ក្រសួងការពារជាតិនៃប្រទេសកម្ពុជា រៀបចំក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្នពីសេនានុព័ន្ធយោធាប្រចាំស្ថានទូតនៃប្រទេសសមាជិកសហគមន៍អាស៊ាន ដើម្បីទៅពិនិត្យស្ថានការណ៍ជាក់ស្តែងអំពីការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នា នៅតំបន់ព្រំប្រទល់ដែនប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍។
តាមសារព័ត៌មាន Asia News Network នៅថ្ងៃចន្ទ ទី៤ ខែសីហា សេនានុព័ន្ធយោធាពីប្រទេសសមាជិកអាស៊ានដែលចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍ ដើម្បីបំពេញបេសកកម្មឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ផ្សាយដោយក្រសួងការពារជាតិតាមលេខរៀងមាន ៧ប្រទេស គឺ៖
- ម៉ាឡេស៊ី តំណាងដោយវរសេនីយ៍ឯក ណាសស្លី ប៊ិន អាបឌុល រ៉ោះហ៊ីម;
- ឥណ្ឌូនេស៊ី តំណាងដោយវរសេនីយ៍ឯក អាហ្គុង ប៊ូឌី អាសម៉ារ៉ា;
- លាវ តំណាងដោយវរសេនីយ៍ទោ ចាន់សាទី ពុទ្ធៈស៊ីន;
- ម្ញ៉ាន់ម៉ា ឬភូមា តំណាងដោយឧត្ដមសេនីយ៍ត្រី ទីន អងស្វេ;
- ហ្វីលីពីន តំណាងដោយព្រឹន្ទបាលឯក អេដេលកូ ម៉ាន់ឡាប៉ាវ អយកូ;
- សិង្ហបុរី តំណាងដោយវរសេនីយ៍ឯក ឡូវ តិកលុង
- និងវៀតណាម តំណាងដោយវរសេនីយ៍ទោ ភួង ម៉ាញ់គឹង៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
