The Cambodia Daily Khmer

នាយករដ្ឋមន្ត្រី​វ័យ​ក្មេង​របស់​ថៃ អស់​តំណែង ព្រោះតែ​និយាយ​ទូរសព្ទ​ជាមួយ​លោក ហ៊ុន សែន

អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែល​ត្រូវ​តុលាការ​ធម្មនុញ្ញ​ថៃ សម្រេច​ជា​ឯកច្ឆន្ទ​បញ្ចប់​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​សីហា ឆ្នាំ​២០២៥។

អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែល​ត្រូវ​តុលាការ​ធម្មនុញ្ញ​ថៃ សម្រេច​ជា​ឯកច្ឆន្ទ​បញ្ចប់​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​សីហា ឆ្នាំ​២០២៥។

តុលាការ​ធម្មនុញ្ញ​ថៃ នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​សីហា សម្រេច​ជា​ឯកច្ឆន្ទ​បញ្ចប់​តំណែង​នាយករដ្ឋមន្ត្រី​ពី​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដោយ​សំឡេង ៦ ទល់​នឹង ៣ ហើយ​រាប់​ត្រឡប់​ក្រោយ​រហូត​ដល់​ថ្ងៃទី​១ ខែ​កក្កដា កន្លង​ទៅ។

នេះ​មាន​ន័យ​ថា គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ពី​គណបក្ស​ភឿថៃ ត្រូវ​បោះឆ្នោត​ក្នុង​សភា​រើស​នាយករដ្ឋមន្ត្រី​ថ្មី។ បើ​បេក្ខជន​ពី​គណបក្ស​ភឿថៃ ពុំ​មាន​ការ​គាំទ្រ​គ្រប់​ចំនួន ការ​បោះឆ្នោត​ជាតិ នឹង​រៀបចំ​ឡើង​ឆាប់ៗ​ដើម្បី​រើស​មេដឹកនាំ​រដ្ឋាភិបាល​ថ្មី។

តាម​សារព័ត៌មាន​ផ្សាយ​ព្រោងព្រាត​ជា​ភាសា​បរទេស តុលាការ​ធម្មនុញ្ញ​ថៃ រក​ឃើញ​ជាក់ស្តែង​ថា អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បាន​បំពាន​ក្រមសីលធម៌​ក្នុង​មុខតំណែង មាន​ដូចជា ការ​មិន​សុចរិត​ស្មោះត្រង់ លាក់​កំបាំង និង​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន ជាដើម។ អ្នកស្រី​ប្រាប់​កាសែត​ថា អ្នកស្រី​នៅ​តែ​បម្រើ​ប្រជាជន​ថៃ ជានិច្ច មិន​បោះបង់​ឡើយ។ អ្នកស្រី​បាន​ថ្លែង​អំណរគុណ​ពលរដ្ឋ​ថៃ ដែល​បាន​ផ្តល់​សេចក្តី​ទុកចិត្ត​ឲ្យ​បម្រើ​ប្រយោជន៍​ជាតិ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version