នាយករដ្ឋមន្ត្រីប្រទេសយៀកណាម ផាម មិញជីញ អញ្ជើញនាយករដ្ឋមន្ត្រីខ្មែរ និងលាវ ស្រស់ស្រូបអាហារពេលព្រឹក ដើម្បីពិភាក្សាអំពីកិច្ចការជាប្រយោជន៍រួមនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មុននឹងចូលរួមកិច្ចប្រជុំអាស៊ានលើកទី៤៦។
ថ្លែងក្នុងជំនួបទទួលទានអាហារពេលព្រឹកនោះ នាយករដ្ឋមន្ត្រីយៀកណាម ផាម មិញជីញ និយាយអំពីការបង្កើនជំនួញពាណិជ្ជកម្មទ្វេភាគី និងត្រីភាគី ជាមួយប្រទេសលាវ មានបរិមាណស្មើនឹងទឹកប្រាក់ ៥ពាន់លានដុល្លារ ហើយប្រទេសកម្ពុជា ស្មើនឹង ២០ពាន់លានដុល្លារ។
យោងតាមកាសែតបក្សប្រជាជន ញ៉ិនហ្សិន (Nhan Dan) នៅថ្ងៃចន្ទ ទី២៦ ឧសភា មេដឹកនាំប្រទេសបីនាក់បងប្អូន ប្ដេជ្ញាថានឹងរក្សាសម្ព័ន្ធភាពលើគ្រប់វិស័យ ហៅថាប្រទេសបី វាសនាតែមួយ ដែលមានន័យស្មើនឹងគំនិត សហភាព សហព័ន្ធ សមាគតរដ្ឋ ឬសមាហរណកម្មអាស៊ាន ៣ប្រទេស៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
