អំណោយ

សួស្តីមិត្តអ្នកអាន និងទស្សនា

គិតមកទល់ពេលនេះមានរយៈពេល ៧ឆ្នាំហើយ ចាប់តាំងពីកាសែត ឌឹ ខេមបូឌា ដេលី បានបិទ​ការិយាល័យរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ និង​បញ្ឈប់ការបោះពុម្ពផ្សាយអត្ថបទជាភាសាអង់គ្លេស ប៉ុន្តែក្នុងរយៈពេល​ជាង៦​ឆ្នាំ​មក​នេះ​​ យើងក៏បានចាប់ផ្តើមផ្សព្វផ្សាយ ឌឹ ខេមបូឌា ដេលី ​ជាវេទិកា អនឡាញ​ ដែលផ្ដល់់​ឳកាស​ដល់​វាគ្មិន​ជាភាសាខ្មែរ។ លោក​អ្នក​នាង​​បានជ្រាប​ស្រាប់​ហើយថា ស្ទើរតែទាំងអស់​នៃសេចក្តី​​រាយការណ៍ ដ៏​ឯករាជ្យរបស់យើង​ គឺជាភាសាខ្មែរ។

សំឡេងឯករាជ្យរបស់ពលរដ្ឋខ្មែរក្នុងពេលនេះសំខាន់ជាងពេលណាៗទាំងអស់ ស្របពេលដែលរដ្ឋាភិបាល​កំពុងបើកយុទ្ធនាការជាទ្រង់ទ្រាយធំមួយ ដើម្បីរាំងខ្ទប់សារព័ត៌មានសេរី និងសារព័ត៌មាន​ឯករាជ្យ​ដែលនៅ​សេសសល់បន្តិចបន្តួច ក្នុង​ព្រះរាជាណាចក្រកម្ពុជា។ ពួកគេកំពុងចាប់ខ្លួន អ្នកកាសែត និងប្រើច្បាប់​យ៉ាង​ឃោឃៅដើម្បីបំភិតបំភ័យ ប្រព័ន្ធ ផ្សព្វផ្សាយ​ឯករាជ្យផ្សេងៗទៀត។

ដើម្បីបានព័ត៌មានល្អៗ ដូចជាព័ត៌មានទាន់ហេតុការណ៍ និងសេចក្តីរាយ ការណ៍បែបស៊ីជម្រៅ សេចក្តីរាយការណ៍​បែបស៊ើបអង្កេត និងព័ត៌មានបែប វិភាគ​ពីប្រទេសកម្ពុជា គឺយើងត្រូវការកិច្ចខិតខំប្រឹងប្រែង និងធនធានយ៉ាង ច្រើនទៀត។ ដូច្នេះនៅពេលនេះ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ត្រូវការ​ថវិកាប្រចាំឆ្នាំចំនួន ១សែន ដុល្លារ ដើម្បីចំណាយទៅលើការប្រតិបត្តិ​ការ​ផ្នែកផ្សាយព័ត៌មាន ដូចជាអ្នកផ្សព្វផ្សាយព័ត៌មាន អ្នកអានព័ត៌មាន អ្នកយកព័ត៌មាន ការីនិពន្ធ អ្នកថតរូប អ្នកថតវីដេអូ អ្នកកាត់តវីដេអូ និង ថ្លៃគេហទំព័រ។

ប្រឈមមុខនឹងការខ្វះខាតប្រចាំឆ្នាំយ៉ាងច្រើននៅពេលខាងមុខនេះ យើង នៅមានជម្រើសតិចតួចណាស់ក្នុងការផ្តល់ព័ត៌មាន ហេតុដូច្នេះហើយយើង​សូមអំពាវនាវដល់បងប្អូនជនរួមជាតិ ​អ្នកអាន អ្នកទស្សនា និងអ្នកគាំទ្រ​របស់​យើង​មេត្តាជួយបរិចាកសម្រាប់ការបន្តដំណើរទៅមុខនៃការផ្សាយ​របស់​យើងផង។ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មានអ្នកចូលអាន និង​ទស្សនា​ជាង ២លាន ២សែននាក់ ជារៀង រាល់ខែ។

ការបរិច្ចាគត្រឹមតែពីរបីដុល្លាររបស់លោកអ្នក នឹងជួយឲ្យដង្ហើមនៃ​ការ​ផ្សព្វផ្សាយ​​របស់យើងអាចបន្តទៅមុខ សម្រាប់បុព្វហេតុនៃការបំភ្លឺ​នូវ​សច្ចធម៌​សង្គម៕