The Cambodia Daily Khmer

អ្នកវិភាគ៖ ទោះ​លោក ពូទីន ជា​មេដឹកនាំ​កំពូល​ផ្ដាច់ការ​ក៏ដោយ ក៏​មាន​អ្នក​ជំនួស​ដែរ​បើ​ចាញ់​សង្គ្រាម

លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី។

នៅ​ពេល​ដែល​មេដឹកនាំ​រុស្ស៊ី​បើក​ការ​លុកលុយ​ប្រទេស​ជិតខាង​របស់​ខ្លួន គឺ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ វិមាន​ក្រឹមឡាំង​សង្ឃឹម​ថា​នឹង​រឹបអូស​រដ្ឋធានី​គៀវ ត្រឹម​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ តែ​ពេលនេះ​សង្គ្រាម​បាន​អូស​បន្លាយ​ដល់​ទៅ​ជាង ១៤​ខែ​ហើយ។

សង្គ្រាម​ឈ្លានពាន​របស់​មហាអំណាច​នេះ កំពុងតែ​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​អ្នកជំនាញ​យោធា ជាពិសេស​ក្រុម​បស្ចិម​ប្រទេស ដែល​មើល​ឃើញ​រុស្ស៊ី​ថា​មិន​សម​ជា​ប្រទេស​មហាអំណាច​យោធា​លំដាប់​ទី​២ នៃ​ពិភពលោក​ទៀត​នោះ​ទេ ព្រោះ​អ្នកជំនាញ​មិន​មើល​ឃើញ​ការ​បញ្ចប់​សង្គ្រាម​ដោយ​ជ័យជម្នះ​បាន​ទៅ​លើ​រុស្ស៊ី​នោះ​ទេ បើ​ទោះជា​មហាអំណាច​នេះ​អាច​វាយប្រហារ​ទៅ​លើ​អ៊ុយក្រែន ដោយ​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ។

រុស្ស៊ី​បន្ត​វាយ​កាន់កាប់​យក​ដុនបាស ភាគ​ខាងកើត​ទាំងស្រុង​មិន​បាន​សម្រេច​តាម​ផែនការ​របស់​លោក វ៉្លាឌីមៀរ ពូទីន ខណៈ​អ៊ុយក្រែន ត្រូវ​បាន​រំពឹង​ថា​នឹង​បើក​ការ​វាយប្រហារ​រុញច្រាន​ដ៏​សម្បើម​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​នេះ។

តាម​ប្រភព​ចារកម្ម​របស់​អង់គ្លេស បាន​ឲ្យ​ដឹង​ថា អ៊ុយក្រែន​បាន​បង្កើត​អង្គភាព​ទ័ព​ពិសេស​ដែល​មាន​ចំនួន ៤​ម៉ឺន​នាក់ ដោយ​ពួកគេ​បាន​ឆ្លងកាត់​ហ្វឹកហាត់​រយៈពេល​មួយ​ឆ្នាំ​ដែល​មាន​អ្នកជំនាញ​ផ្នែក​យោធា​របស់​ពួក​បស្ចិម​ប្រទេស​ជា​អ្នក​ហ្វឹកហ្វឺន។

ក្រុម​អង្គភាព​ទ័ព​ពិសេស​នេះ នឹង​ត្រូវ​បញ្ជូន​ឱ្យ​ជួយ​អន្តរាគមន៍ ប្រសិនបើ​សមរភូមិ​ណា​មួយ​ស្ថិត​ក្នុង​ការ​វាយប្រហារ​ធ្ងន់ធ្ងរ ឬ​ត្រូវ​បញ្ជូន​ដើម្បី​វាយ​បើក​ផ្លូវ។

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov សារភាព​ថា​ឱកាស​ដែល​រុស្ស៊ី​ទទួល​ជ័យជម្នះ​នៅ​អ៊ុយក្រែន គឺ​មាន​តិច​ណាស់។ លោក​ថា គោលដៅ​សង្គ្រាម​របស់​មេដឹកនាំ​រុស្ស៊ី​មិនទាន់​សម្រេច​បាន​នៅឡើយ​នោះ​ទេ។

លោក​បន្ត​ថា ដូចនេះ គ្មាន​ការ​ចរចា​សន្តិភាព​អ្វី​នោះ​ទេ ប៉ុន្តែ​ក្នុង​គ្រា​នេះ​ក៏​មាន​ការ​លើកឡើង​របស់​អតីត​មន្ត្រី​ការទូត​រុស្ស៊ី​ម្នាក់​ដែរ។ អតីត​អ្នក​ការទូត​រូប​នេះ​ថា ការ​លុកលុយ​អ៊ុយក្រែន​ដែល​ថា​លោក ពូទីន មិនទាន់​សម្រេច​គោលដៅ​នោះ គឺ​ទៅ​ពុំ​រួច​នោះ​ទេ។

លោក Boris Bondarev អាយុ ៤២​ឆ្នាំ ជា​អ្នកជំនាញ​យោធា​រុស្ស៊ី​មើល​ឃើញ​ថា លោក ពូទីន ជា​មនុស្ស​គេ​អាច​ជំនួស​បាន។ លោក ពូទីន មិនមែន​ជា​វីរជន ហើយ​មិនមែន​ជា​ជន​មាន​អំណាច​ដែល​ខ្វះ​មិន​បាន​នោះ​ដែរ។ តែ​អ្នកវិភាគ​រូប​នេះ​ថា លោក ពូទីន ជា​មេដឹកនាំ​ផ្ដាច់ការ​ធម្មតា​ម្នាក់​ប៉ុណ្ណោះ។

លោក​បន្ត​ថា បើ​គេ​មើល​លើ​ប្រវត្តិសាស្ត្រ​នៅ​លើ​ពិភពលោក មេដឹកនាំ​ណា​ក៏ដោយ​ទោះ​ជា​ផ្ដាច់ការ​ក៏​តែងតែ​ត្រូវ​បាន​ជំនួស​បាន​ដែរ ហើយ​បើសិនជា​រុស្ស៊ី​ចាញ់​សង្គ្រាម គឺ​លោក ពូទីន អាច​នឹង​ត្រូវ​បាត់បង់​អំណាច ហើយ​អាច​បាត់​ខ្លួន​ទៀត​ផង។

លោក Bondarev បន្ត​ថា បើ​រុស្ស៊ី​ចាញ់​សង្គ្រាម នោះ​គេ​នឹង​យល់​ថា​លោក ពូទីន គ្មាន​អ្វី​នឹង​ដោះដូរ​ទេ គឺ​មាន​តែ​ការ​ខកចិត្ត និង​ការ​ធ្វើ​ឲ្យ​អំណាច​របស់​រុស្ស៊ី​ធ្លាក់​ចុះ។ ពេល​នោះ​គេ​នឹង​គិត​ថា គេ​មិន​ត្រូវការ​លោក ពូទីន ទៀត​នោះ​ទេ។ ប្រជាជន​រុស្ស៊ី​នឹង​ស្រែក​ថា លោក ពូទីន ត្រូវ​ចុះ​ចេញពី​តំណែង​ទៅ។

ចំណែក​លោក Vlad Mykhnenko អ្នកជំនាញ​មួយ​រូប​ខាង​ផ្នែក​សង្គម​នៃ​សាកលវិទ្យាល័យ Oxford ពិនិត្យ​ឃើញ​បី​ចំណុច​ដែល​មាន ដូចតទៅ​នេះ៖

Exit mobile version