឹង អំណាចរបស់លោកប្រាយុទ្ធដែលកើតចេញដោយសារតែអំពើរដ្ឋប្រហារនោះ គឺបាតុករបានទាមទារឱ្យមេដឹកនាំរូបនេះចុះចេញពីតំណែងព្រោះមេដឹកនាំរូបនេះបានតោងអំណាចដោយសារតែការធ្វើរដ្ឋប្រហារទោះជាកើតចេញពីការបោះឆ្នោតរបស់សមាជិកសភា និងសមាជិកព្រឹទ្ធសភាក៏ដោយ។

បាតុករភាគច្រើនជានិស្សិត ជាសកម្មជនសង្គម និងជាសកម្មជនប្រជាធិបតេយ្យបានអំពាវនាវឱ្យលោកប្រាយុទ្ធបោះបង់តំណែងរបស់ខ្លួនហើយត្រូវរៀបរៀងរដ្ឋធម្មនុញ្ញឡើងវិញ ដោយសាររដ្ឋធម្មនុញ្ញនេះ ត្រូវបានរៀបរៀងឡើងដោយពួកយោធា។

បែបណាក៏ដោយលោកប្រាយុទ្ធបានបដិសេធមិនចុះចេញពីតំណែងរបស់លោកនោះទេហើយលោកបានប្រើប្រាស់កម្លាំងប៉ូលីសបង្រ្កាបកុប្បកម្មដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បាញ់ទឹកទៅលើបាតុករ។ តាមសារព័ត៌មានថៃ Enquirer ចុះផ្សាយថា មេបាតុករជាង៤០នាក់ប្រឈមមុខនឹងការកាត់ទោសពីបទប្រឆាំងនឹងច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ១៩ និងមេបាតុករ១៤នាក់ទៀតកំពុងជំនុំជម្រះក្ដីពីបទប្រមាថអង្គព្រះមហាក្សត្រដែលនាំឱ្យពួកគេអាចមានទោសដល់ទៅ១៥ឆ្នាំ។

សមាជិកសភា Menedez បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថាដំណោះស្រាយរបស់សមាជិកព្រឹទ្ធសភា ធ្វើឡើងគឺផ្អែកទៅលើស្ថានការណ៍ជាក់ស្ដែងដែលកំពុងកើតមាននៅក្នុងរាជាណាចក្រថៃ។

ហើយក្នុងស្ថានភាពនេះបាតុករកំពុងតែរងនូវការបង្រ្កាបដ៏ហិង្សាថែមទៀតក្រោមច្បាប់ដ៏តឹងតែងរបស់រាជាណាចក្រនេះ។ ដំណោះស្រាយរបស់សមាជិកព្រឹទ្ធសភាមើលឃើញថាប្រជាធិបតេយ្យនៅក្នុងរាជាណាចក្រនេះ រងការវាយបង្រ្កាបហើយដែលចាំបាច់ត្រូវស្ដារស្ថានភាពនេះត្រឡប់មកវិញ។

សមាជិកព្រឹទ្ធសភាអាមេរិករូបនេះយល់ឃើញថា បាតុករមិនបានស្វែងរកការរុញឱ្យមានបដិវត្តន៍នោះទេ គឺពួកគេគ្រាន់តែសុំឱ្យមានការផ្លាស់ប្ដូរគោលការណ៍ដឹកនាំបែបយោធានិយមហើយឈានទៅដល់ការបើកលំហរសេរីភាពប្រជាធិបតេយ្យប៉ុណ្ណោះ។

លោកMenedez បន្ដថាដំណោះស្រាយរបស់សមាជិកព្រឹទ្ធសភាគឺជាសារមួយបញ្ចូនទៅប្រជាជនថៃឱ្យស្គាល់អំពីតម្លៃនៃសេរីភាព តម្លៃនៃការសាមគ្គីភាព និងតម្លៃនៃការតស៊ូដើម្បីសេរីភាព។

ក្នុងន័យនេះសហរដ្ឋអាមេរិកសូមប្រាប់ទៅប្រជាជនថៃថាសហគមន៍អន្ដរជាតិនៅតែឈរនៅជាមួយប្រជាជនថៃ  នៅតែសាមគ្គីជាមួយប្រជាជនថៃដើម្បីលើកជ្រោងតម្លៃសេរីភាពសិទ្ធិមនុស្ស សេរីភាពនយោបាយនិងប្រជាធិបតេយ្យរបស់រាជាណាចក្រនេះ ហើយសង្ឃឹមថារដ្ឋាភិបាលថៃ និងស្ដាប់លឺការទាមទាររបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកហើយសង្ឃឹមថារាជាណាចក្រថៃនឹងពុំមានរដ្ឋប្រហារជាថ្មីម្ដងទៀតនោះទេ។

រាជាណាចក្រថៃបានឆ្លងកាត់ការធ្វើរដ្ឋប្រហារ២០លើកមកហើយចាប់ពីឆ្នាំ១៩៣២។ ប៉ុន្ដែទោះជាគ្មានការធ្វើរដ្ឋប្រហារក៏ដោយគឺពួកយោធាអាចឆក់យកស្ថានការណ៍មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនដោយដាក់តំបន់នៅទីក្រុងបាងកកស្ថិ តក្នុងបម្រាមគោចរហើយប្រើច្បាប់អាជ្ញាសឹក។ ប៉ុន្ដែក្នុងស្ថានការណ៍បែបនេះលោកប្រាយុទ្ធ ដែលមើលទៅពុំអាចមានរដ្ឋប្រហារណាកើតឡើងដើម្បីទម្លាក់មេរដ្ឋប្រហារខ្លួនឯងនោះទេ លើកលែងតែលោកប្រាយុទ្ធរុញឱ្យមានព្រឹត្តិការណ៍ដូចនេះកើតឡើង៕

Exit mobile version