42 C
Phnom Penh

TAG

ហ៊ុន សែន

លោក សាពូន មីដាដា ក្រឡាស់​សម្ដី​ថា​ធ្លាប់​បាន​លុយ​ពី​លោក ហ៊ុន សែន តែ​ជិត​កន្លះ​លាន​ដុល្លារ​ប៉ុណ្ណោះ

អតីត​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស លោក សាពូន មីដាដា ក្រឡាស់​សម្ដី​ថា​ខ្លួន​ធ្លាប់​ទទួល​បាន​លុយ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន តែ​ជិត​កន្លះ​លាន​ដុល្លារ​អាមេរិក (៤២​ម៉ឺន​ទៅ ៤៣​ម៉ឺន​ដុល្លារ​អាមេរិក) ប៉ុណ្ណោះ មិនមែន​ជិត ៧​លាន​ដុល្លារ​អាមេរិក​ទេ បន្ទាប់ពី​លោក ហ៊ុន សែន ចេញ​សារ​ព្រមាន​ភ្លាមៗ​កាល​ថ្ងៃ​ពុធ។ យ៉ាងណា​ក៏ដោយ អ្នកគាំទ្រ​បក្ស​កាន់​អំណាច​រូប​នេះ​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ពី​ចំនួន​លុយ​ជាង ៦​លាន​ដុល្លារ​អាមេរិក (៦,៧​លាន​ដុល្លារ) ដែល​ខ្លួន​បាន​អះអាង​ថា ទទួល​បាន​ពី​លោក ហ៊ុន សែន...

លោក សម រង្ស៊ី ថា​គម្រោង​ព្រែកជីក​ហ្វូណន​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ចិន ខណៈ​មន្ត្រី​កម្ពុជា​ចោទ​តប​វិញ​ថា​ជា​អំពើ​ក្បត់

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា​គម្រោង​ព្រែកជីក​ហ្វូណន ជា​គម្រោង​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ចិន​កុម្មុយនីស្ត ហើយ​ព្រែកជីក​នេះ​ក៏​អាច​នាំមក​នូវ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​ពលរដ្ឋ​ខ្មែរ​ដែរ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា​ការ​លើកឡើង​បែប​នេះ គឺ​ជា​អំពើ​ក្បត់។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មេសា នេះ​ថា គម្រោង​ព្រែកជីក​ហ្វូណន​ដែល​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ ទៅ​កាន់​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ថ្ងៃ​អនាគត។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ខ្មែរ​ដែល​ស្ថិត​នៅ​ក្រោម​បង្គាប់​លោក ហ៊ុន សែន បាន​សម្រេច​សាងសង់​ព្រែកជីក​នេះ​តាម​សំណើ​ចិន​កុម្មុយនីស្ត​យ៉ាង​តក់ក្រហល់ ដោយ​គ្មាន​ស្មារតី​ទទួល​ខុសត្រូវ​ឡើយ ព្រោះ​ថា​រដ្ឋាភិបាល​កម្ពុជា​មិនទាន់​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ...

មេដឹកនាំ​កម្ពុជា​ប្រកាស​ជំហរ​បន្ត​គាំទ្រ​គោលនយោបាយ​ចិន​តែ​មួយ និង​ធានា​មិន​បង្កើត​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់

ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​នរោត្តម សីហមុនី និង​មេដឹកនាំ​កម្ពុជា បាន​ប្រកាស​បញ្ជាក់​ជំហរ​ថា កម្ពុជា​បន្ត​គាំទ្រ​នូវ​គោលនយោបាយ​ចិន​តែ​មួយ ហើយ​កម្ពុជា​ប្រឆាំង​គ្រប់​ទម្រង់​នៃ​ឯករាជភាព​របស់​តៃវ៉ាន់ និង​ធានា​មិន​បង្កើត​ទំនាក់ទំនង​ផ្លូវការ​ណា​មួយ​ជាមួយ​តៃវ៉ាន់។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហ៊ួរ បាន​ឲ្យ​ដឹង​ថា មហាក្សត្រ​កម្ពុជា​ព្រះបាទ នរោត្តម សីហមុនី និង​ប្រមុខ​ការទូត​កម្ពុជា មាន​បន្ទូល និង​បញ្ជាក់​ជំហរ​ថា កម្ពុជា​បន្ត​គាំទ្រ​នូវ​គោលនយោបាយ​ចិន​តែ​មួយ បន្ទាប់ពី​ព្រះអង្គ​បាន​ទទួល​ជួប​សវនាការ​មួយ​ជាមួយ​លោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស​ចិន នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែ​មេសា។ ប្រភព​ដដែល​បាន​លើកឡើង​ថា...

លោក ហ៊ុន សែន ដក​ពាក្យបណ្ដឹង​លោក ជា ប៉ូច ដើម្បី​បង្រួបបង្រួម​ជាតិ ប៉ុន្តែ​មិន​លើកលែង​ទោស​ឱ្យ​លោក សម រង្ស៊ី ដាច់ខាត

បុរស​ខ្លាំង​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន ប្រកាស​ឱ្យ​មេធាវី​របស់​លោក​ដក​ពាក្យបណ្ដឹង​លើ​សំណុំរឿង​ដែល​លោក​បាន​ប្តឹង​មន្ត្រី​បក្ស​ប្រឆាំង​លោក ជា ប៉ូច កាលពី​ចុង​ឆ្នាំ​២០២៣។ លោក​អះអាង​ថា ការ​ដក​ពាក្យបណ្ដឹង​នេះ ធ្វើឡើង​ក្នុង​ស្មារតី​បង្រួបបង្រួម​ជាតិ​ខ្មែរ​ឡើងវិញ និង​លើកលែង​ទោស​ឲ្យ​មនុស្ស​ផ្សេងៗ​ទៀត​ដែល​ទទួល​កំហុស បន្ទាប់ពី​ប្រកាស​ផ្ដាច់ខ្លួន​ចេញពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី។ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ទាំង​យប់​កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា លោក​បាន​ទទួល​លិខិត​សារភាព​កំហុស និង​ការ​សូម​អភ័យ​ទោស​របស់​លោក ជា ប៉ូច រួច​ហើយ...

គណបក្ស​ប្រជាជន​កម្ពុជា​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ឡាវ និង​វៀតណាម ឱ្យ​កាន់តែ​ស៊ីជម្រៅ

គណបក្ស​ប្រជាជន​កម្ពុជា ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​នានា​រវាង​ប្រទេស​ទាំង​៣ គឺ​កម្ពុជា ឡាវ និង​វៀតណាម ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​ឧត្តម​ប្រយោជន៍​នៃ​ប្រទេស​ទាំង​៣ ជាពិសេស​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ដើមកំណើត​ពី​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ចេញ​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ការ​ពង្រឹង​ទំនាក់ទំនង​ប្រទេស​កម្ពុជា ឡាវ វៀតណាម គឺជា​ការ​រួម​ចំណែក​យ៉ាង​ធំធេង​ដល់​បុព្វហេតុ សន្តិភាព ស្ថិរភាព មិត្តភាព...

លោក សម រង្ស៊ី រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា​បន្ត​សហការ​វិនិយោគ​ជាមួយ​ក្រុម​ម៉ាហ្វីយ៉ា​ចិន​កេងប្រវ័ញ្ច​ញើស​ឈាម​ពលរដ្ឋ

អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​បង្គាប់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ឱកាស​វិនិយោគ​ល្អៗ​ពី​សហរដ្ឋ​អាមេរិក​យ៉ាង​ធំធេង ដោយ​បន្ត​សហការ​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​ម៉ាហ្វីយ៉ា​ចិន (Mafia)។ លោក សម រង្ស៊ី បញ្ជាក់​ថា មូលហេតុ​គឺ​ដោយសារ​តែ​កម្ពុជា​នៅតែ​បន្ត​សហការ​វិនិយោគ​ជាមួយ​ក្រុម​ចោរ​ម៉ាហ្វីយ៉ា​ចិន (Mafia) ដូចជា មេ​ឧក្រិដ្ឋជន​ចិន លោក ចេន ហ្ស៊ី (Chen Zhi) ជាដើម...

លោក គឹម សុខ ប្រកាស​ផ្អាក​រិះគន់​លោក ហ៊ុន សែន រយៈពេល​១​ខែ ដើម្បី​ស្វែងរក​ការ​បង្រួបបង្រួម​ជាតិ

អ្នកវិភាគ​ប្រកាស​ទុក​ពេល ១​ខែ​មិន​រិះគន់​រឿង​នយោបាយ​សង្គម ដើម្បី​រង់ចាំ​ស្ដាប់​ការ​ឆ្លើយតប​របស់​លោក ហ៊ុន សែន ក្នុង​ការ​ស្វែងរក​ការ​បង្រួបបង្រួម​ជាតិ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ មេសា នេះ​ថា លោក​នឹង​ទុក​ពេល ១​ខែ បន្ទាប់ពី​ការ​បង្ហោះ «សេណារីយ៉ូ​ដំណោះស្រាយ​វិបត្តិ​នយោបាយ​កម្ពុជា» របស់​លោក​នៅ​ពេលនេះ ដោយ​មិន​រិះគន់​រឿង​នយោបាយ​សង្គម និង​ផ្អាក​ធ្វើ​យុទ្ធនាការ «ទាមទារ​យុត្តិធម៌ កុំ​សុំ​យុត្តិធម៌» រយៈពេល ១​ខែ​ផង​ដែរ ដើម្បី​រង់ចាំ​ស្ដាប់​ការ​ឆ្លើយតប​របស់​លោក...

នាយករដ្ឋមន្ត្រី​ជា​កូន​អះអាង​ថា​នឹង​ស្នើ​ឱ្យ​ប្រមុខ​រដ្ឋ​ស្តីទី​ជា​ឪពុក​បើក​ទ្វារ​ក្រុង​ឱ្យ​លោក គង់ សភា វិល​ចូល​កម្ពុជា​វិញ

នាយករដ្ឋមន្ត្រី​ជា​កូន​សន្យា​នឹង​ចាត់ចែង​តាម​នីតិវិធី​ច្បាប់ ស្នើ​ប្រមុខ​រដ្ឋ​ស្តីទី​ដែល​ត្រូវ​ជា​ឪពុក ដើម្បី​ឲ្យ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ស្វាយរៀង លោក គង់ សភា វិល​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ដាក់​លិខិត​ស្នើសុំ​ការ​លើកលែង​ទោស។ នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ជូន​ចំពោះ​លោក គង់ សភា។ លោក​បាន​ទទួល​រួច​ហើយ​នូវ​លិខិត​សូម​អភ័យ​ទោស​របស់​លោក ដូច្នេះ​លោក​សូម​ស្វាគមន៍ និង​ចាត់ចែង​តាម​នីតិវិធី ដើម្បី​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​អាច​វិលត្រឡប់​មក​កាន់​មាតុប្រទេស​វិញ ហើយ​លោក​សង្ឃឹម​ថា នឹង​មាន​ឱកាស​ជួប​សន្ទនា​ជាមួយ​គ្នា​នៅ​ពេល​ខាងមុខ។ កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ...

ថ្ងៃទី​១៧​មេសា​ឆ្នាំ​នេះ លោក ហ៊ុន សែន ត្រូវ​គេ​ចាត់ទុក​ថា​កំពុង​បើក​សករាជ​ជ្រែក​រាជ្យ​ដូច​សេ្តច​កន

អត្ថបទ​ដោយ៖ តាំង សារ៉ាដា ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៤ នេះ ជា​គម្រប់​ខួប​លើក​ទី ៤៩​ឆ្នាំ​នៃ​ការ​ដួល​រលំ​នៃ​របប លន់ នល់ ដែល​គាំទ្រ​ដោយ​អាមេរិក ហើយ​ជា​ពេល​ដែល​កម្ពុជា​ធ្លាក់​ក្រោម​កណ្ដាប់ដៃ​នៃ​របប​ខ្មែរក្រហម​ដែរ។ ជា​ធម្មតា នៅ​ពាក់កណ្តាល​ខែ​មេសា ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ហើយ​នៅ​ថ្ងៃទី​១៧ ខែ​មេសា កាលពី ៤៩​ឆ្នាំ​មុន ជា​ថ្ងៃ​ដែល​ខ្មែរក្រហម​វាយ​បំបែក​សមរភូមិ​ចុងក្រោយ គឺ​ទីក្រុង​ភ្នំពេញ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ភ្នំពេញ​ពេល​នោះ​កំពុង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី ដោយ​គ្មាន​អ្នក​ណា​ម្នាក់​ធ្លាប់​គិត​ថា​នឹង​និរាស​ព្រាត់ប្រាស​គ្រួសារ​ដែល​អាច​កើតឡើង​មួយ​ពព្រិច​ភ្នែក​បែប​នេះ​ទេ។ ចំណែក​នៅ​ខែ​មេសា ឆ្នាំ​២០២៤ នេះ...

ក្រុម​អ្នក​ឃ្លាំមើល៖ ពាក្យ​សន្តិភាព គ្រាន់តែ​ជា​ពាក្យ​គំរាម​ដើម្បី​ការពារ​អំណាច​បន្ត​ពូជ​ត្រកូល​ហ៊ុន​ប៉ុណ្ណោះ

អ្នក​ឃ្លាំមើល​លើកឡើង​ថា ពាក្យ​សន្តិភាព គ្រាន់តែ​ពាក្យ​គំរាម​ដើម្បី​ការពារ​អំណាច​បន្ត​ពូជ​ត្រកូល​ហ៊ុន​ពី​ការ​តវ៉ា​ទាមទារ​របស់​ប្រជាពលរដ្ឋ ដែល​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ប៉ុណ្ណោះ ព្រោះ​ថា​សព្វថ្ងៃ​នេះ លោក ហ៊ុន សែន ប្រើ​អំណាច​ចាប់​ពលរដ្ឋ​ស្លូតត្រង់​ដាក់​គុក គឺ​សុទ្ធតែ​ក្រោម​លេស​ការពារ​សន្តិភាព។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ពាក្យ «សន្តិភាព» ដែល​ចេញ​ពី​មាត់​បុគ្គល​ក្រាញ​អំណាច​បន្ត​វង្ស​ត្រកូល​ដូច​លោក ហ៊ុន សែន គឺ​ជា​ពាក្យ​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​សុទ្ធសាធ ព្រោះ​ថា​សន្តិភាព​របស់​ប្រទេស​មួយ...

Latest news