The Cambodia Daily Khmer

ក្រសួង​មហាផ្ទៃ​លុប​ឈ្មោះ​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ​ឯកជន​ចំនួន ២៦ ព្រោះ​គ្មាន​សកម្មភាព

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា សម្រេច​លុប​ឈ្មោះ​ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​ឯកជន​ចំនួន ២៦ បន្ទាប់ពី​រក​ឃើញ​ថា​ពុំ​មាន​សកម្មភាព​បម្រើ​សេវាកម្ម និង​បាន​ប្រកាស​ក្ស័យធន ដែល​មិន​ស្រប​តាម​គោលបំណង​នៃ​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​សន្តិសុខ​ឯកជន។ នេះ​បើ​យោង​តាម​ការ​ជូនដំណឹង​ពី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​២៧ ខែ​មករា ដែល​ទើប​នឹង​បញ្ចេញ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៩ មករា នេះ។

ប្រភព​ដដែល​អះអាង​ថា អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​សន្តិសុខ​ឯកជន មាត្រា​១ ចែង​អំពី​គោលបំណង​ក្នុង​ការ​បង្កើត និង​ពង្រឹង​សន្តិសុខ​ឯកជន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា​ការពារ​ទ្រព្យសម្បត្តិ អាយុជីវិត​ប្រជាជន និង​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ប្រទេស​កម្ពុជា។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាលពី​ពាក់កណ្ដាល​ខែ​មករា អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ហាម​ដាច់ខាត​មិន​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ និង​សហគ្រាស​គ្រឹះស្ថាន​ជ្រើសរើស​ភ្នាក់ងារ​សន្តិសុខ​ឯកជន​យក​ជនបរទេស​ឲ្យ​បម្រើ​ការងារ​ជា​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ឡើយ។

បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​ផ្តល់​ភ្នាក់ងារ​សន្តិសុខ​ឯកជន​សរុប​ចំនួន ៣៤៥៩៨​នាក់​ដែល​ត្រូវ​បាន​បែងចែក​ជា​ពីរ​ផ្នែក៖

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version