38 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

រុស្ស៊ី​ថា​ខ្លួន​នៅតែ​ប្រកាន់​ជំហរ​មិន​ធ្វើ​សង្គ្រាម​ជាមួយ​សមាជិក NATO ខណៈ NATO រំលឹក​ខួប​៧៥​ឆ្នាំ

អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Alexander Grushko បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​ដែល​ចេញផ្សាយ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ មេសា នេះ​ថា ទំនាក់ទំនង​រុស្ស៊ី និង NATO កំពុង​បន្ត​ធ្លាក់​ដុនដាប​ខ្លាំង ប៉ុន្តែ​ទីក្រុង​មូស្គូ មិន​មាន​ចេតនា​ធ្វើ​សង្គ្រាម​ជាមួយ​សមាជិក​ណា​មួយ​នៃ​បក្ស​សម្ព័ន្ធ​យោធា​អាត្លង់ទិច​ខាងជើង​នោះ​ទេ។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ការ​បញ្ជាក់​ជំហរ​របស់​ទីក្រុង​មូស្គូ ធ្វើឡើង​នៅ​ថ្ងៃទី​៤ មេសា នេះ គឺ​ចំ​ពេល​ខួប​ទី​៧៥​ឆ្នាំ នៃ​ការ​បង្កើត​អង្គការ NATO។ ការ​ប្រារព្ធ​ខួប ៧៥​ឆ្នាំ​នៃ​ការ​បង្កើត​អង្គការ...

លោក ចូ បៃដិន ប្រាប់​លោក ស៊ី ជីនពីង ឱ្យ​ប្រើ​ឥទ្ធិពល​ចិន ដើម្បី​សន្តិភាព​សម្រាប់​អ៊ុយក្រែន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ប្រាប់​ទៅ​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន ឱ្យ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ដាក់​ទៅ​លើ​របប​ក្រុង​មូស្គូ ដែល​ថា​ត្រូវ​គាប​ឱ្យ​រុស្ស៊ី បញ្ចប់​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។ បណ្ដាញ​ផ្សាយ​ព័ត៌មាន Bloomberg ចុះផ្សាយ​កាលពី​ថ្ងៃទី​៣ ខែ​មេសា ថា លោក ចូ បៃដិន បាន​លើក​ទូរសព្ទ​សន្ទនា​គ្នា​ជាមួយ​លោក ស៊ី ជីនពីង ដោយ​ប្រើ​ពេល​ដល់ ១០៥​នាទី។ Bloomberg ថា​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មេដឹកនាំ​ប្រទេស​មហាអំណាច​ពីរ​នេះ...

បារាំង​ស្វែងរក​ការពិត​អំពី​តួនាទី​របស់​ចិន ចំពោះ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន

ប្រទេស​បារាំង កំពុង​ស្វែងរក​ការពិត​ថា​តើ​ក្រុង​ប៉េកាំង ប្រកាន់​ជំហរ​អព្យាក្រឹត្យ​នេះ​មាន​ភាព​ប្រាកដប្រជា​កម្រិត​ណា ដែល​គេ​ថា​អំឡុង​រុស្ស៊ី និង​អ៊ុយក្រែន ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​ជាង ២​ឆ្នាំ​មក​នេះ ចិន​មាន​ទំនោរ​ទៅ​រក​រុស្ស៊ី កាន់តែ​ខ្លាំង​នោះ។ ក្នុង​អំឡុង​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នេះ ចិន​មិន​បាន​ថ្កោលទោស​រុស្ស៊ី នោះ​ទេ ទោះ​ជា​ប្រទេស​ជាង ១៣០ រួម​គ្នា​ថ្កោលទោស​ក្រុង​មូស្គូ ក៏ដោយ។ ចិន​បាន​ត្រឹមតែ​បោះឆ្នោត​អនុប្បវាទ ហើយ​ពេល​ខ្លះ​ជំទាស់​ទៀត​ផង ដូចជា​ករណី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដាក់​ចេញ​នូវ​សេចក្ដី​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី គឺ​ចិន បោះឆ្នោត​ជំទាស់។ កាលពី​ពេល​ថ្មីៗ​នេះ លោក វ៉្លាឌីមៀរ...

រុស្ស៊ី​បាញ់​មីស៊ីល ៩០​គ្រាប់​លើ​អ៊ុយក្រែន ជា​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើកដំបូង​នៅ​រដូវ​ត្រជាក់

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅ​ថ្ងៃ​សុក្រ ទី​២២ មីនា បាន​អះអាង​ថា រុស្ស៊ី បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ក្នុង​ទ្រង់ទ្រាយ​ធំ​ជា​លើកដំបូង​នៅ​រយៈពេល ៣​ខែ​នៃ​សង្គ្រាម​ក្នុង​រដូវ​ត្រជាក់។ តាម​លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី រុស្ស៊ី​វាយប្រហារ​កាលពី​វេលា​យប់ និង​វាយប្រហារ​រហូត​ទៀប​ភ្លឺ​នៅ​ថ្ងៃ​សុក្រ ទី​២២ មីនា នេះ ដោយ​បាញ់​មីស៊ីល​ប្រមាណ ៩០​គ្រាប់ និង​យន្តហោះ​ដ្រូន ៦០​គ្រឿង​នៅ​ពាសពេញ​ប្រទេស​អ៊ុយក្រែន ដោយ​រាប់​ទាំង​រដ្ឋធានី​គៀវ ផង​ដែរ។ ប្រធានាធិបតី​អ៊ុយក្រែន...

អ៊ុយក្រែន និង ICC សហការ​ប្រមូល​ភស្តុតាង​នាំ​ខ្លួន​លោក ពូទីន និង​បក្ខពួក​យក​ទៅ​កាត់ទោស​ករណី​សម្លាប់​រង្គាល​នៅ​អ៊ុយក្រែន

អត្ថបទ​ដោយ៖ ហាស់ សាន ក្រុម​មេធាវី​អន្តរជាតិ និង​អគ្គ​រដ្ឋអាជ្ញា​នៃ​ប្រទេស​អ៊ុយក្រែន អះអាង​ថា ពួកគេ​កំពុង​សហការ​មូលមាត់​គ្នា​ជា​ធ្លុង​មួយ​ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ដើម្បី​ប្រមូល​ភស្តុតាង និង​បើក​ការ​ស៊ើបអង្កេត​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​ការ​នាំ​ខ្លួន​ជន​ដៃ​ដល់​មួយ​ចំនួន​នៃ​របប​ក្រុង​មូស្គូ យក​ទៅ​កាត់ទោស​តាម​ផ្លូវ​ច្បាប់​អន្តរជាតិ​ឲ្យ​ទាល់តែ​បាន។ ពួកគេ​និយាយ​ថា ជន​ដៃ​ដល់​ទាំងនោះ​មាន​ក្រុម​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កងទ័ព​ក្រោម​បញ្ជា​លោក ពូទីន ដែល​បាន​បញ្ជា​ទ័ព​ឲ្យ​មាន​ការ​សម្លាប់​បង្ហូរ​ឈាម​ជនស៊ីវិល​អ៊ុយក្រែន និង​កងទ័ព​អ៊ុយក្រែន ហើយ​ក្នុង​ចំណោម​ជន​ដៃ​ដល់​ទាំងនោះ ក៏​មាន​លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី ជា​មេខ្លោង​ផង​ដែរ។ លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​ពិស្ដារ​មួយ​ក្រោយពី​ក្រុម​អ្នកកាសែត​ពី​តំបន់​អាស៊ី មាន​ទាំង​អ្នក​សារព័ត៌មាន The...

លោក ពូទីន ព្រមាន​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ ប្រសិនបើ​រុស្ស៊ី​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ សង្គ្រាម​វោហារសាស្ត្រ​ពី​មេដឹកនាំ​វិមាន​ក្រឹមឡាំង និង​ក្រុម​បស្ចិម​ប្រទេស​កាន់តែ​ឡើង​កម្ដៅ​ខ្លាំង​ឡើង រហូត​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជា​បុរស​ខ្លាំង​បំផុត​នៅ​វិមាន​ក្រឹមឡាំង ចេញ​សារ​គំរាម​ញឹកញាប់​អំពី​ការ​អាច​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ឬ​អាវុធ​ប្រល័យ​លោក​ដ៏​រង្គាល។ នៅ​ក្នុង​សប្ដាហ៍​នេះ​ទៀត លោក វ្ល៉ាឌីមៀរ ពូទីន បាន​ប្រកាស​ថា ប្រទេស​រុស្ស៊ី បន្ត​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​ប្រយុទ្ធ​ជានិច្ច ហើយ​ត្រៀម​លក្ខណៈ​ពេញលេញ​ទាំងស្រុង​ក្នុង​ការ​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ចុះ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មីនា នេះ។ ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ រ៉ូស្ស៊ីយ៉ា​១...

រដ្ឋមន្ត្រី​នៃ​បុរី​វ៉ាទីកង់ ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ការ​ឈ្លានពាន​អ៊ុយក្រែន បន្ទាប់ពី​បន្ទូល​របស់​សម្ដេច ប៉ាប Francis ដែល​ស្នើ​ឱ្យ​អ៊ុយក្រែន​ចុះចាញ់​សង្គ្រាម

Cardinal Pietro Parolin រដ្ឋមន្ត្រី​នៃ​បុរី​វ៉ាទីកង់ នៃ​គ្រិស្តសាសនា​និកាយ​កាតូលិក បាន​ចេញ​មុខ​ឆ្លើយតប​នឹង​អ្នកកាសែត ដោយ​ទាមទារ​ឱ្យ​រុស្ស៊ី បញ្ឈប់​ការ​ឈ្លានពាន​អ៊ុយក្រែន។ ការ​ថ្លែង​ពី​រដ្ឋមន្ត្រី​បុរី​វ៉ាទីកង់ គឺជា​ការ​ថ្លែង​បន្ទាប់ពី​បន្ទូល​របស់​សម្ដេច ប៉ាប Francis ដែល​ស្នើ​ឱ្យ​អ៊ុយក្រែន ចុះចាញ់​សង្គ្រាម​ឈ្លានពាន​ពី​រុស្ស៊ី ក្រោម​ហេតុផល​ថា លើក​ទង់​ស និង​ការ​ទៅ​រក​តុ​ចរចា​ជា​ការ​ល្អ​ជាង​បន្ត​ទុក​ឱ្យ​ប្រជាជន​អ៊ុយក្រែន ស្លាប់​ដោយ​សង្គ្រាម រង​ការ​វាយបក​ខ្លាំង​ពី​សំណាក់​អ៊ុយក្រែន។ តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រី​បុរី​វ៉ាទីកង់ Cardinal Pietro Parolin បាន​ប្រាប់​ទិនានុប្បវត្តិ​ថា...

សម្តេច ប៉ាប មេ​គ្រិស្ត​សាសនា​និកាយ​កាតូលិក ចង់​ឱ្យ​អ៊ុយក្រែន​លើក​ទង់​ស​ចុះចាញ់​រុស្ស៊ី

ប្រទេស​អ៊ុយក្រែន បើក​ការ​រិះគន់​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​ចំពោះ​សុន្ទរកថា​សម្តេច ប៉ាប Francis ដែល​ប្រាប់​ឱ្យ​អ៊ុយក្រែន យល់ព្រម​ចរចា​ជាមួយ​នឹង​រុស្ស៊ី ព្រោះតែ​សង្គ្រាម​បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ច្រើន​សិប​ម៉ឺន​នាក់ ហេដ្ឋារចនាសម្ព័ន្ធ​បាន​រង​ការ​ខូចខាត​ស្ទើរ​ខ្ទេចខ្ទី និង​ពលរដ្ឋ​ភៀស​ខ្លួន​មាន​ច្រើន​លាន​នាក់​ថែម​ទៀត។ ក្នុង​បទសម្ភាសន៍​កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្វីស RSI ដែល​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​កាលពី​អាទិត្យ ទី​១០ ខែ​មីនា សម្តេច ប៉ាប Pope Francis បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​អ៊ុយក្រែន...

មនុស្ស​ជំនិត​ប្រធានាធិបតី​រុស្ស៊ី ថា​ប្រទេស​អ៊ុយក្រែន ជា​ទឹកដី​រុស្ស៊ី ត្រូវ​ត្រឡប់​ទៅ​ភាព​ដើម​វិញ

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​មាន​ប្រតិកម្ម​ចម្រុះ និង​ធ្ងន់ៗ​ពី​របប​ផ្ដាច់ការ​នៅ​ទីក្រុង​មូស្គូ ដែល​ជា​ការ​ឆ្លើយតប​ចំពោះ​ប្រធានាធិបតី​បារាំង និង​ប្រទេស​ក្នុង​សម្ព័ន្ធភាព​ណាតូ​មួយ​ចំនួន ចង់​បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន បើ​មាន​ករណី​ចាំបាច់។ ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​នា​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​កន្លង​មក​នេះ។ ក្នុង​ឱកាស​នោះ លោក Macron បាន​បញ្ជាក់​ថា ការ​បញ្ជូន​កងទ័ព​ថ្មើរជើង​របស់​លោក​ខាងលិច​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន មិន​គួរ​ត្រូវ​បាន​ច្រានចោល​នា​ពេល​អនាគត​នោះ​ទេ។ ការ​បង្ហើប​ព័ត៌មាន​របស់​លោក Macron បាន​នាំ​ឱ្យ​មេដឹកនាំ​កំពូល​របស់​រុស្ស៊ី រាប់​ទាំង​ប្រធានាធិបតី ​វ៉្លាឌីមៀរ ពូទីន និង​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ទី​១...

លោក ពូទីន ព្រមាន​បំផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ប្រសិនបើ​ណាតូ​បញ្ជូន​កងទ័ព​ទៅ​អ៊ុយក្រែន

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ព្រមាន​អំពី​ផលវិបាក​នៃ​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ប្រសិនបើ​ក្រុម​ប្រទេស​ណាតូ ឬ​បស្ចិម​ប្រទេស បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន។ ប្រធានាធិបតី​រុស្ស៊ី​រូប​នេះ​បាន​ថ្លែង​ព្រមាន​ពី​មហា​សោកនាដកម្ម នឹង​កើត​ឡើង​ចំពោះ​ការ​សម្រេច​ចិត្ត​ណា​មួយ​ពី​ប្រទេស​លោក​ខាងលិច ដែល​ចង់​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃទី​១ មីនា នេះ។ សារ​ព្រមាន​ពី​មេដឹកនាំ​រុស្ស៊ី បាន​ធ្វើ​ឡើង​តាមរយៈ​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​រុស្ស៊ី នៅ​ថ្ងៃទី​២៩ កុម្ភៈ នៅ​ទីក្រុង​មូស្គូ។ ក្នុង​ឱកាស​នោះ លោក ពូទីន បាន​ចោទប្រកាន់​ប្រទេស​លោក​ខាងលិច និង​ក្រុម​ណាតូ...

Latest news