28.8 C
Phnom Penh

TAG

អង្គការ​លើកលែង​ទោស​អន្តរជាតិ

អង្គការ​អន្តរជាតិ​មិន​ទាន់​ជឿ​ប្រសិទ្ធភាព​នៃ​ការ​បង្ក្រាប​ការ​ឆបោក​អនឡាញ​នៅ​កម្ពុជា​នៅឡើយ

សហគមន៍​អន្តរជាតិ​មើល​ទៅ​ប្រទេស​កម្ពុជា ដូចជា​មិន​ទាន់​មាន​ជំនឿ​កក់ក្តៅ​ថា​រាជរដ្ឋាភិបាល​ខ្មែរ​នឹង​អាច​បោសសម្អាត​សកម្មភាព​ឆបោក ការ​រត់ពន្ធ​មនុស្ស រំលោភ​សិទ្ធិ បង្ខំ​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ឲ្យ​ធ្វើ​ការងារ​ដូច​ទាសករ ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ ខណៈ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​បង្ក្រាប បន្ទាប់ពី​អ្នក​ដឹកនាំ​រាជរដ្ឋាភិបាល​ប្រកាស​ថា​នឹង​បំបាត់​ឲ្យ​អស់​ក្នុង​ខែ​មេសា ឆ្នាំ​២០២៦ នេះ។ កាលពី​ថ្ងៃទី​៣ ខែ​មេសា រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​បច្ចេកវិទ្យា ហើយ​អ្នក​សង្កេតការណ៍​ថា មក​ពី​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស ដាក់​សម្ពាធ។ សារព័ត៌មាន​បរទេស​បាន​ចុះ​ផ្សាយ​សេចក្តី​រាយការណ៍​ស៊ើបអង្កេត​ពី​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​មេសា សប្តាហ៍​មុន ដែល​គេ​ស្រាវជ្រាវ​ឃើញ​ថា រាជរដ្ឋាភិបាល​បាន​បន្ត​ផ្តល់​អាជ្ញាបណ្ណ​ដល់​បនល្បែង​កាស៊ីណូ​ដែល​មាន​ឈ្មោះ​ជាប់​ទាក់ទិន​នឹង​មុខរបរ​ឧក្រិដ្ឋ​ឆបោក...

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​រក​ឃើញ​ថា​ការ​រំលោភ​សិទ្ធិមនុស្ស​និង​ច្បាប់​នៅ​កម្ពុជា​មាន​ទំហំ​ធំធេង​ពាក់ព័ន្ធ​អំពើ​ឆបោក​អនឡាញ

ពាក់ព័ន្ធ​មុខរបរ​ទុច្ចរិត​ឆបោក​តាម​អន្តរ​បណ្ដាញ និង​តាម​ទូរសព្ទ គេ​និយម​ហៅថា online scams អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ឈ្មោះ Amnesty International ផ្សាយ​សេចក្តី​រាយការណ៍​នៅ​ថ្ងៃទី​២៧ ខែ​មករា នេះ​ថា ការ​រំលោភ​សិទ្ធិមនុស្ស និង​រំលោភ​ច្បាប់​បាន​កើតមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ទំហំ​ធំធេង​ណាស់ ដែល​សាធារណជន​មិន​បាន​ដឹង ឬ​ជួយ​រួម​ដៃ​គ្នា​លាក់បាំង​ការពិត។ អ្នក​ផង​ទាំងឡាយ​បាន​ដឹង​គ្រាន់តែ​ត្រឹម​ថា មាន​ការ​រត់ពន្ធ​មនុស្ស។ អង្គការ Amnesty International រាយការណ៍​ដោយ​មាន​ប្រភព​ច្បាស់ការ​ថា បណ្ដុំ​អគារ​ឆបោក​បាន​បង្ខាំង​មនុស្ស​ឲ្យ​បម្រើ​ការងារ បើ​ស្ត្រី​ភេទ​រំលោភ​ដល់​មាន​ផ្ទៃពោះ​ពី​សំណាក់​មេការ វាយដំ​ធ្វើ​ទារុណកម្ម និង​ធ្វើ​ឃាត​យក​សព​ទៅ​បោះ​ចោល។...

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ថា​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ

មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ការ​ធ្វើ​ច្បាប់​ដក​ហូត​សញ្ជាតិ​ខ្មែរ​ពី​កំណើត ពោល​គឺ​ជន​កើត​លើ​ទឹកដី​ខ្មែរ ជា​ការ​បំពាន​ច្បាប់​អន្តរជាតិ តាម​ការ​ពន្យល់​ពី​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International ពីព្រោះ​វា​បង្ក​ឲ្យ​មាន​មនុស្ស​លោក​គ្មាន​អត្តសញ្ញាណ​ភាព​ជា​ជាតិ​សាសន៍​ណា​មួយ​ពិតប្រាកដ គ្មាន​ទឹកដី​រស់នៅ (stateless) គ្មាន​សិទ្ធិ​រស់នៅ សិទ្ធិ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត សិទ្ធិ​ទទួល​បាន​ការ​ព្យាបាល​សុខភាព សិទ្ធិ​ចុះឈ្មោះ​កូនចៅ រៀន​សូត្រ សិទ្ធិ​ទទួល​បាន​ប្រយោជន៍​សាធារណៈ​ដូច​ជាតិ​សាសន៍​ដទៃ ពោល​គឺជា​អំពើ​ប្រកាន់​ជាតិ​សាសន៍​លើ​ជាតិ​សាសន៍​ខ្មែរ។ គេ​រក​ឃើញ​ថា អំពើ និង​ទង្វើ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​យក​រាជាធិបតេយ្យ​ជា​ខែល បំពាន​មាត្រា​១៥ នៃ​សេចក្តី​ប្រកាស​សកល​ស្តីអំពី​សិទ្ធិមនុស្ស អនុសញ្ញា​ឆ្នាំ​១៩៦១ ស្តីអំពី​ការ​កាត់បន្ថយ​ភាព​គ្មាន​ទឹកដី​រស់នៅ​ជា​មនុស្ស​ជាតិ...

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ក្បត់​ជាតិ​ពី​លោក កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) និង​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់​ពី​បទ «ក្បត់​ជាតិ» លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា រួម​នឹង​សកម្មជន​នយោបាយ​ផ្សេង​ទៀត​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ។ ក្រុម​នេះ​អះអាង​ថា ការ​ផ្ដន្ទាទោស​លោក កឹម សុខា ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដោយ​មិន​បាន​គោរព​សិទ្ធិមនុស្ស និង​ដើរ​ផ្ទុយ​ពី​នីតិរដ្ឋ។ មុន​សវនាការ​របស់​លោក កឹម សុខា មួយ​ថ្ងៃ...

Latest news

© 2021, ដេលី. All rights reserved.