The Cambodia Daily Khmer

នាយករដ្ឋមន្ត្រីអ៊ីតាលីលាលែងពីតំណែងបន្ទាប់ពីរងការរិះគន់អំពីការដឹកនាំអសមត្ថភាព

Italian Premier Giuseppe Conte delivers his message to the Lower House of Chambers of the Italian Parliament, in Rome, Tuesday, April 21, 2020. Conte said the easing of lockdown restrictions for Italy's devastating COVID-19 outbreak will be gradual and evenly distributed throughout the country. Italians have been eagerly awaiting to learn what limits they still will have on their personal, social and work life after the government decree on restrictive measures expires on May 3. (Roberto Monaldo/LaPresse via AP)

នៅពេលដែលដឹងខ្លួនថា កាន់តែទទួលរងការរិះគន់ កាន់តែខ្លាំងអំពីការដឹកនាំប្រទេស ដែលក្រុមប្រឆាំងរិះគន់ថា ជាមេដឹកនាំអសមត្ថភាព ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវិដ ១៩ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បានលាលែងពីតំណែង ដោយបានដាក់លិខិតទៅប្រធានាធិបតី។

បណ្ដាញផ្សាយព័ត៌មានវិទ្យុបារាំង RFI បានចុះផ្សាយនៅថ្ងៃពុធទី២៧មករានេះថា ប្រធានាធិបតី Sergio Mattarella បានទទួលហើយលិខិតសុំលាលែងរបស់លោក Giuseppe Conte កាលពីថ្ងៃអង្គារទី២៦ ខែមករា។ តាមប្រភពរបស់ វិទ្យុបារាំង RFI  លោកប្រធានាធិបតី បានចាប់ផ្ដើម ជួបមេដឹកនាំគណបក្សនយោបាយមួយចំនួន ដើម្បីបង្កើតរដ្ឋាភិបាល ថ្មី ។

រដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី Conte ដែលបានក្រឡាប់ហើយនេះ បន្ទាប់ពី គណៈរដ្ឋមន្ត្រី មួយដ៏ធំបានដកខ្លួនចេញពី រដ្ឋាភិបាលចម្រុះ ។

លោក នាយករដ្ឋមន្ត្រីលាលែងពីតំណែង បានមញ្ចេញមតិនៅលើទំព័រហ្វេសប៊ុក របស់លោកថា ខណៈនេះ ប្រជាជនកំពុងរងការឈឺចាប់ សង្គមក៏រងការបែកបាក់  សេដ្ឋកិច្ចជួបផលវិបាក គឺពិតណាស់តម្រូវអោយ រដ្ឋាភិបាល ទទួលបានការលើកទឹកចិត្ត និងមានសំឡេងតែមួយ។ លោកសង្ឃឹមថា រដ្ឋាភិបាលក្រោយនេះ នឹងក្លាយជាកម្លាំងធំមួយ នៅក្នុងអឺរ៉ុប។

រយៈពេលប៉ុន្មានសប្ដាហ៍មកនេះ ទាំងនាយករដ្ឋមន្ត្រីលាលែងពីតំណែង និងអតីតនាយករដ្ឋមន្ត្រី Matteo Renzi, ដែលជាមេដឹកនាំ រដ្ឋាភិបាលចម្រុះ មិនបានចុះសម្រុងគ្នាច្រើនទេ ទៅលើ ការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវិដ។ អតីតនាយករដ្ឋមន្ត្រី Renzi, បានរិះគន់ លោក Conte អំពីរបៀបប្រើប្រាស់ថវិកា ចំណាយជាង២ពាន់លានអឺរ៉ូ ក្នុងអន្តរការប្រយុទ្ធប្រឆាំងកូវិដ-19 ។

នៅពេលគណបក្ស Viva បានដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ តាំងពីដើមខែនេះមក បាននាំអោយ លោក Conte  ចាប់ផ្ដើមបាត់បង់ សម្លេងនៅក្នុងព្រឹទ្ធសភា ទោះជាលោកទទួលបានការបោះឆ្នោតទុកចិត្តជាថ្មីទៀត ពីសមាជិករដ្ឋសភាក៏ដោយ។

ការបាត់បង់សម្លេង ភាគច្រើននៅក្នុងស្ថាប័នព្រឹទ្ធសភានេះហើយ នាំឲ្យលោក Conte  ងាយប្រឈមនឹងការបាត់សំឡេង នៅក្នុងគណៈរដ្ឋមន្ត្រី ហើយការធ្វើសេចក្ដីសម្រេចទាំងឡាយ ពិតណាស់នឹងប្រឈមនឹងហានិភ័យ។

អ៊ីតាលី គឺជាប្រទេស ក្នុងអឺរ៉ុប ដំបូងគេ ដែលបានធ្លាក់ក្នុងវិបត្តិនៃជំងឺ  កូវិដ១៩ ហើយមកដល់ពេលនេះ តំបន់ខ្លះរបស់ប្រទេសនេះ នៅតែបិទនៅឡើយ ដែលនាំឲ្យសេដ្ឋកិច្ចរបស់ប្រទេសដាំក្បាលចុះជាខ្លាំង។

រដ្ឋមន្ត្រីការបរទេសលោក Luigi Di Maio, ដែលជាមេដឹកនាំ គណបក្សមួយដ៏ធំនៅក្នុងរដ្ឋសភា បានទទូចអោយ សមាជិកសភា បន្តគាំទ្រ លោក Conte, ឡើងវិញ ។ លោកទទូចថា ពេលវេលា នេះ មិនត្រូវបែកបាក់គ្នាទេគឺអ្នកនយោបាយម្នាក់ៗត្រូវតែគិតប្រយោជន៍ជាតិជាធំ។

ប្រភពដដែលនេះឲ្យដឹងទៀតថា លោកប្រធានាធិបតី Sergio Mattarella ក៏ត្រូវបាន លោក Conte, សុំជួប ដើម្បីអោយ រួមមតិគ្នាឡើងវិញ ក្នុងការបង្កើតគណៈរដ្ឋមន្ត្រីថ្មី ដែលអាចមានបក្សធំៗចំនួនបីក្នុងរដ្ឋសភា ត្រូវរួមគ្នាបង្កើតរដ្ឋាភិបាល ចម្រុះថ្មីឡើងវិញ។

ជាការពិតរដ្ឋាភិបាលចម្រុះ របស់នាយករដ្ឋមន្ត្រីលាលែងពីតំណែងលោក Conte,  ពិតជាមិនចង់អោយមានការបោះឆ្នោត សភាមុនអាណត្តិនោះទេ ព្រោះតែកម្លាំងរួបរួមនៃក្រុមប្រឆាំង របស់អតីតនាយករដ្ឋមន្រ្តី Silvio Berlusconi កំពុងមានប្រជាប្រីយ ហើយ អាចនឹងឈ្នះឆ្នោត បើមានការបោះឆ្នោតមុនអាណត្តិ។ មេដឹកនាំបក្សប្រឆាំងមន្រ្តី Silvio បានរិះគន់ខ្លាំងៗទៅលើលោក Conte,  ថាជាមេដឹកនាំអសមត្ថភាព ហើយបានដឹកនាំឲ្យប្រទេស ធ្លាក់ក្នុងវិបត្តិ ដ៏ធ្ងន់ធ្ងរដូចនេះ៕

Exit mobile version