ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៧ ខែមករា ថ្កោលទោស ហើយស្នើក្រសួងធម្មការ ប្តឹងទៅតុលាការចំពោះបុគ្គលដែលនិយាយថា “បួសជាសង្ឃគឺជាទម្ងន់ (ឬបន្ទុក) ដល់អ្នកស្រុក រួមទាំងព្រះពុទ្ធផង ហើយថាបិដកសព្វថ្ងៃ គឺជាបិដកមិនគ្រប់ទឹក”។
នៅថ្ងៃទី២៨ ខែមករា គណៈសង្ឃនាយកបានកោះប្រជុំដើម្បីរិះរកវិធីឆ្លើយតបទៅនឹងការអះអាងពីសមាគមទេវ សក្ខី ភគវ័ន្ត ដែលតំណាងសមាគមនេះ តាំងខ្លួនជា សាស្ដា ហើយបកស្រាយពុទ្ធវចនៈខុស បែបបន្ទាបបន្ថោកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
គួរកត់សម្គាល់ថា ពាក្យថា ភគវ័ត ឬ ភគវ័ន្ត មានន័យថា អ្នកប្រាជ្ញ អ្នកមានបុណ្យ ប៉ុន្តែក្នុងលទ្ធិពុទ្ធសាសនា ពុទ្ធសាសនិកហៅតែចំពោះព្រះសម្មាសម្ពុទ្ធប៉ុណ្ណោះ គឺព្រះភគវ័ន្ត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
