27.3 C
Phnom Penh

ពុទ្ធិក​សមាគម​កម្ពុជ​រដ្ឋ​ថ្កោលទោស​និង​ស្នើ​ក្រសួង​ធម្មការ​ប្ដឹង​បុគ្គល​ដែល​ថា​បួស​ជា​សង្ឃ​គឺជា​ទម្ងន់​ដល់​អ្នក​ស្រុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពុទ្ធិក​សមាគម​កម្ពុជ​រដ្ឋ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៧ ខែ​មករា ថ្កោលទោស ហើយ​ស្នើ​ក្រសួង​ធម្មការ ប្តឹង​ទៅ​តុលាការ​ចំពោះ​បុគ្គល​ដែល​និយាយ​ថា “បួស​ជា​សង្ឃ​គឺជា​ទម្ងន់ (ឬ​បន្ទុក) ដល់​អ្នក​ស្រុក រួម​ទាំង​ព្រះពុទ្ធ​ផង ហើយ​ថា​បិដក​សព្វថ្ងៃ គឺជា​បិដក​មិន​គ្រប់​ទឹក”។

នៅ​ថ្ងៃទី​២៨ ខែ​មករា គណៈសង្ឃ​នាយក​បាន​កោះ​ប្រជុំ​ដើម្បី​រិះរក​វិធី​ឆ្លើយតប​ទៅ​នឹង​ការ​អះអាង​ពី​សមាគម​ទេវ សក្ខី ភគវ័ន្ត ដែល​តំណាង​សមាគម​នេះ តាំង​ខ្លួន​ជា សាស្ដា ហើយ​បកស្រាយ​ពុទ្ធវចនៈ​ខុស បែប​បន្ទាប​បន្ថោក​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ។

គួរ​កត់សម្គាល់​ថា ពាក្យ​ថា ភគវ័ត ឬ ភគវ័ន្ត មាន​ន័យ​ថា អ្នកប្រាជ្ញ អ្នក​មាន​បុណ្យ ប៉ុន្តែ​ក្នុង​លទ្ធិ​ពុទ្ធសាសនា ពុទ្ធសាសនិក​ហៅ​តែ​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ប៉ុណ្ណោះ គឺ​ព្រះ​ភគវ័ន្ត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស