The Cambodia Daily Khmer

អង្គការ​អន្តរជាតិ​មិន​ទាន់​ជឿ​ប្រសិទ្ធភាព​នៃ​ការ​បង្ក្រាប​ការ​ឆបោក​អនឡាញ​នៅ​កម្ពុជា​នៅឡើយ

ក្រុម​ប្រតិបត្តិការ​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ទីតាំង​ក្រុមហ៊ុន​កាស៊ីណូ សៀងហៃ រីហ្សត ស្ថិត​ក្នុង​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៦។

ក្រុម​ប្រតិបត្តិការ​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ទីតាំង​ក្រុមហ៊ុន​កាស៊ីណូ សៀងហៃ រីហ្សត ស្ថិត​ក្នុង​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៦។

សហគមន៍​អន្តរជាតិ​មើល​ទៅ​ប្រទេស​កម្ពុជា ដូចជា​មិន​ទាន់​មាន​ជំនឿ​កក់ក្តៅ​ថា​រាជរដ្ឋាភិបាល​ខ្មែរ​នឹង​អាច​បោសសម្អាត​សកម្មភាព​ឆបោក ការ​រត់ពន្ធ​មនុស្ស រំលោភ​សិទ្ធិ បង្ខំ​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ឲ្យ​ធ្វើ​ការងារ​ដូច​ទាសករ ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ ខណៈ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​បង្ក្រាប បន្ទាប់ពី​អ្នក​ដឹកនាំ​រាជរដ្ឋាភិបាល​ប្រកាស​ថា​នឹង​បំបាត់​ឲ្យ​អស់​ក្នុង​ខែ​មេសា ឆ្នាំ​២០២៦ នេះ។

កាលពី​ថ្ងៃទី​៣ ខែ​មេសា រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​បច្ចេកវិទ្យា ហើយ​អ្នក​សង្កេតការណ៍​ថា មក​ពី​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស ដាក់​សម្ពាធ។

សារព័ត៌មាន​បរទេស​បាន​ចុះ​ផ្សាយ​សេចក្តី​រាយការណ៍​ស៊ើបអង្កេត​ពី​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​មេសា សប្តាហ៍​មុន ដែល​គេ​ស្រាវជ្រាវ​ឃើញ​ថា រាជរដ្ឋាភិបាល​បាន​បន្ត​ផ្តល់​អាជ្ញាបណ្ណ​ដល់​បនល្បែង​កាស៊ីណូ​ដែល​មាន​ឈ្មោះ​ជាប់​ទាក់ទិន​នឹង​មុខរបរ​ឧក្រិដ្ឋ​ឆបោក ឬ​ហៅថា online scam ដែល​ខ្លួន​ប្ដេជ្ញា​ថា​នឹង​បោសសម្អាត​ឲ្យ​អស់​នោះ​តាំងពី​ខែ​ធ្នូ ឆ្នាំ​២០២៥ ដល់​ខែ​មករា ឆ្នាំ​២០២៦។

រយៈពេល​ប្រកាស​បង្ក្រាប​បនល្បែង និង​មណ្ឌល​ឆបោក​តាម​បច្ចេកវិទ្យា Amnesty International បាន​រក​ឃើញ​ថា គណៈកម្មការ​ចាត់ចែង​បនល្បែង​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ទទួលស្គាល់​បនល្បែង ១២​ទីតាំង​ដែល​មាន​អ្នក​គ្រប់គ្រង​ជា​ម្ចាស់​អគារ និង​ជា​ម្ចាស់​បនល្បែង​ជាមួយ​គ្នា ដែល​មាន​ឈ្មោះ​ជា​ឧក្រិដ្ឋជន។

អង្គការ Amnesty International រក​ឃើញ​ថា ម្ចាស់​អគារ និង​ម្ចាស់​កាស៊ីណូ​មួយ​ចំនួន គឺ​ឧកញ៉ា ភូ កុក អាន និង​បងប្អូន ក្រុម​គ្រួសារ​នៃ​ក្រុមហ៊ុន Anco Brothers, Ltd. ដដែល ដូចជា កាស៊ីណូ ក្រោន (Crown) ប៉ោយប៉ែត បាវិត, Crown ជ្រៃធំ, Majestic Two, Majestic Hotel & Casino Sihanoukville និង New Venetian Casino នៅ​បាវិត ជាដើម។ គេ​ដឹង​ថា ឧកញ៉ា ភូ អានកូ និង លី យ៉ុងផាត់ ជាប់​សាច់ញាតិ​គ្នា ជា​អ្នក​រក​ចំណូល​ឲ្យ​លោក ហ៊ុន សែន នៃ​បក្ស​ប្រជាជន​កម្ពុជា។

បនល្បែង​កាស៊ីណូ និង​មណ្ឌល​ឆបោក​ឯ​ទៀត អ្នក​គ្រប់គ្រង​ចាត់ចែង​ជា​ជនជាតិ​ចិន ចូល​ហ៊ុន​នឹង​ពាណិជ្ជករ​សញ្ជាតិ​ខ្មែរ មាន​ដូចជា៖

នាយិកា​អង្គការ Amnesty International ប្រចាំ​តំបន់ អ្នកស្រី​មេធាវី Montse Ferrer ថ្លែង​ថា៖ «រាជរដ្ឋាភិបាល​ត្រូវតែ​ពន្យល់ ថា​ហេតុ​អ្វី​កាស៊ីណូ​ដែល​ជាប់​ឈ្មោះ​ពាក់​ចំពិន​នឹង​ឧក្រិដ្ឋកម្ម​ឆបោក និង​រំលោភ​សិទ្ធិមនុស្ស​ទាំងនោះ នៅតែ​បន្ត​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​បើក​រកស៊ី​ដដែល

អ្នកស្រី​និយាយ​ថា រៀងរាល់​ថ្ងៃ កាស៊ីណូ​ទាំងនេះ​បើក ដែល​នឹង​មាន​ការ​ធ្វើ​ទារុណកម្ម​មនុស្ស​មិន​ខាន​ឡើយ។ ពាក្យ​ខ្មែរ​សាមញ្ញ​និយាយ​ប្រៀបធៀប​ថា៖ ដូច​ចក​ត្រពាំង ពោល​គឺ​ទៅ​ហើយ​មក​វិញ ដោយសារតែ​បោក​បាន​ដុល្លារ

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version