25.7 C
Phnom Penh

TAG

ព្រំដែន

មន្រ្តីរាជរដ្ឋាភិបាល នៅតែនិយាយហើយ និយាយទៀតថា ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃប្រទេសកម្ពុជា បានអះអាងជាថ្មីថា ប្រាសាទតាមាន់ធំស្ថិតក្នុងដែនអធិបតេយ្យប្រទេសកម្ពុជាទាំងស្រុង ដោយលើកយោងផែនទី និងឯកសារកំណត់ព្រំដែនជាប្រវត្តិសាស្ត្រជាភស្តុតាង ខណៈជម្លោះអំពីកម្មសិទ្ធិបុរាណឋានតាមបណ្តោយព្រំដែនកម្ពុជា-ថៃនៅតែបន្ត។ 

ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន 

អាជ្ញាធរថៃបានអនុញ្ញាតឱ្យពលរដ្ឋជិត ៣,០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងតំបន់ភ្នំ៣៥០ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ មុនពេលប្រកាសបិទទីតាំងទាំងពីរជាបណ្តោះអាសន្ន ដើម្បីវាយតម្លៃស្ថានភាពសន្តិសុខតាមព្រំដែន។ 

ប្រមុខរដ្ឋស្តីទី ប្រធាន ព្រឹទ្ធសភា ប្រធាន បក្សកាន់អំណាច ជាអតីតនាយករដ្ឋមន្រ្តី បន្ទន់ឥរិយាបទជាមួយរាជាណាចក្រ ថៃឡង់ដ៍ ដើម្បីសន្តិភាព

លោក ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធាន ព្រឹទ្ធសភា ប្រធាន បក្ស ប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្រ្តី បានថ្លែងជាសាធារណៈថា លោកគិតប៉ាន់ប្រមាណខុសក្នុងទំនាក់ទំនងជាមួយប្រទេសថៃឡង់ដ៍ ដោយសារតែ លោកជឿទុកចិត្តមិត្តថៃរបស់លោកហួសពេក។

រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព

រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចូលសមាជិកគ្រួសារ និងសាច់ញាតិរបស់យុទ្ធជនពលី និងរបួសធ្ងន់ចំនួន ៤១នាក់ ចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដែលជាវិធានការមួយត្រូវបានអ្នកតាមដានសង្គមមើលឃើញថា ជាការតបស្នង និងលើកទឹកចិត្តដល់កងកម្លាំងដែលបានលះបង់ក្នុងការបំពេញបេសកកម្មការពារជាតិ។

ថៃព្រមានថា ការលើកយកទំនាស់ព្រំដែនទៅឆាកអន្តរជាតិ អាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយកម្ពុជា

រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក្ត ភួងកេតកែវ (Sihasak Phuangketkeow) បានព្រមានថា កិច្ចខិតខំស្ដារទំនុកចិត្ត និងទំនាក់ទំនងរវាងថៃ និងកម្ពុជា អាចប្រឈមនឹងការលំបាក ប្រសិនបើកម្ពុជានៅតែបន្តលើកឡើងអំពីទំនាស់ព្រំដែន និងការចោទប្រកាន់ថៃនៅលើវេទិកាអន្តរជាតិ។

លោក ហ៊ុន សែន ឆ្ងល់​ថា​តើ​ថៃ​កំពុង​ធ្វើ​អន្តរជាតូបនីយកម្ម​លើ​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​ជាមួយ​កម្ពុជា​ឬ​យ៉ាងណា?

ប្រធាន​ព្រឹទ្ធសភា បាន​ចោទ​សួរ​ទៅ​ភាគី​ថៃ ថា តើ​ថៃ កំពុង​ធ្វើ​អន្តរជាតូបនីយកម្ម​លើ​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជាមួយ​កម្ពុជា មែន​ដែរ​ឬ​ទេ បាន​ជា​ខំប្រឹង​ទាមទារ​លុប​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ ឬ MoU៤៤ ជាមួយ​កម្ពុជា ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ពេលនេះ? មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១ ឧសភា ថា រាល់​ថ្ងៃ​នេះ ថៃ​កំពុង​ព្យាយាម​ឈាន​ឱ្យ​ដល់​ការ​លុបចោល​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ ស្ដីពី​តំបន់​ដែនសមុទ្រ​ត្រួត​គ្នា ដែល​ចុះហត្ថលេខា​រវាង​កម្ពុជា និង​ថៃ កាលពី​ជាង ២០​ឆ្នាំ​មុន...

ថៃ អះអាង​ថា​បំផ្ទុះ​ផាវ ៣​គ្រាប់​ព្រមាន​យោធា​កម្ពុជា​មិន​ឱ្យ​ចូល​ជិត​លួស​បន្លា ខណៈ​អនុព័ន្ធ​យោធា​បរទេស​ចុះ​ពិនិត្យ​ព្រំដែន

កងទ័ព​ថៃ ច្រានចោល​ការ​ចោទប្រកាន់​របស់​កម្ពុជា ដែល​ថា​មាន​ការ​បាញ់​កាំភ្លើង​នៅ​តំបន់​អូរស្មាច់ ដោយ​អះអាង​ថា ទាហាន​ថៃ គ្រាន់តែ​ប្រើ​ផាវ​ដើម្បី​ព្រមាន​មន្ត្រី​កម្ពុជា​ដែល​ចូល​ទៅ​ក្បែរ​លួស​បន្លា​របស់​កងទ័ព​ថៃ ដែល​បាន​ដាក់​ពង្រាយ​ប៉ុណ្ណោះ។ កាសែត​ថៃ The Nation បាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​កងទ័ព​ថៃ លោក វិនថៃ សុវ៉ារី (Winthai Suvaree) នៅ​ថ្ងៃទី​៣០ មេសា ថា ក្នុង​ពេល​ដែល​ភាគី​កម្ពុជា​នាំ​ក្រុម​អ្នក​សង្កេតការណ៍​មក​ពិនិត្យ​តំបន់​អូរស្មាច់ ទាហាន​ថៃ បាន​សង្កេត​ឃើញ​ថា​ទាហាន​កម្ពុជា​បាន​ប្រព្រឹត្ត​អាកប្បកិរិយា​បង្កហេតុ ដោយ​ចូល​ទៅ​ជិត​លួស​បន្លា​របស់​ថៃ ទោះបី​មាន​ការ​ព្រមាន និង​ពន្យល់​អំពី​កិច្ចព្រមព្រៀង​រួម​រវាង​ភាគី​ទាំង​ពីរ​ជា​មុន​ហើយ​ក៏ដោយ។ ប្រភព​ដដែល​អះអាង​ថា...

ស្នូរ​អាវុធ​ផ្ទុះ​នៅ​ម្តុំ​ច្រក​អូរស្មាច់ ខណៈ​ភាគី​ខ្មែរ​នាំ​ប្រតិភូ​សង្កេតការណ៍​អន្តរជាតិ​មើល​ព្រំដែន

ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា សម្ដែង​ការ​ខកចិត្ត​ចំពោះ​ករណី​ផ្ទុះ​អាវុធ ៩​គ្រាប់ ដែល​បង្ក​ឡើង​ដោយ​កម្លាំង​យោធា​ថៃ ចំនួន ៥​លើក នៅ​ច្រក​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ។ ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សម្ដែង​ការ​ខកចិត្ត​អំពី​ករណី​បង្ក​ស្នូរ​ផ្ទុះ​អាវុធ​ដោយ​កងទ័ព​ថៃ ខណៈ​ក្រុម​សេនានុព័ន្ធ​យោធា​បរទេស (MACPP) ចុះ​ត្រួតពិនិត្យ​នៅ​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៦ ចន្លោះ​ពី​ម៉ោង ១០:៣៥​នាទី​ព្រឹក ដល់​ម៉ោង ១១:០៩​នាទី ចំនួន ៥​លើក ដោយ​បញ្ជាក់​ថា​បាន​បាញ់​កាំភ្លើង​ប្រភេទ M79 និង​ប្រភេទ M16...

រដ្ឋមន្ត្រី​កម្ពុជា-ថៃ រឭក​គ្នា​អំពី​ការ​ប្ដេជ្ញាចិត្ត​ពិតប្រាកដ​និង​ការ​គោរព​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ពេញលេញ

រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​កម្ពុជា លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ថៃឡង់ដ៍ លោក Sihasak Phuangketkeow រំឭក​គ្នា​ទៅវិញ​ទៅមក​ថា ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​រួម​ចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​ឯកភាព​ក្នុង​អាស៊ាន គឺ​ទាមទារ​ការ​ប្ដេជ្ញាចិត្ត​ពិតប្រាកដ និង​ការ​គោរព​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ពេញលេញ។ នេះ​បើ​យោង​តាម​ព័ត៌មាន​ផ្សាយ​ក្នុង​កាសែត​បរទេស​ទាំង​ពីរ​ខាង។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៨ មេសា ថា ជំនួប​ក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-សហភាព​អឺរ៉ុប (AEMM) ក្នុង​ប្រទេស​ប្រ៊ុយណេ កាលពី​ថ្ងៃទី​២៧ មេសា...

រដ្ឋបាល​ខេត្ត​ប៉ៃលិន ច្រានចោល​ព័ត៌មាន​ដែល​ថា​ទាហាន​ថៃ ឈ្លានពាន​ចូល​កាន់កាប់​ទឹកដី​របស់​ខ្លួន

រដ្ឋបាល​ខេត្ត​ប៉ៃលិន ច្រានចោល​ការ​ចែកចាយ​តាម​បណ្ដាញ​សង្គម ដែល​ថា​ទាហាន​ថៃ បាន​ឈ្លានពាន​ចូល​កាន់កាប់​ទឹកដី​ខ្មែរ​ក្នុង​ខេត្ត​ប៉ៃលិន កាលពី​ពេល​ថ្មីៗ​នេះ។ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចេញ​លិខិត​បដិសេធ​នៅ​ថ្ងៃទី​២៧ មេសា ថា រដ្ឋបាល​ខេត្ត​សូម​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​បំភ្លៃ​ខុស​ការពិត​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ កាមទេព លីមហុង ដែល​បាន​ចោទ​ថា «ថៃ បាន​ឈ្លានពាន​ចូល​ទឹកដី​ខ្មែរ​នៅ​ខេត្ត​ប៉ៃលិន»។ ប្រភព​ដដែល អំពាវនាវ​ឱ្យ​សាធារណជន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងអស់ កុំ​ចែករំលែក ឬ​ផ្សព្វផ្សាយ​បន្ត​ព័ត៌មាន​មិន​ពិត​នេះ ដើម្បី​កុំ​ឱ្យ​មាន​ការ​យល់​ច្រឡំ ព្រោះ​ការ​ផ្សព្វផ្សាយ​នេះ គឺជា​ព័ត៌មាន​ក្លែងក្លាយ ជា​ការ​បំភ័ន្ត និង​គ្មាន​មូលដ្ឋាន​ការពិត​ឡើយ។ រដ្ឋបាល​ខេត្ត​ប៉ៃលិន បញ្ជាក់​ថា...

Latest news

© 2021, ដេលី. All rights reserved.